«ព្រហើន!មិនខ្លាចស្លាប់! ពួកឯងចាប់គេទៅ»គូរ៉ាក់
ស្រែកគំហកដាក់ ថេយ៉ុង មួយអស់សំឡេងព្រោះតែ
កំហឹង តាំងពីគេចូលក្បែរ ជុងហ្គុក អស់រយៈពេល
១ឆ្នាំមកនេះ មិនដែលមានអ្នកណាថ្លើមធំហ៊ាន
និយាយដាក់រដ្ឋមន្ត្រីបែបនេះទេ ចុះក្មេងនេះសម្អាងអី?ម្ដេចបាននិយាយមិនដឹងទីទាបទីខ្ពស់ដូច្នេះ។«លែងគេទៅ!»បីម៉ាត់យ៉ាងខ្លីតែបង្កប់ដោយភាព
ផ្ដាច់ការបូករួមនឹងកែវភ្នែកពិឃាតដែលបាញ់ទៅរក
ពួកគេ ធ្វើឲ្យលែងដៃចេញពី ថេយ៉ុង យ៉ាងលឿន។
ជុងហ្គុក ឈរស្ងៀមមួយសន្ទុះ រួចងាកមើលមុខ
ថេយ៉ុង ឆ្លាស់ជាមួយកង់នៅលើចុងឈើ មុននឹងមូល
ដៃអាវ មូលជើងខោ កាច់កក្រិកក្រក់ រួចដើរសំដៅ
ទៅរកគល់ឈើហើយក៏ចាប់ផ្ដើមឡើងសន្សឹមៗរហូត
ដល់ជិតដល់ ស្រាប់តែឈប់ព្រោះឭសំឡេងកូនចាប
ខ្លះនិយាយឌឺដងផ្ចាញ់ផ្ចាលឲ្យខ្លួន៖
«ឲ្យវាអ៊ីចឹងឡើងលោករដ្ឋមន្រ្តី»ថេយ៉ុង ឈរក្រព័ទ្ធដៃឱបជាប់ដើមទ្រូងនិយាយ
ដាក់គេឡើយឡូយ ហាក់ដូចពេញចិត្ត ពេញថ្លើម
ខ្លាំងណាស់អ៊ីចឹង ពេលប្រើលោកនាយករដ្ឋមន្ត្រីនៃ
ប្រទេសកូរ៉េខាងត្បូងបានយ៉ាងងាយ។«ល្អ»ជុងហ្គុក ងក់ក្បាលបន្លឺពាក្យល្អមួយម៉ាត់ មុន
នឹងសម្រូតចុះក្រោមវិញ ធ្វើឲ្យអ្នកខ្លះឃើញហើយ
ចាប់ផ្ដើមមានអារម្មណ៍មិនស្រួល ដៃដែលឱបជាប់
ទ្រូងបែរជាព្រលែងហើយខ្ញាំជាយអាវជំនួសវិញ បន្ទាប់ពីឃើញអ្នកម្ខាងទៀតចុះមកដល់ក្រោម រួចដើរសំដៅមករកខ្លួន។«លោករដ្ឋមន្ត្រីចុះមកធ្វើអី? ចុះ...ចុះកង់ខ្ញុំម្ដេចមិន
យកវាម..មក?»សំណួរយ៉ាងរដាក់រដុប ស្ដាប់មិនចូល
ត្រចៀក ពេលឭហើយវាសែនជ្រេញ មុននេះធ្វើឯង
ចេញមកឡើងដូចមេខ្លា ដល់ឥឡូវក្លាយជាកូនឆ្មា
ដោយស្វ័យប្រវត្តិ។«ចុះស្អី?»ចង់និយាយពីកង់ឫ? បើឡូយណាស់ឡើងយកដោយខ្លួនឯងទៅ រដ្ឋមន្ត្រីសូមលាសិនហើយ ខ្ជិលជ្រលក់មាត់ជាមួយក្មេងទើបកើតទៀតណាស់។
«កង់ខ្ញុំ»ពេលទាល់ច្រក បាក់ចង្គោមក៏ធ្វើមុខម៉ក់ៗ
យ៉ាងកំសត់ឲ្យគេអាណិត ដោយមិនភ្លេចបូញមាត់
ស្រួចៗទៅកង់ដែលនៅរតោងរតៃលើចុងឈើ ក្នុងបំណងសួរគេថាចុះមកធ្វើអី?បើមកហើយ បានអ្នកណាឡើងយកកង់?
YOU ARE READING
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី
Fanfictionរឿងរ៉ាវស្នេហារវាងលោកនាយករដ្ឋមន្ត្រីវ័យក្មេងនៃប្រទេសកូរ៉េខាងត្បូងជាមួយនឹងអ្នកនិពន្ធប្រលោមលោកដ៏ល្បីឈ្មោះ គីម ថេយ៉ុង