Part: ជីមីន យើងមកសេបកប់គ្នាល្អទេ?

39 8 0
                                    

ភាគ13

ក្រោយពីបាននិយាយរឿងនឹងសម្រួលជាមួយណាអុីរួចរាល់ហើយ ថេយ៉ុងក៏ជូនណាអុីទៅផ្ទះវិញ អ្នកទាំងពីរសន្យានឹងគ្នាថានៅតែរក្សាទំនាក់ទំនងល្អដដែលទោះមិនមែនជាសង្សារក៏ដោយ។ ម៉ោងប្រហែលជា8កន្លះយប់ ថេយ៉ុងក៏មកដល់ផ្ទះរបស់ជីមីន នាយក៏បើកទ្វាចូលមកឃើញថាជីមីនកំពុងតែអង្គុយមើលទូរទស្សន៍តែម្នាក់ឯង។
« មកវិញហើយ» នាយនិយាយរួចក៏ដើរមកអោបជីមីនពីក្រោយ ធ្វើដូចជាហត់នឿយណាស់អញ្ជឹង។
« មកធ្វើអី?»
« អៅ៎...មិចក៏សួរប្តីបែបនេះ? ក៏មករកប្រពន្ធវិញនោះអី» លើកនេះមិនត្រឹមតែអោបពីក្រោយទេ នាយលោតឡើងមកលើសាឡុងហើយដាក់ខ្លួនគេង នៅលើភ្លៅរបស់ជីមីនទៀតផង។
« ថេយ៉ុង...ឈប់លេងសើចបានឬទេ?» ជីមីន ក៏វាយនាយមួយដៃ នេះមិនទាន់និយាយគ្នាស្រួលបួលផងមកហៅប្តីប្រពន្ធយ៉ាងមិច?
« មិនបានលេងនោះទេ ប្តីសុំបែកណាអុីរួចហើយ នាងក៏ដឹងថាប្តីស្រលាញ់ប្រពន្ធដែរ យប់នៅក្លឹបនោះនាងបានឃើញប្តីយកប្រពន្ធចេញពីក្លឹបទៀតផង» លើកនេះថេយ៉ុងបានប្តូរសព្វនាមហៅហើយ នាយហៅខ្លួនថាប្តី រួចក៏ហៅជីមីនថាប្រពន្ធ មើលចុះបែបៗ នេះអីគួរអោយចង់វាយឬអត់? ដឹងទេថាស្តាប់ហើយគេអៀន។
« នែ៎ គីមថេយ៉ុង...» ជីមីនក៏ស្រែកមួយអស់សំឡេងព្រោះគេមិនទម្លាប់ដែលថេហៅបែបនឹងឡើយ។
« អួយ...ប្រពន្ធស្រែកអីខ្លាំងម្ល៉េះ តិចប៉ះពាល់កូនទៅ» ថេក៏ញ៉ោះជីមីនទៀតដោយយកដៃទៅអង្អែលពោះរបស់ជីមីនទៀតផង។
« កូនក្បាលឯងអី យើងជាមនុស្សប្រុសណា»
« ជីមីន យើងមកសេបកប់គ្នាល្អទេ?» ថេយ៉ុងក៏ក្រោកអង្គុយហើយក្តោបមុខរបស់ជីមីនអោយសម្លឹងភ្នែករបស់គេ។
« ថេ....»
« កុំបារម្ភអីណា រឿងយើងនឹងណាអុី យើងសម្រួលជាមួយនាងរួចហើយ តែថារឿងរបស់ឯងវិញទេ ដែលមិនទាន់សម្រួលនោះ ខេនឹងឯងបែបណា?» ថេយ៉ុងនិយាយហើយក៏ទម្លាក់ដៃពីមុខរបស់ជីមីនហើយធ្វើមុខរបៀបអន់ចិត្តអីបែបនឹង។
« រឿង....រឿងយើងនឹងខេគ្មានអីនោះទេ យើងគ្រាន់តែស្គាល់គ្នាតែប៉ុណ្ណោះ» ជីមីនក៏បកស្រាយប្រាប់ទៅថេយ៉ុងព្រោះមើលតែមុខក៏ដឹងហើយថាយល់ច្រលំនោះ។
« ចុះដែលប្រពន្ធថាទាក់ទងគេនោះ?» លើកនេះលេងទឹកមុខខ្ជូតទៀតហើយ ជីមីនឃើញហើយទប់សំណើចមិនចង់បាន។
« ក៏គ្រាន់តែកុហកអ្នកខ្លះនោះអី» ជីមីនក៏ក្តោបមុខថេយ៉ុងវិញហើយក៏ក្តិចច្រមុះថេបន្តិចរបៀបខ្នាញ់។
« ចឹងសម្រេចថាប្រពន្ធព្រមទាក់ទងគ្នាហើយណា» ជីមីនមិនតបតែងក់ក្បាលជាចម្លើយ ថេយ៉ុងឃើញហើយក៏ត្រេកអរចូលទៅអោបជីមីនយកតែម្តង។
« ហើយឈប់ហៅប្តីប្រពន្ធទៅ ស្តាប់ហើយមិនទម្លាប់ទេ»
« បើមិនទម្លាប់ចាំនិយាយរាល់ថ្ងៃល្អទេ? ប្រពន្ធៗៗៗៗ» ថេហៅជីមីនបែបនេះច្រើនដងធ្វើអោយជីមីនអៀនណាស់ ពួកគេក៏ញញឹមដាក់គ្នាទៅវិញទៅមកយ៉ាងសប្បាយចិត្ត ពេលនេះជីមីនទទួលបានក្តីស្រលាញ់ពីថេយ៉ុងហើយ គេមិនចាំបាច់ត្រូវមកពិបាកចិត្តទៀតនោះឡើយ។
« ចឹងហៅឈ្មោះឬក៏ហៅដូចដើមបានហើយណា មិនទម្លាប់បែបនឹងទេ ណាមួយយើងមិនទាន់រៀបការឯណា» ជីមីនក៏ប្រលែងថេពីការអោបមកនិយាយទល់មុខគ្នាវិញ។
« តែនេះយើងជាសង្សារនឹងគ្នាហើយ...ហៅមិនបានឬ?» ទឹកមុខគួរអោយស្រលាញ់ក៏លេចឡើងមកលើមុខរបស់ថេយ៉ុងម្តងទៀត។
« មិនបានទេ...ឯងត្រូវធ្វើខ្លួនអោយត្រឹមត្រូវបន្តិចបានទេ? កុំប្រកែកសម្រេចចឹងហើយ » ជីមីន និយាយហើយក៏ថើបមាត់ថេមួយដើម្បីយកចិត្តនោះអី ថេនោះបានគេថើបមួយនិយាយពីថាញញឹមបិទមាត់មិនជិតឡើយ។
« អញ្ជឹងក៏បាន អ្នកម៉ាក់ប្រាប់ថាអោយហៅទៅគេងនៅផ្ទះជាមួយ ជីមីនទៅឬអត់? ស្អែកជាថ្ងៃគម្រប់ខួបរបស់លោកប៉ាហើយ ម៉ាក់ហៅអោយទៅជាមួយគ្នា»
« តែស្អែកយើងត្រូវធ្វើការមិនអញ្ជឹងឬ?»
« ដាក់ច្បាប់មួយល្ងាចក៏បាន ព្រោះត្រូវទៅពេលថ្ងៃត្រង់នេះហើយ សម្រេចតាមនឹងហើយណា តោះទៅផ្ទះរបស់ខ្ញុំ» ថេនិយាយហើយក៏យកតេឡេ           ទូរទស្សន៍មកចុចបិទ ហើយក៏ចាប់អូសជីមីនទៅដោយមិនអោយនិយាយអ្វីសូម្បីតែមួយម៉ាត់។
« ឈប់សិនថេ...ប្រុងមិនអោយយកខោអាវទៅ    ផ្លាស់ទេឬ?»
« មិនអីទេ ប្រពន្ធយករបស់ប្តីស្លៀកក៏បាន» និយាយហើយថេក៏អូសជីមីនទៅបន្ត ជីមីនក៏មិននិយាយច្រើនដើរតាមថេហើយក៏បិទភ្លើងបិទទ្វារបងផ្ទះដើម្បីទៅគេងនៅផ្ទះថេយ៉ុង។

Jiminម្ចាស់ស្នេហ៍⭐️Where stories live. Discover now