❤️💢ចំណងស្នេហ៍ទ្វេរភព💢💥

2.5K 242 13
                                    

«ថេយ៍ៗ~ឯងមកសាលាលឿនម្លេះថ្ងៃនេះ!?ហើយឯងកើតអីប្ដីលួចមានស្រីឬបានជាមុខស្អុយយ៉ាងនេះ»ជីមីនដែលទើបរត់មកពីណាមិនដឹងបានមកឈរងក់នៅមុខរាងតូចដែលកំពុងឈរធ្វើស្អុយដាក់គេទើបអត់និងសួរមិនបាន

«ថ្ងៃនេះជុងប្រញាប់ទៅធ្វើការទើបយើងមកលឿនបែបនេះ ហើយរឿងដែលថាប្ដីមានស្រីនោះគឺគ្មានទេប្ដីយើងជាមនុស្សល្អណាស់ទាល់ត្រង់ថាមុខងាប់បន្តិចនិងឯង»ថេយ៉ុងក៏ប្រញាប់គ្រវីក្បាលប្រកែក មុននិងនិយាយពីអ្វីដែលមិត្តភក្ដិហើយក៏ឆ្លៀតជេររាងក្រាស់មួយម៉ាត់ទៀត(ប្ដីនៅប្ដីវាយហើយចឹងៗអី)។

ភ្លាមនោះដែរថេយ៉ុងនិងជីមីនកំពុងឈរនិយាយសុខៗស្រាប់តែមានសិស្សស្រី៣នាក់ដែលតាមដឹងជាសិស្សស្រីដែលមានមនុស្សប្រុសចាប់អារម្មណ៍និងតាមស្រឡាញ់ច្រើនជាងគេព្រោះតែសម្រស់និងវង្សត្រកូលជាកូនអ្នកមាន តែបើអតចរិកវិញមិនខុសពីក្មេងបៀមដៃមិនដឹងអី ចូលចិត្តតែឈ្នានីសច្រណែនអ្នកណាស្អាតជាងខ្លួនមិនបាន ហើយពួកនាងក៏ធ្លាប់វាយគ្នាជាមួយជីមីននិងស៊ូប៊ីនម្ដងដែរដោយសាពួកនាងចូលចិត្តដៀមដាមbullyអ្នកក្រអីបែបនេះ

«ហីយ៉ា នាងអ៊េលឯងមានធំខ្លិនស្អុយពួកអ្នកក្រទេ មកចុះវាស្អុយខ្លាំងណាស់ ហាសហា »ឈែរី នាងដើរមកឈរជិតរាងតូចជីមីនមុននិងបោះសម្ដីសួរទៅកាន់មិត្តខ្លួនរបៀបខ្ពើមរអើម

«ពិតមែនហើយឯង ជាពិសេសអាខ្ទើយខ្លះយកខ្លួនដោះដូរចាប់ប្រុសអ្នកមាន ហួយ៎ កោតតែលោកចននេះចេះរើសសុីរបស់អន់ៗរាបស្មើទៅកើត»

«នេះនាង!!»ដោយទ្រាំស្ដាប់សម្ដីដៀមដាមឌឺដងរបស់ពួកនាងមិនបាន ជីមីនក៏យៀរដៃរកទះមាត់ អ៊ែលរៀលតែថេយ៉ុងក៏ចាប់ជាប់ព្រោះយ៉ាងណាពួកគេជាប្រុសសំខាន់គេក៏នឹកឃើញសម្ដីរាងក្រាស់មកពីផ្ទះថាហាមបង្ករឿងនៅសាលា

«កុំអីជីមីន គេថាឆ្កែព្រុសកុំព្រុសតាមឆ្កែតែវាព្រុសហត់វាឈប់ព្រុសហើយ តោះទៅជិតដល់ម៉ោងចូលរៀនហើយ»ថេយ៉ុងទាញដៃជីមីនមកកាន់ជាប់មុននិងបោះសម្ដីដ៏សែនចុកឈាមទៅកាន់ពួកនាងយ៉ាងចាស់ដៃ អ្នកណាថាគេស្លូតនោះ មិនមែនស្លូតតែមិនចង់ប្រើកម្លាំងត្រឹមតែពាក្យសម្ដីក៏វារាងឆ្អែតបាយដែរ និយាយចប់រាងតូចទាំងពីរក៏បោះជំហានចូលទៅក្នុងថ្នាក់

💖💢ចំណងស្នេហ៍ទ្វេរភព💢💥Where stories live. Discover now