Part 7

185 14 0
                                    

« ខ្ញុំឲ្យនាងមកធ្វើជាលេខាខ្ញុំយ៉ាងម៉េចដែរ?»នាយសង្ហារមើលមុខនាងបន្ដិចហើយក៏និយាយយ៉ាងរហ័សមិនចាំគិតច្រើនអ្វីសោះឡើយតែមិនថា គេមានអារម្មណ៍ចម្លែកអីដែរចង់បាននាងធ្វើជាលេខាគេទេ

« ពិតមែន! ហ្អ៎េសលោក?!ហឹស!!»រ៉ូស៍វិញពេលឮដូច្នេះក្នុងចិត្តចាប់ផ្ដើមត្រេកអរ ញញឹមសឹងតែរហែកមាត់ទៅហើយ

« ពិតមែនហើយ!»ជីមីនក៏លើកចិញ្ចើមម្ខាងតាមរបៀបប្រុសស្អាតដាក់នាង មិនយល់ថាគេកំពុងគិតអ្វីនោះទេនៅសុខៗបែជាចាប់អារម្មណ៍នាងទៅវិញ

« តែខ្ញុំមានលក្ខខណ្ឌ!!»នាយកម្លោះសង្ហារក៏បន្ដទៀតតែលើកនេះនិយាយទាំងទឹកមុខរឹងមាំបំផុត

« លក្ខខណ្ឌអ្វីទៅ?»នាងក៏ជ្រួញចិញ្ចើមឆ្ងល់ដោយសម្លឹងមុខគេមិនដាក់ភ្នែក

« ពេលនាងធ្វើជាលេខាខ្ញុំមិនត្រូវនៅជិតខ្ញុំពេកទេ របស់អ្វីក៏ដោយនៅក្នុងអូហ្វីសខ្ញុំនាងគ្មានសិទ្ធិប៉ះពាល់ផ្ដេសផ្ដាសបើខ្ញុំមិនអនុញ្ញាត!!»ពេលដែរជីមីនបានរៀបរាប់និយាយលក្ខខណ្ឌទាំងនោះចប់ ធ្វើឲ្យនាងស្ដាប់ក៏ចម្លែកចិត្ត

« ខ្ញុំថាលក្ខខណ្ឌរបស់លោកអគ្គនាយកដូចជាចម្លែកពេកទេដឹងមានរឿងអ្វីមែនទេ??»រ៉ូស៍ក៏ថាស្ដីឡើងបែបមានចម្ងល់ហេតុអីចាំបាច់មានលក្ខខណ្ឌប្លែកៗដែរនាងកាន់តែសង្ស័យប្រធានខ្លួនបណ្ដើរៗហើយ

« នាងមិនបាច់ចង់ដឹងទេ! នោះតុធ្វើការរបស់នាង!!»អាចនិយាយបានថាជីមីនគេជាមនុស្សចិត្តរឹងពិតមែនតែពេលដែរ ប្រឈមមុខនិងមនុស្សស្រីធម្មតាមិនមែនជាពពួកបិសាច គឺបេះដូងរបស់គេឆាប់ផ្ដើមក្ដៅឡើងមក ក្ដៅនេះមិនមែនជាតណ្ហានោះទេ វាបានធ្វើឲ្យបេះដូងបិសាចដែរត្រជាក់ប្រែមកជាក្ដៅនោះគេនិងអាចក្លាយទៅជាមនុស្សធម្មតាបានបើសិនគេមានចិត្តទៅលើនារីម្នាក់នោះ ទើបហេតុនេះហើយគេឲ្យនាងដកចម្ងាយនិងគម្លាតពីរ គេចំណែករបស់ដែរគេមិនឲ្យនាងប៉ះគឺដោយសារខ្លាចជាប់ក្លិនមនុស្សពេលក្លិននេះវាដល់ច្រមុះនាយ អាចនិងទ្រាំមិនបានចាប់ជញ្ជក់ឈាមក៏ថាបាន(ភូតសុទ្ធ🌚)

« ធ្វើការថ្ងៃនេះមែនទេលោកអគ្គនាយក!?»រ៉ូស៍ក៏បានសួរបញ្ជាក់ដើម្បីប្រាកដចិត្តថាគេមិនបាននិយាយលេង

"Blood By Blood"Where stories live. Discover now