Part: សួស្តីទាំងអស់គ្នា ខ្ញុំ ខេ

40 8 0
                                    

                            ភាគ03

ព្រឹកថ្ងៃថ្មីក៏ដូចជាសព្វមួយដងដែលជីមីនត្រូវក្រោកដើម្បីរៀបចំទៅធ្វើការ គ្រាន់តែរាងមិនសប្បាយចិត្តរឿងដែលក្រាស់របស់គេមានសង្សារតែប៉ុណ្ណោះ។
« មិនអីទេណា ផាកជីមីន ឯងត្រូវតែរឹងមាំ នេះមិនមែនលើកទីមួយឡើយ រឹងមាំ...» ជីមីនបាននិយាយដាក់ស្មារតីរបស់ខ្លួននៅនឹងមុខកញ្ចក់ក្នុងបន្ទប់ទឹក បើគេមិនលើកទឹកចិត្តខ្លួន តើមានអ្នកណាមកលើកទឹកចិត្តនោះ? ក្រោយពីងូតទឹក ប្តូរសម្លៀកបំពាក់ហើយ ជីមីនក៏ចុះមកក្រោម ឃើញថាម៉ាក់របស់គេក៏កំពុងតែតៀបចំអាហារពេលព្រឹកសម្រាប់គ្រួសារ នាយក៏ទៅជួយម៉ាក់របស់គេ។
« អរុណសួស្តីអ្នកម៉ាក់ មកខ្ញុំជួយ» ជីមីនក៏ទទួលអាហារពីម៉ាក់របស់គេមកដាក់នៅលើតុអាហារ។
« អរុណសួស្តីកូនសម្លាញ់ ជិតដល់ម៉ោងធ្វើការហើយ កូនទៅអង្គុយទៅ ចាំម៉ាក់ធ្វើខ្លួនឯងក៏បាន នោះប៉ានឹងប្អូនចុះមកហើយ» គ្រាន់តែនិយាយចប់ភ្លាម ម៉ាក់របស់ជីមីនក៏ទាញគេអោយអង្គុយនៅកៅអីវិញ។
« និយាយចឹងជីមីន ម៉ាក់ខានឃើញថេយូរហើយ ថ្ងៃទំនេរហៅថេអោហមកញុំាបាយជាមួយមកកូន ម៉ាក់នឹកគេណាស់» មិនប្លែកនោះទេ ដែលគាត់ស្គាល់ថេយ៉ុង ព្រោះថេតែងតែមកលេងជីមីនរហូត តាំងតែស្គាល់គ្នាដំបូងៗឯណោះ។
« មើលទៅគេមិនទំនេរទេដឹងម៉ាក់ ព្រោះថាឥឡូវគេមានសង្សារហើយ» ជីមីននិយាយបណ្តើរ ញុំាបណ្តើរ ដើម្បីបន្លប់ចិត្តរបស់ខ្លួន។
« មានសង្សារហើយ ក៏អោយនាំមកជាមួយមក ប៉ាក៏នឹកថេយ៉ុងដែរ» កំពុងតែញុំា ក៏ឮប៉ារបស់គេនិយាយហើយស្ទើតែឈ្លួកបបរគ្រឿងសមុទ្រនេះមកហើយ លោកប៉ាលេងសើចពេកទេដឹងនេះមនុស្សដែលកូនលោកប៉ាស្រលាញ់ណា មិចនឹងអាចអោយមកផ្ទះហើយនាំសង្សារគេនោះមកទៅ បើចឹងមែនក្អួតឈាមស្លាប់មិនខានឡើយ...។
« បាទ លោកប៉ា ចាំកូនសាកនិយាយជាមួយនឹងគេ កូនដល់ម៉ោងទៅធ្វើការហើយណា តោះជីនី ឆ្អែតឬនៅ? បងដល់ម៉ោងហើយ»
« ច៎ាបងប្រុស អូនឆ្អែតហើយ លោកប៉ាអ្នកម៉ាក់កូនទៅរៀនហើយ» នាងតូចជីនីក៏ជម្រាបលាប៉ាម៉ាក់ហើយក៏ដើរទៅជាមួយនឹងជីមីនដោយមិនភ្លេចកាន់ដៃរបស់ជីមីននោះឡើយ។ ជីនីនាងទើបតែមានអាយុ16ឆ្នាំតែប៉ុណ្ណោះ។

Jiminម្ចាស់ស្នេហ៍⭐️Where stories live. Discover now