❤️💢ចំណងស្នេហ៍ទ្វេរភព💢💥

1.4K 160 7
                                    

ក្រោយបញ្ចប់ការរៀនរយះពេលពេញមួយថ្ងៃចប់ រាងកាយតូចច្រលឹមដែលកំពុងតែឈររងចាំនាយក្រាស់មកទទួលនៅខាងមុខសាលាតែម្នាក់ឯងដោយទឹកមុខក្រញ៉ូវនិងមានអារម្មណ៍ថារអាខ្លាចតិចៗព្រោះវាដូចជាល្ងាចណាស់ហើយថែមទាំងងឹតទៀតផង។ ភ្លាមនោះក៏មានឡានសេរីទំនើបមួយបានឈប់ចតនៅខាងមុខរាងតូចដោយម្ចាស់រថយន្តបានបើកទ្វារឡានរួចបោះជំហានមកអោនគំនាបដាក់រាងតូចបន្តិចមុននិងនិយាយ

«សុំទោសចៅហ្វាយតូចដែលឲ្យរងចាំយូរ ព្រោះតែផ្លូវរាងស្ទះ»សេលលី ជាជំនិតម្នាក់ទៀតរបស់រាងក្រាស់ជុងគុកបន្ទាប់ពី វីន នាងជាមនុស្សដែលមានសមត្ថភាពអាចបាញ់សម្លាប់មនុស្ស១០នាក់ត្រឹមតែ៥នាទី នាងមានតួនាទីមើលការខុសត្រូវកាស៊ីណូ ។ ដោយសារថ្ងៃនេះរាងក្រាស់ត្រូវទៅមើលកាសុីណូដោយផ្ទាល់និងជួបនិងភ្ញៀវសំខាន់ជាមួយវីនទើបនាយបញ្ជាឲ្យនាងមកទទួលជំនួស

«នាងជាអ្នកណាហេតុអ្វីខ្ញុំមិនដែរឃើញ!?ហើយចុះជុងគុកនោះគេទៅណា!?»ថេយ៉ុងនិយាយដោយជ្រួញចញ្ចើមសម្លឹងមុខនាងមុននិងចោទសួរឲ្យប្រាកដចិត្តថាជាកូនចៅជុងគុក

«ខ្ញុំជាជំនិតរបស់ចៅហ្វាយធំ ឈ្មោះសេលលី ហើយចៅហ្វាយជាប់រវល់និងភ្ញៀវទើបមិនបានមកទទួលចៅហ្វាយតូច» នាងមិនចម្លែកចិត្តទេដែលថេយ៉ុងមិនស្គាល់នាងព្រោះថានាងមិនដែលចេញទៅណាក្រៅពីកាសុីណូនិងសម្លាប់មនុស្ស ។

ក្រោយនិយាយចប់ថេយ៉ុងក៏ងក់ក្បាលបែបទុកចិត្តមុននិងដើរទៅអង្គុយកំបាំងខាងក្រោយដែលសេលលីបានបើកទ្វាររងចាំនោះមិនយូរប៉ុន្មានឡានដែលទទួលរាងតូចមកពីសាលាក៏បានឈប់ចតនៅខាងមុនភូមិគ្រឹះដោយមានអ្នកបម្រើឈរនៅខាងមុខទ្វាររត់មកបើកទ្វារឡានឲ្យរាងតូចចុះ ហើយចំណែកឯសេលលីនាងក៏បើកឡានត្រឡប់ទៅកាសុីណូវិញ

រីងៗ~សម្លេងទូរសព្ទរបស់សេលលីក៏បានបន្លឺឡើង នាងក៏ទាញមកមើលដឹងថាជាចៅហ្វាយធំទើបទាញកាសមកដាក់ត្រចៀកមុននិងចុចទទួល

«អាឡូ~ចៅហ្វាយធំ!!»សេលលី

{ថេយ៉ុងមកដល់ភូមិគ្រឹះហើយមែនទេ!?»សម្លេងរាបស្មើរបស់អ្នកម្ខាងទៀតក៏បានសួរឡើងបង្កប់ដោយការចង់ដឹងជាខ្លាំង

💖💢ចំណងស្នេហ៍ទ្វេរភព💢💥Where stories live. Discover now