//ព្រឹកព្រលឹម//
អគារជាយក្រុង
«ភ្ញាក់ហើយមែនទេសំណព្វចិត្ត»
«ខ្ញុំ...ខ្ញុំ..នៅទីណា»រាងតូចប្រឹងក្រោកទាំងធីងធោង
«មិនបាច់ប្រឹងក្រោកទេ អូនសម្រាកសិនទៅ»
«Zhou Cheng»រាងតូចភ្លាត់មាត់
«យ៉ាងម៉េចអូនភ្ញាក់ផ្អើលណាស់មែនទេ»រាងក្រាសដាក់ខ្លួនអង្គុយក្បែររាងតូច
"ដៃខ្ញុំជាប់ចំណងហើយ ក្បាលក៏នៅឈឺទៀត"រាងតូចគិត
«មិចក៏លោកចាប់ខ្ញុំមក ចុះ..ចុះឯណាFanxing»រាងតូចស្រែកសួរមួយទំហឹង
«អា៎ កុំបារម្ភពីគេអីបងបានអោយគេសោយសុខហើយ»រាងក្រាសអង្អែលមុខរាងតូច
«សោយសុខ បានន័យថាម៉េច!!!លោកធ្វើអីគេ?»រាង
តូចប្រឹងរើបម្រះ
«គេមានអ្នកមើលថែរហើយ អូនកុំបារម្ភពីគេអី»
«គេនៅក្មេងណាស់ កុំធ្វើអីគេ»រាងតូចអង្វរChengដែលជាអតីតសង្សារចាស់ខ្លួនទាំងទឹកភ្នែក តែChengហាក់មិនខ្វល់អីបន្តិច
«ហាស ហាអូនកំពុងអង្វរបងកុំធ្វើបាបគេទាំងខ្លួនឯង
បែបនឹងមែនទេ»រាងក្រាសស្រាប់តែសើច
«លោកដោះលែងគេទៅ ខ្ញុំដឹងថាលោកចង់ចាប់តាខ្ញុំទេសូមអង្វរដោះលែងគេទៅ ហឹក ហឹក»
«.........»រាងក្រាសមិនមាត់ដើរចេញមកក្រៅបាត់//ម្ខាងទៀត//
«អូយ...»Zanjinភ្ញាក់មកទាំងឈឺក្បាលដោយសារថ្នាំ
ហើយអ្វីដែលភ្ញាក់ផ្អើលនោះគឺគេនៅលើគ្រែក្នុងបន្ទប់មួយដៃទាំងសងខាងជាប់ចំណងជាប់នឹងគ្រែ ក្រឡេកទៅខាងស្ដាំដៃក៏ប្រទាក់ភ្នែកនឹងនាយឃីនដែលគេចងនៅនឹងកៅអី មិនទាន់ភ្ញាក់នៅឡើយ
«បងប្រុស បងប្រុសភ្ញាក់ឡើង..»Zanjinប្រឹងស្រែកអោយបងខ្លួនភ្ញាក់
«ហឹម Jin....»នាយឃីនបើកភ្នែកយឺតៗហើយកម្រើកខ្លួនមិនបានជើងជាប់ច្រវ៉ាក់ ខ្លួនគេចងខ្សែរឡើងជាប់ដៃក៏ចងពាត់ទៅក្រោយ
«បងប្រុស ហឹក ហឹក មិចក៏យើងនៅទីនេះ»Zanjin
ស្រាប់តែយំភ្លាមៗ//ម្សិលមិញនៅចំណតឡាន//
«អេ ឈប់សិន»ពួកចោរមួយក្រុមមានគ្នាប្រហែល
១០ទៅ២០នាក់កាន់ដំបងម្នាក់មួយ អ្នកខ្លះមានទាំងកាំភ្លើងទៀតបានមកពទ្ធ័ជុំវិញពួកគេទាំងពីរ
«ពួកលោកជាអ្នកណា»នាយឃីនស្រែកសួរ
«ហាស ហាសួរប្អូនឯងទៅ»
«Jin...»នាយឃីនងាកមើលប្អូនខ្លួនដែលកំពុងញ័រខ្លួន
«បង...បងប្រុសពួក...ពួកគេជា..ជាកូនចៅអ្នកដែលខ្ញុំក្បត់»Jinនិយាយទាំងរដិបរដុក
"ងាប់មិនខានទេអញ"នាយឃីនងាកមកវិញហើយពោល
តិចៗ
YOU ARE READING
ពេលវេលា💚❤️(ចប់)
Short Storyនៅពេលខ្ញុំភ្ញាក់ឡើងស្រាប់តែឃើញខ្លួនឯងនៅក្នុងរាងកាយមួយផ្សេងទៀតដែលមិនមែនជារាងកាយខ្ញុំទេ។ តើមានអ្វីកើតឡើងចំពោះខ្ញុំ? 𝗦𝗵𝗼𝗿𝘁 𝗡𝗼𝘃𝗲𝗹♛ ប្រភេទរឿង𝗕𝗟 𝗢𝗺𝗲𝗴𝗮𝘃𝗲𝗿𝘀𝗲