«លោកប្រជុំរួចហើយមែន..អឹប»ពាក្យសម្ដីត្រូវលេបចូលពោះវិញព្រោះរាងក្រាសបឺតជញ្ជក់បបូរមាត់
រាងតូច សានេះរាងតូចក៏តបតវិញមិនអន់ដែល
ដោយសាររាងក្រាសថើបបែបទន់ភ្លន់ កក់ក្ដៅ
«បងប្រាប់ថាម៉េច?»បន្ទាប់ពីដកបបូរមាត់ចេញវិញក៏សួរទៅរាងតូច
«គឺ...ខ្ញុំ»ថ្ពាល់ក្រហមព្រឿងៗ
«ថ្ងៃក្រោយមិនមែនត្រឹមថើបទេ»រាងក្រាសទាញរាងតូចមកជិតខ្លួន
«........»រាងតូចអៀនខ្វេតែម្ដង ថ្ងៃនេះគេទន់ភ្លន់មេស
//ថ្ងៃត្រង់ម៉ោង១២//
រាងតូចដើរចុះឡើងពេញបន្ទប់ យូរៗក្រឡេកមើលរាងក្រាសម្ដង
«ខ្ញុំចង់ទៅក្រៅនៅទីនេះអផ្សុកណាស់»
«មិនបាន»
«ហេតុអី»រាងតូចធ្វើមុខឆ្ងល់
«គឺ យើងខ្លាចឯងទៅទាក់ប្រុស»
«ប្រុសសម្អុយក្នុងខួរលោកមានតែរឿងនឹងទេឬ»រាងតូចខឹងហើយជេររាងក្រាស ធ្វើមុខស្អុយប៉ែតែខ្ជូត
រាងក្រាសមិនខឹងបែរជាអស់សំណើចទៅវិញ
«មកណេះមកប្រពន្ធសម្លាញ់ពេលបងបញ្ចប់អានេះហើយចាំជូនទៅដើរលេង»រាងក្រាសទះភ្លៅគេអោយរាងតូចអង្គុយលើ
អុីប៉ូចាប់ផ្ដើមមានចិត្តលើក្មេងនេះហើយពេលគេស្រឡាញ់នរណាម្នាក់គេអាចលះបង់អ្វីគ្រប់យ៉ាងដើម្បីម្នាក់នោះបាន
«មិនទៅ»រាងតូចអង្គុយលើសាឡុងហើយក្រវីក្បាល
«ចង់ញុំាធម៌ក្ដៅមែនទេប្រពន្ធសម្លាញ់»
«ហឹស......»ចុងក្រោយដើរមកដដែល
រាងក្រាសថើបថ្ពាល់រាងតូចមួយខ្សឺតយ៉ាងយូរ
«ក្រអូបណាស់ប្រពន្ធខ្ញុំ»រាងក្រាសញញឹមមើលមុខអ្នកម្ខាងទៀតអៀន
«ថ្ពាល់ខ្ញុំមិនមែនជាថ្ពាល់សាធារណទេណា»រាងតូចប្រឹងរើចេញតែត្រូវរាងក្រាសអោបចង្កេះជាប់ទោះជាការសម្ដែងក៏ខ្ញុំសប្បាយចិត្តពេលដែលលោកទន់ភ្លន់បែបនេះ រាងតូចមើលមុខរាងក្រាសពេលនេះខ្ញុំលង់ស្រឡាញ់ប្រុសម្នាក់នេះហើយ មិនដឹងតាំងពីពេលណាទេ គ្រាន់ដឹងថាពេលគេធ្វើបែបនេះខ្ញុំមានក្ដីសុខណាស់បើបែបនេះរហូតមិនដឹងល្អយ៉ាងណាទេ ស្រាប់តែទឹកភ្នែកក៏ហូរចុះមកដោយមិនដឹងខ្លួន
«តក់....»រាងតូចប្រញ៉ាប់ជូតចេញមិនចង់អោយរាងក្រាសឃើញថាខ្លួនយំ
«កើតអីមែនទេ?»សម្លេងស្រាលៗហោះមកប៉ះត្រចៀក
«ខ្ញុំមិនអីទេ»
«មិនអីមិចក៏អូនយំ»
«ខ្ញុំ....ខ្ញុំ..»រាងតូចនិយាយមិនចេញហើយអោបរាងក្រាស ទឹកភ្នែកក៏ហូរចុះមកដោយមិនបានបញ្ជា
«កើតអីប្រាប់បងមក»រាងក្រាសអោបតបហើយអង្អែលខ្នងគេថ្នមៗនិយាយលួងលោម ពេលឃើញរាងតូចយំបែបនេះគេនៅមិនសុខក្នុងចិត្តទេ
«សុំទោសខ្ញុំស្រឡាញ់លោកហើយ ខ្ញុំសុំទោស»រាងតូចនៅតាអោបនិយាយពាក្យនេះចេញមកធ្វើអោយទឹកភ្នែកគេហូរមកច្រើនលើសដើម
«.................»រាងក្រាសគាំងខ្លាំងមែនទែន គ្រាន់ចឹងក៏យំដែលក្មេងអើយក្មេង នេះបានហៅថាក្មេងមែន
«បងក៏ស្រឡាញ់អូនដែលឈប់យំទៅ»
បន្ទាប់មកអឺនែ................
(អ្នកអានបាច់ចង់ដឹងហឿងប្ដីប្រពន្ធគេច្រើនពេកទេ ហុ ហុ)
YOU ARE READING
ពេលវេលា💚❤️(ចប់)
Short Storyនៅពេលខ្ញុំភ្ញាក់ឡើងស្រាប់តែឃើញខ្លួនឯងនៅក្នុងរាងកាយមួយផ្សេងទៀតដែលមិនមែនជារាងកាយខ្ញុំទេ។ តើមានអ្វីកើតឡើងចំពោះខ្ញុំ? 𝗦𝗵𝗼𝗿𝘁 𝗡𝗼𝘃𝗲𝗹♛ ប្រភេទរឿង𝗕𝗟 𝗢𝗺𝗲𝗴𝗮𝘃𝗲𝗿𝘀𝗲