Part: ថ្ងៃនេះអូនស្អាតណាស់

17 5 1
                                    

                               ភាគ10

ក្រោយពីឮពាក្យលីអ៊ុននិយាយហើយ ជីមីន ក៏សម្រួលអារម្មណ៍បន្តិចរួចក៏តបទៅលីអ៊ុនវិញទាំងញញឹម។
« បងក៏ស្រលាញ់ឯងដូចគ្នា ប្អូនប្រុសរបស់បងគួរអោយស្រលាញ់ថ្នាក់នេះ មិនស្រលាញ់យ៉ាងមិច?»
« តែខ្ញុំមិនមែនចង់ធ្វើត្រឹមជាប្អូនរបស់បងទេណា»
« កុំទាន់អាលគិតច្រើនពេក ឯងនៅក្មេងណាស់» ជីមីនក៏អង្អែលសក់របស់លីអ៊ុនបន្តិច គេមិនមែនមើលមិនដឹងថាក្មេងម្នាក់នេះចង់បានអីនោះទេ ប៉ុន្តែជីមីនអោយបានត្រឹមតែទំនាក់ទំនងបងប្អូនតែប៉ុណ្ណោះ បើសិនជាលើសនឹងនាយអោយមិនបាននោះទេ។
« ល្ងាចនេះទៅញុំាបាយផ្ទះបងសិនណា ព្រោះលោកអ៊ំគាត់នឹងមកទទួលឯងតាមក្រោយ»
« បាទ»

រីង.....រីង.....សំឡេងទូរស័ព្ទរបស់ជីមីនក៏រោទិ៍ឡើងដែលធ្វើអោយកាត់ចង្វាក់របស់នាយដែលកំពុងតែនិយាយជាមួយនឹងលីអ៊ុន។
« ហាឡូ» ជីមីនក៏ដាក់កាសនិយាយព្រោះថានាយកំពុងតែបើកឡាន។
« ជីមីនដល់ផ្ទះឬនៅ?» សំឡេងអ្នកម្ខាងទៀតក៏បន្លឺសួរឡើងទាំងបារម្ភ ព្រោះល្ងាចណាសទៅហើយមិនឃើញជីមីនផ្ញើរសារទៅប្រាប់ថាដល់ផ្ទះនៅឡើយទេ ទើបខ្លួនសម្រេចចិត្តខលមករកជីមីន វិញដោយខ្លួនឯង។
« ខ្ញុំកំពុងតែបើកឡាន បន្តិចទៀតទៅដល់ផ្ទះចាំខលទៅវិញណា បាយបាយ» និយាយហើយជីមីនក៏បិទទូរស័ព្ទ ព្រោះមិនចង់អោយ លីអ៊ុន សង្ស័យមកគេច្រើននោះទេ។

បន្តិចក្រោយមកជីមីនក៏បើកឡានមកដល់ផ្ទះរបស់ខ្លួន ឃើញថាមានម៉ាក់ប៉ា នឹងអ៊ំប្រុសរបស់គេនៅឈរចាំនៅខាងមុខផ្ទះ ព្រោះពួកគាត់សិតតែចាំស្វាគមន៍ការត្រឡប់មកវិញរបស់លីអ៊ុននេះឯង។
« លោកប៉ា អ្នកមីង លោកពូ ខ្ញុំនឹកអ្នកទាំងអស់គ្នាណាស់» ក្រោយចុះពីលើឡានហើយ លីអ៊ុនក៏រត់មកអោបចាស់ទុំដែលកំពុងតែឈររងចាំផ្លូវគេនោះឯង ក្មេងម្នាក់នេះអាចនឹងរឹងរូស ប៉ុន្តែគេស្រលាញ់គ្រួសាររបស់គេណាស់ អ្នកពិសេសគ្រួសាររបស់ជីមីនដូចគ្នា គេទុកដូចជាប៉ាម៉ាក់បង្កើតរបស់ខ្លួនចឹង។
« មើលចុះ ក្មួយរបស់មីងកាន់តែពេញរូបរាង កាន់តែសង្ហារឡើងហើយតើ តោះៗ យើងនាំគ្នាចូលក្នុងផ្ទះទៅ ថ្ងៃនេះមីងត្រៀមសម្រាប់លីអ៊ុនរបស់មីងច្រើនណាស់» និយាយហើយចាស់ទុំគ្រប់គ្នាក៏ចូលទៅក្នុងរួមមានលីអ៊ុន នឹងជីមីនដើរតាមពីក្រោយដូចគ្នា។

Jiminម្ចាស់ស្នេហ៍⭐️Where stories live. Discover now