ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីEp:25

4.5K 271 0
                                    

«រដ្ឋមន្ត្រីនៅទុកខ្ញុំជាសត្វក្របីដល់ពេលណាទៀត?
ប្រាប់ថាស្រឡាញ់ខ្ញុំណាស់ មិនដែលគិតបោកប្រាស់
សូម្បីតែមួយវិនាទី ប៉ុន្តែរដ្ឋមន្ត្រីបានបោកក្ដីស្រឡាញ់
របស់ខ្ញុំ!! អ្ហឹក រដ្ឋមន្ត្រីប្រាប់ស្រឡាញ់ខ្ញុំ តែទៅរៀប
ការជាមួយអ្នកផ្សេងអ៊ីចឹងឫ? ព្រោះគេជាគូអនាគត
ដ៏សែនល្អរបស់រដ្ឋមន្ត្ត្រីអ៊ីចឹងឫ? ឆាប់ប្រាប់ភ្លាមមក!!!»

«អូនដឹងរឿងនេះមកពីណា? អ្នកណាប្រាប់អូន?»
«ឆាប់ប្រាប់ខ្ញុំមកថា រដ្ឋមន្ត្រីនឹងត្រូវរៀបការជាមួយ
ព្រះនាង ហ្វារីដា នៅ៣ខែក្រោយទៀតមែនទេ?
ឆាប់ប្រាប់ភ្លាមមកថា រឿងនេះពិតទេ?»

«គឺ...មិនខុសទេ»
ផាច់!!!*
«ខ្ញុំអស់សង្ឃឹមនឹងរដ្ឋមន្ត្រីខ្លាំងណាស់ អ្ហឹកៗ»




កំលោះតូច ស្រែកយំ ពោលពាក្យពិតក្នុងចិត្តចេញមកទាំងបេះដូងក្ដៅផ្សា រួចស្ទុះរត់បំបុកស្មាមាំ បើក
ទ្វាររត់ចេញទៅខាងក្រៅ ទោះបីអ្នកណាឃាត់ក៏មិន
បាន។

«លោ...លោករដ្ឋមន្ត្រីធ្វើអីឲ្យបងថេយ៍ យំទៀត
ហើយ?»នាងតូច គ្រលាស់អណ្ដាតសួរសំណួរទៅ
កាន់បុរសដ៏មានអំណាចចំពោះមុខ ទាំងបេះដូង
លោតញាប់ស្ទើរធ្លាយចេញក្រៅ។ ទាំងភ័យ ទាំង
ខ្លាច តែក៏ស៊ូខាំធ្មេញបន្លឺសំណួរទាល់តែបាន។

«យើង...»បានត្រឹមតែពាក្យយើង ព្រោះគេមិនដឹង
ថាមានពាក្យអ្វីនិយាយបកស្រាយប្រាប់នាងឲ្យបាន
សមគួរនោះទេ សូម្បីតែគេខ្លួនឯង ក៏មិនដឹងថាខ្លួន
ឯងកំពុងតែធ្វើអីដែរ ដឹងត្រឹមតែថា គេស្រឡាញ់
ថេយ៉ុង ចង់រស់នៅជាមួយគ្នារហូតចាស់កោងខ្នង
ប៉ុណ្ណោះ។

«មិនបាច់ទេ ទុកឲ្យយើងជាអ្នកទៅ»នាងតូច សូយ៉ា
បម្រុងនឹងស្ទុះទៅតាមរកបងប្រុសមិនជាប់សាច់
ឈាមទៅហើយ ប៉ុន្តែក៏ត្រូវអ្នកដែលមាននាមជា
នាយករដ្ឋមន្ត្រីឃាត់។



ដងផ្លូវសាធារណៈ*

រាងកាយស្រឡូនស្រឡៅ ធ្លាប់តែស្រស់ស្អាត ទន់
ភ្លន់ គួរឲ្យចង់គយគន់ ប្រែជាអួលអាប់ ស្រអាប់រស្មី
បិទបាំងពន្លឺនៃជីវិត។ ក្ដីស្នេហាដែលមិនធ្លាប់រំពឹង
មិនធ្លាប់មានក្ដីសង្ឈឹមតាំងពីដំបូង ត្រូវគេយកមក
ធានាអះអាង រហូតដល់មានភាពជឿជាក់ចំពោះស្នេ
ហារបស់គេ ហើយចុងក្រោយក៏ទទួលបានអារម្មណ៍
ខកចិត្ត សេចក្ដីឈឺចុកចាប់ដែលគ្មានអ្វីនឹងប្រៀប
ធៀបពីការឈឺចាប់មួយនេះបាន។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now