ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី:ភាគទី១០

7.1K 408 5
                                    

«អ្ហឹកៗ ខ្ញុំខ្លាច...ណាស់ អ្ហឹក...អ្ហឹក រដ្ឋមន្រ្តីខ្ញុំខ្លាច
វាណាស់ អ្ហឺ...»ទាំងខ្លាច ទាំងខ្ពើម ព្រោះសត្វពស់
ជាសត្វមួយប្រភេទដែល ថេយ៉ុង ស្អប់ និង ខ្លាច
ខ្លាំងបំផុត ព្រោះអ្វីដឹងទេ? ក៏ព្រោះតែកាលនៅពីក្មេង
អាយុប្រហែលជា១០ឆ្នាំ ថេយ៉ុង ត្រូវបានក្មេងប្រុសៗ
ជាមិត្តរួមថ្នាក់ នាំគ្នាយកពស់មកបន្លាច និង លួច
ដាក់ក្នុងកាបូបរៀន ហើយស្ពាយទៅផ្ទះវិញដោយមិន
ដឹងថាមានសត្វដែលខ្លួនខ្លាចនៅខាងក្នុងនោះ ហើយ
មកទល់ពេលនេះគេ គឺ....

«ថេយ៍ៗ ដឹងខ្លួនឡើង ថេយ៍...»នៅតែខ្លាចពស់ ហើយយំរហូតដល់សន្លប់ដូចកាលពីក្មេង។ ជុងហ្គុក លើកដៃទះថ្ពាល់របស់ក្មេងតិចៗ ខណៈបេះដូងលោតដុកដាក់ៗចង់ធ្លាយចេញមកក្រៅ ស្របអារម្មណ៍ភ័យ





ច្របូកច្របល់ប្រាប់មិនត្រូវ ខួរក្បាលចាប់ផ្ដើមនឹកគិតពីពាក្យដែលខ្លួនបាននិយាយ គេចាំច្បាស់ណាស់ គេមិនបានប្រាប់អង្គរក្ស ឲ្យបោះពស់ចូលខាងក្នុងនោះ
លើសពី២ទេ ចុះហេតុអ្វីមានពស់ច្រើនម្ល៉េះ? ឫមួយក៏មានអ្នកណាបញ្ជាឲ្យបោះពស់ចូលបន្ថែមទៀត?

មិនបង្អង់យូរ គេក៏ស៊ូកដៃម្ខាងចូលគន្លាក់ជើងស្រលូនរបស់ ថេយ៉ុង ហើយដៃម្ខាងទៀតដែលទំនេរ
ក៏ស៊ូកចូលក្នុងប្រឡោះកញ្ចឹងកសខ្ចី រួចលើកបីសំដៅ
ទៅខាងក្នុងវិមាន ហើយហួសចូលក្នុងបន្ទប់របស់ខ្លួន
និង បញ្ជាឲ្យកូនចៅខលហៅពេទ្យប្រចាំត្រកូលចន មកពិនិត្យអាការៈរបស់ ថេយ៉ុង ប្រសិនបើធ្ងន់ធ្ងរ គេ
នឹងបញ្ជូនទៅមន្ទីរពេទ្យផ្ទាល់។

រាងកាយតូចល្អិត គេងសន្លប់ស្ដូកស្ដឹងនៅលើគ្រែ
របស់លោកនាយករដ្ឋមន្ត្រី ដោយមានលោកគ្រូ
ពេទ្យកំពុងតែពិនិត្យ និង មានអ្នកជាម្ចាស់បន្ទប់
ដើរទៅមកៗ អង្គុយមិនសុខ ព្រោះតែបារម្ភពីសុវត្ថិ
ភាពរបស់ក្មេងខ្លះ គេមិនគួរណាលេងជ្រុលខ្លាំង
បែបនេះសោះ។

«ថេយ៍ យ៉ាងម៉េចហើយលោកគ្រូពេទ្យ?»




«អ្នកប្រុសខាងនេះ គាត់មិនបានកើតអ្វីធ្ងន់ធ្ងរទេលោករដ្ឋមន្ត្រី ដោយសារតែអស់កម្លាំង បូករួមនឹងការ
ភ័យតក់ខ្លាំងពេកទើបធ្វើឲ្យសន្លប់ សម្រាកបន្តិចទៅ
លែងអីហើយ»លោកគ្រូពេទ្យកំលោះវ័យ២៧ឆ្នាំ មាន
កម្ពស់ខ្ពស់ស្រឡះ សម្បុរសស្គុស ជាកូនកាត់កូរ៉េអីុតា
លី ហើយថ្ងៃនេះដែរ គេមកជំនួសលោកតាប៉ុណ្ណោះ
មិនមែនជាពេទ្យប្រចាំអ្វីនោះទេ តែថ្ងៃខាងមុខប្រហែលជាគេនេះហើយ ដែលជាបន្តវេនជំនួសលោក
តា ព្រោះគាត់ចាស់ណាស់ទៅហើយ សុខភាពក៏
ខ្សោយ គ្មានកម្លាំងឯណាធ្វើការទៀតទេ។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now