ភាគ26(ទោះនាងស្លាប់ក៏គេមិនខ្វល់)

1.2K 38 0
                                    

ជុងម៉ូកាលបើលឺសំណួររបស់ជុងហ្គុកដូច្នេះគឺធ្វើឲ្យនាងកាន់តែភាំងនិយាយអ្វីមិនចេញធ្វើអ្វីមិនត្រូវគឺបានត្រឹមតែឈរស្ងៀមសម្លឹងមើលទៅមុខគេភ្លឹងៗតែកូនតិចចិត្តមួយក៏បានប្រាប់នេះគ្រាន់តែជាល្បិចរបស់គេប៉ុណ្ណោះគេគ្មានថ្ងៃមកស្រទ្បាញ់ចង់រៀបការជាមួយនិងកូនសាហាយដូចជានាងទេ គេស្រទ្បាញ់មុខមាត់កិត្តិយស កេរ្តិ៍ឈ្មោះខ្លាំងណាស់រឿងអ្វីគេមកស្រទ្បាញ់នាងដែរជាប្អូនរបស់គេឲ្យខូចឈ្មោះនោះ ហើយគេក៏មានសង្សារដូចគ្នាមិនអាចទេឈប់សប្បាយអរទៅវាគ្រាន់តែសុបិន្តដែរគ្មានការពិតប៉ុណ្ណោះ។
«មិននិយាយបានន័យថានាងព្រមនិងខ្ញុំហើយ»គេគិតខ្លួនឯងឆ្លើយខ្លួនឯងទាំងនាងមិនបាននិយាយអ្វីមួយម៉ាត់សោះហើយនាយកម្លោះក៏ស៊តចិញ្ចៀនមួយវងនោះចូលទៅម្រាមដៃរបស់ជុងម៉ូ។
ជុងម៉ូនាងមិននិយាយអ្វីក្រៅពីឈរសម្លឹងមើលសកម្មភាពរបស់គេភ្លឹសដោយការច្របូកច្របល់ក្នុងចិត្តគិតមិនចេញនាងតាមគេមិនទាន់ទេតើគេកំពុងតែលេងល្បិចស្អីទៀតហើយ។
«តោះខ្ញុំនៅមានកន្លែងមួយទៀតដែលត្រូវទៅ»ទឹកមុខញញឹមស្រស់មុននេះក៏ប្រែជាសោះក្រោះនិងផ្តាច់ការភ្លាមហើយគេនិយាយយ៉ាងគំរោះគំរើយ ហើយក៏ចាប់ទាញកញ្ឈក់អូសដៃស្រីតូចឲ្យដើរតាមគេទាំងត្រដាប់ត្រដួស មិនយល់ថាព្រោះតែគេខឹងនិងនាងដែរមិននិយាយអ្វីជាមួយនុងគេឬអ្វីទេនាងវិលវុលអស់ហើយ។
«អួយ...ដើរស្រួលបួលមិនបានទេមែនទេ?ហេតុអីចាំបាច់អូសគ្នាបែបនេះ?»ជុងម៉ូរលាសដៃតូចរបស់ខ្លួនចេញពីប្រអប់ដៃមាំរបស់ជុងហ្គុកមួយទំហឹងនាងខំប្រឹងរត់តាមដែរកម្លាំងគេអូសទាញនាងដូចសត្វធាតុស្ទើរតែអួលផ្កាប់មុខសុីដីទៅហើយមិនដឹងជាប្រញាប់ទៅណាទេ។
«មិនបាច់មកធ្វើជាមាយាទាក់ប្រុសទេ ព្រោះនៅទីនេះគ្មានប្រុសឲ្យនាងទាក់ទេ»ដល់ម៉ោងគេបញ្ចេញសញ្ជាតិដើមហើយមែនទេ?នាងសូមសរសើរហើយគេនៀក៎ពូកែសម្តែងជាតួកុនទៅទៀតនេះបើបានទៅដាក់ពាក្យប្រទ្បងសម្តែងជាប្រាកដណាស់។
«ហេតុអ្វីក៏ថាគ្មានបងមើលចុះប្រុសអ្នកមានហើយក៏សង្ហារៗច្រើនណាស់គ្រាន់ខ្ញុំញញឹមក៏ទាន់មកបានបាត់ទៅហើយគ្មានអ្វីពិបាកទេបងឃើញទេ 5នាងទីគេប្រាកដជាដើរមករកខ្ញុំមិនខាន់»នាងមិនយល់សោះក្នុងកាគិតរបស់គេគឺនាងជាស្រីឃើញប្រុសមិនបានមែនទេទើប ប្រើជ្រុលជាដូច្នេះហើយនិយាយចាក់បណ្តោយតាមតែម្ដងបើជ្រុលជាស្អប់ទៅហើយក៏ធ្វើឲ្យស្អប់កាន់តែខ្លាំងបើជ្រុលជាគេគិតអវិជ្ជមានចំពោះនាងហើយក៏ធ្វើឲ្យគេគិតកាន់តែខ្លាំងទៅនាងហត់ក្នុងការបង្ហាញ់ឲ្យគេឃើញថានាងល្អស្អាត់មិនបានដូចអ្វីដែរគេគិតណាស់ ស្រីល្អមិនត្រឹមនិយាយតែមាត់ទេថែមទាំងងាក់ទៅញញឹមឲ្យភ្នែកដាក់ប្រុសទាំងនោះទៀត ហើយក៏បានផលប្រុសម្នាក់នោះក៏វាយចិញ្ចើមនិងញញឹមបែបព្រាននារីមកកាន់នាងវិញទៀតទិដ្ថាកភាពនេះធ្វើឲ្យអ្នកដែរមាននាងមជាបងខឹងក្តៅចិត្តនិងប្រុសម្នាក់នោះមិនស្ទើរទេ។
«កុំនិយាយច្រើនចូលទ្បានទៅ»ដោយសារតែក្រលេភ្នែកទៅឃើញបុរសដែរជុងម៉ូនាងញញឹមញញែមឲ្យភ្នែកមុននេះដើរចេញពីទ្បានសំដៅមករកនាងដូចដែរនាងនិយាយពិតមែនជុងហ្គុក៏ប្រាប់ចាប់អូសទាញដៃឲ្យនាងចូលទ្បានមិនឲ្យនាងមានឪកាសនិយាយជាមួយនិងប្រុសម្នាក់នោះទេ។
«មកទីនេះធ្វើអី?»នាងតូចងាក់ទៅសម្លឹងមើល អគារភោជនីយដ្ឋានមួយនោះរួចក៏ងាក់ទៅសួរនាងកម្លោះយប់ណាស់ហើយមកទីកន្លែងបែបនេះធ្វើអីទៅ។
«ខ្ញុំមករកមនុស្សពិសេស»មនុស្សពិសេសឬអ្នកណាគេទៅជាមនុស្សពិសេសរបស់ប្រុសអត់បេះដូងម្នាក់នេះជាស្រីឬជាប្រុសប្រើអាចសុំកុំឲ្យជាមនុស្សស្រីអី នាងចង់ដឹងដល់ហើយថាមនុស្សម្នាក់នោះជាអ្នកប្រហែលជាពិសេសខ្លាំងហើយទើបបានជាគេសុខចិត្តបើកទ្បាទាំងយប់ទាំងអាត្រាផ្លូវឆ្ងល់ប៉ុន្នេះហើយនៅតែខំមករក។
«ជួយហុចផ្កានិងដោះចិញ្ចៀនឲ្យខ្ញុំបន្តិចខ្ញុំត្រូវយកទៅជូនជេយ៉ុង រឿងមុនបើគ្រាន់តែជាការសម្តែងដែរខ្ញុំធ្វើស៊មមុននិងទៅសុំជេយ៉ុងរៀបការប៉ុណ្ណោះ»ត្រូវហើយដែរគេនាំនាងទៅកន្លែងលក់គ្រឿងអលង្ការគឺដើម្បីឲ្យនាងជួយរើសចិញ្ចៀនតែប៉ុណ្ណោះមិនមែនមានបំណងទិញឲ្យនាងទេព្រោះនាងជាស្រីអញ្ចឹងហើយនិងដឹងថារសនិយមរបស់មនុស្សវាបែបណា គេជាប្រុសគេមិនដឹងពីរឿងទេ ហើយដែរនៅសុខគេក៏ទៅសុំនាងរៀបការនោះក៏មានមែនគេធ្វើដោយសុទ្ធាក់ចិត្តដែរគឺគេធ្វើគ្រាន់តែជាការសម្ដែងស៊មមុននិងទៅសុំជេយ៉ុងរៀបការប៉ុណ្ណោះមិនមានអ្វីលើសពីនិងទេ។
ដូចគេយកកាំបឹទមកចាក់កណ្តាលដើម្បីទ្រូងយ៉ាងអញ្ចឹងនាងដឹងច្បាសក្នុងចិត្តរួចមុនបាត់ទៅហើយថាគេគ្មានថ្ងៃមកស្រទ្បាញ់កូនស្រីសាហាយជាដើមហេតុធ្វើឲ្យម៉ាក់គេស្លាប់នោះទេហើយគេក៏រឹតតែមិនអាចមកស្រទ្បាញ់ប្អូនស្រីសម្អប់ដូចជានាងគ្រប់យ៉ាងមានតែនាងទេដែរឆ្កួតលួចស្រទ្បាញ់បងខ្លួនឯងតែក៏ឈឺចាប់មិនស្ទើរដែរ គេលេងសើចជាមួយនិងធ្វើចិត្តនាងពេកហើយនាងក៏ជាមនុស្សក៏មានបេះដូងចេះឈឺដែរហេតុអ្វីមកធ្វើដូច្នេះធ្វើឲ្យនាងកាន់តែលងលើគេស្ទើរឆ្កួតម្នាក់ដោយហាមមិនបានមួយពព្រឹចភ្នែកក៏មានប្រាប់ថាជាការសម្តែង ទោះបីជាពេលនាងមិនបានបង្ហាញអាម្មណ៍ថានាងរំភើបសប្បាយអរប៉ុន្តែក្នុងចិត្តនាងក៏រំភើបស្ទើស្លាប់ទៅហើយតែពេលនេះក៏ឈឺស្ទើរស្លាប់ដូចគ្នាប៉ុន្តែនាងក៏មិនអាចយំបង្ហាញចេញមកបាននៅនិងមុខគេបានទេ។
«បើចង់នៅក៏នៅចាំខ្ញុំត្រង់នេះហើយប៉ុន្តែបើចង់ទៅផ្ទះក៏រកវិធីទៅខ្លួនឯងទៅ»ជុងហ្គុដើរចេញទៅដោយមិនភ្លេចងាក់ក្រោយមកនិយាយផ្តាំផ្ញើរប្អូនសិនមុននិងទៅចង់នៅអង្គុយចាំគេក៏នៅទៅបើចង់ទៅផ្ទះក៏រកវិធីទៅខ្លួនឯងទៅព្រោះនាងអស់អ្វីជាប្រយោជន៍គេទៀតហើយចង់ទៅណាក៏ទៅៗ។
គ្រាន់តែជុងហ្គុកដើរចេញទៅផុតមិនប៉ុន្មានផងអាកាសធាតុក៏ចាប់ផ្តើមប្រែប្រួលធាតុអាកាសចុះត្រជាក់មេឃក៏ធ្លាក់ភ្លៀងមកយ៉ាងខ្លាំងរួមជាមួយខ្យល់កន្ត្រាកនិងផ្លែកបន្ទោលភ្លែតៗនៅពេលនេះនាងអាចដោះលែងទឹកភ្នែកដែខំខាំមាត់សង្កត់ចិត្តទប់នោះបានដោយនិងខ្មាសអ្នកណាឬអ្នកណាឃើញបានហើយ ឈឺលើសពីឈឺទៅទៀតនៅពេលដែរស្រទ្បាញ់នរណាម្នាក់តែមិនអាចប្រាប់គេបានហើយរឹតតែមិនអាចចូលក្បែរគេបានហើយពេលនេះក៏ត្រូវមកឈរមើលគេសុំស្រីផ្សេងនៅចំពោះមុខទៀត តើនាងអាចធ្វើអ្វីបានក្រៅពីញញឹមជូនពរគេទាំងទឹកភ្នែកទៅព្រោះនាងត្រឹមតែជាប្អូនសម្អប់ជាកូនសាហាយដែរជាដើមហេតុឲ្យគ្រួសារគេបែកបាក់តែប៉ុណ្ណោះសម្អាងអ្វីទៅហាមឃាត់គេនិងជេយ៉ុងមិនឲ្យរៀបការជាមួយនិងគ្នានោះ។
«ភ្លៀងខ្លាំងហើយមេឃចុះត្រជាក់ទៀត បងមិនគិតហៅជុងម៉ូចូលមកខាងក្នុងទេឬ?»ជេយ៉ុងងាកមុខទៅសួរមនុស្សប្រុសដែរនាងស្រទ្បាញ់អស់ពីបេះដូងដោយងាកទៅខាងក្រៅហាងសម្លឹងមើលទៅកាន់ស្រីតូចមាឌល្អិតដែរកំពុងតែអង្គុយលើបងក្រោមដើមឈើរហាល់ភ្លៀងអោបខ្លួនទាំងកាយញ័រចំប្រក់ជេយ៉ុងនាងឃើញបែបនេះហើយនាងមិនអាណិតមិនបានពិតមែនទោះបីជានាងមិនចូលចិត្តជុងម៉ូក៏ដោយ។
«មិនបាច់ទេ បើនាងមិនចេះរកកន្លែងជ្រកឬរកអ្វីជិះទៅផ្ទះវិញខ្លួនឯងទេក៏ទុកឲ្យរងាដល់ស្លាប់ទៅ»

ប្អូនស្រីសម្អប់Wo Geschichten leben. Entdecke jetzt