ភាគ58

521 13 0
                                    

«ឈប់ឆ្កួតបានហើយ ផាក់ ជីមីនបើជុងម៉ូស្រទ្បាញ់បងពិតមែននាងមករៀបការជាមួយនិងបងហើយមិនមែនជាបងជុងហ្គុកទេ»ថេហ្វីនស្រែកដាក់ជីមីនដោយការឃ្នើសចិត្តដឹងហើយលឺនៅខំទ្រាំត្រែងធ្វើជាល្ងង់ដល់ពេលណាទៅបើជុងម៉ូស្រទ្បាញ់គេពិតមែននាងមិនទៅរៀបការជាមួយនុងជុងហ្គុកនោះទេ។
«ថេហ្វីនហេតុអីបានជាក្នុងទ្រូងខាងឆ្វេងរបស់យើងវាឈឺខ្លាំងម្ល៉េះ? ថេហ្វីនខ្ញុំឈឺចាប់ណាស់អ្ហឹកៗ»ជីមីនយំរៀបរាប់ទឹភ្នែកទឹកសំបោដូចជាកូនក្មេងថែមទាំងយកប្រអប់ដៃមាំរបស់ខ្លួនគួរដើមទ្រូងខាងឆ្វេងរបស់ខ្លួនដឹបៗបញ្ចាក់ប្រាប់ថាគេឈឺគេឈឺត្រងកន្លែងមួយនេះខ្លាំងណាស់បេះដូងរបសគេវាបានប្រះបែកក្តិចខ្ទីនៅពេលបានលឺដំណឹងថាជុងម៉ូនិងរៀបការជាមួយនិងជុងហ្គុកតែគេក៏មិនអាចធ្វើអី្វបានព្រោះវាជាការសម្រេចចិត្តរបស់នាងហើយគេប្រកែងមិនបានទេព្រោះតែពីដើមមកគេក៏ដឹងហើយថាជុងម៉ូមិនបានស្រទ្បាញ់គេក្នុងន័យស្នេហ៍ដូចជាគេទ្បើយដែរព្រមភ្ជាប់ពាក្យទាក់ទងនិងគេព្រោះគេកុហកថានាងជាសង្សាររបស់គេតែប៉ុណ្ណោះប៉ុន្តែចុងក្រោយគេនៅតែមិនអាចជំនួយកន្លែងជុងហ្គុកបាន។
«មកទៅផ្ទះឈប់ទួញសោកបានហើយ»ថេហ្វីនស្រដីទ្បើងដោយតឿនព្រោះពេលនេះវាយប់ណាស់ទៅហើយណាមួយគេក៏ស្រវឹងខ្លាំងទៀតបើអូសទ្បើងទ្បានយកទៅផ្ទះទេប្រាកដណាស់ថាត្រូវដេកតាមចិញ្ចើមផ្លូវទាំងពីរមិនខាងបើនៅតែបណ្តោយឲ្យទួញសោកបែបនេះ។
ខណ:ពេលដែរកំពុងតែជិះទ្បានសុខៗជីមីក៏ស្រាប់តែក្រលែកភ្នែកទៅឃើញទ្បានមួយគ្រឿងដែរបើកបរដោយបុរសម្នាក់ជាមួយនិងមនុស្សស្រីម្នាក់បើកកាច់ចូលទៅក្នុងក្លិបរាត្រីមួយដែរគេស្គាលច្បាស់ថាវាជាទ្បាន់របស់ជុងហ្គុក។
«ហ្វីន ហ្វីន ឯងមានឃើញទ្បានមួយនេះទេ?»ជីមីហៅឈ្មោះថេហ្វីនដែរកំពុងតែបញ្ជាទ្បាននៅក្បែរគេនៅដោយសួរចងដឹងថានាងឃើញដូចជាគេដែរគឺទ្បាននេះជាទ្បានរបស់ជុងហ្គុកហើយគេកំពុងតែជិះវាកាច់ចូលទៅខាងក្នុងក្លិបជាមួយនិងមនុស្សស្រីម្នាក់ដែគេមើលមិនច្បាស់មិនដឹងថាជាអ្នកណាទេព្រោះទ្បានរបស់ជុងហ្គុកបើកលឿន។
«ឃើញហើយយ៉ាងមិច?»ថេហ្វីនឆ្លើយដោយហីៗមិនបានចាប់អារម្មណ៍និងអ្វីដែរជីមីននិយាយទ្បើយដោយគិតថានាងកំពុងបើកទ្បានបើមិនឲ្យមើលឃើញទ្បានតើឲ្យនាងឃើញអ្វីទៅស្រវឹងរហូតដល់លែងស្គាល់ទ្បានហើយមែនទេ?
«វាដូចជាទ្បានរបស់ជុងហ្គុកពិតមែន»នៅពេលដែលសម្លឹងចំស្លាកលេខរបស់ទ្បានការតែធ្វើឲ្យគេប្រកាត់ចិត្តស្វាងស្រាដូចគេជះទឹកដាក់តែម្ដង វាច្បាស់ណាថាទ្បាននេះជារបស់ជុងហ្គុកគេចាំបានប៉ុន្តែអ្វីដែរចម្លែកនោះគឺគេចង់ដឹងថាជុងហ្គុគេមកក្លិបធ្វើអីទាំយប់ថ្ងៃរៀបការបែបនិង?ឆ្ងល់ក៏មិនដឹងសួរអ្នកណាដែរគឺបានត្រឹមតែតាមសម្លឹងមើលទ្បានមួយនោះ។
«បិទមាត់ហើយនៅស្ងៀមទៅជីមីនបងស្រវឹងរហូតដល់រវើរវាយហើយ យប់នេះជាយប់នៃថ្ងៃមង្គលការរបស់ជុងម៉ូនិងជុងហ្គុកអញ្ចឹងហើយគ្មានហេតុផលអីដែរជុងហ្គុកគាត់ត្រូវមកក្លឹបលេងស្រីដូចជាបងគិតទេព្រោះបងជុងហ្គុកស្រទ្បាញ់មិត្តខ្ញុំខ្លាំងណាស់បងក៏ដឹង»ថេហ្វីមិនបានជឿនិងយកចិត្តទុកដាក់និងសម្តីរបស់ជីមីនទ្បើយព្រោះគិតថាគេស្រវឹងរហូតដល់រវើរវាយមើលឃើញនិងនិយាយពីអ្វីផ្តេសផ្តាសតាមរបៀបរបស់អ្នកស្រវឹងហើយទើបនាងមកបានចាប់អារម្មណ៍និងសម្តីដដែលៗរបស់ដោយគិតថាយប់នេះជាយប់នៃថ្ងៃរៀបការរបស់ជុងហ្គុកនិងជុងម៉ូគ្មានថ្ងៃជុងហ្គុកគេទុកជុងម៉ូមនុស្សស្រីដែរគេស្រទ្បាញ់ចោលឯងខ្លួនឯងមកលេងក្លឹបផឹកស្រាអោបស្រីនោះទេ។
«វាជាទ្បានរបស់ជុងហ្គុកពិតមែនខ្ញុំចាំស្លាក់លេខនេះបាន បើមិនជឿឯងមើលនោះទៅ»ជីមីននៅតែខំប្រឹងពន្យល់ប្រាប់ថេហ្វីនឲ្យជឿនៅអ្វីដែរគេនិយាយវាជាការពិតគឺជាជុងហ្គុពិតមែនគេទទួលស្គាល់ថាគេស្រវឹងប៉ុន្តែវាមិនដល់ថ្នាក់មើលគ្នាឯងមុនស្គាល់នោះគេមិនត្រឹមតែនិយាយជីមីនថែមទាំងលើប្រអប់ដៃចង្អុលទៅកាន់កម្លោះក្រមុំមួយគូរដែរកំពុងតែងដើរបណ្តើរគ្នាចូលទៅក្នុងក្លឹបយ៉ាងផ្អែមល្ហែមឲ្យថេហ្វីនបានឃើញថែមទៀតផង។
«ជាជុងហ្គុកពិតមែនគាត់មកក្លឹបធ្វើអីទាំងយប់ថ្ងៃរៀបការមើលចុះថែមទាំងអោបស្រីទៅជាមួយទៀត»ថេហហវីសម្លឹងមើលទៅតាមដៃដែរជីមីនង្អុលទៅនោះនោះឃើញថាជាជុងហ្គុកពិតមែនគឺមិនមែនជីមីនចេះតែនិយាយនោះទេហើយគេក៏មកមែនមកតែគឺមកជាមួយនិងមនុស្សស្រីដែរនាងស្គាល់ច្បាស់ថាមិនមែនជាជុងម៉ូមិត្តរបស់នាងទ្បើយ។
«នេះមានរឿងអីទៅ»ថេហ្វីនឧទានតិចក្នុងដួងចិត្តម្នាក់ឯងដោយការយល់ធ្វើឲ្យសំណួរជាច្រើនផុសចេញជាសញ្ញាសួរពេញខួរក្បាលរបស់នាងនេះវាមានរឿងអ្វីឲ្យប្រាកដទៅជុងហ្គុកនិងជុងម៉ូមានរឿងអ្វីជាមួយនិងគ្នាមែនទេ?នាងមិនយល់ទេនាងវិលវល់។
«បងមីនបងចង់ទៅណា?»រវល់តែភ្នួកគិតវែងឆ្ងាយម្នាក់ឯងនៅពេលដែរងាក់មកវិញមកដឹងថាជីមីនគេចុះចេញពីទ្បើងដើរតម្រងទៅកាន់ក្លឹបកម្សានតាមជុងហ្គុតាំងពីពេលណាទើបនាងប្រញាបើដោះខ្សែក្រវ៉ាតទ្បានចេញហើយក៏រត់ទៅតាមពីក្រោយនាយកម្លោះ។
«ទៅរកអាគុក»ជីមីនឆ្លើយនៅនិងសំណួររបស់ថេហ្វីដោយការខឹងសម្បារកំហឹងនៅផុសច្រាល់ពាសពេញខួរក្បាល់របស់គេបើអាចគេចង់តែទៅសម្លាប់ជុងហ្គុកចោលនៅពេលនេះទេ ជាទោសដែរគេប្រហើនហ៊ានក្បត់ជុងម៉ូទាំងដែររៀបការមុនទាន់បានមួយថ្ងៃផង។
«បងមីនៗកុំទៅអីណាបងស្រវឹងហើយមកទៅផ្ទះបងមីន ហ្អឺយកើតរឿងធំមិនខាងទេ»ថេហ្វីនខំប្រឹងស្រែហាមឃារគេមិនឲ្យទីព្រោះគេស្រវឹងខ្លាំងណាស់ហើយក៏ខឹងខ្លាំងថែមទៀតបើទៅនិយាយគ្នាក្នុងសភាពបែបនេះច្បាស់ណាស់ថាកើតរឿងធំផ្អើកកន្លែងគេមិនខានទ្បើយ ប៉ុន្តែទោះជានាងខំប្រឹងស្រែកហាមឃាត់យ៉ាងណាក៏ជីមីននៅតែមិនស្តាប់គេចូលទៅខាងក្នុងដោយដំណើរត្រេតត្រូតទៅបាត់។
«អាចង្រៃឯង ឌឹប! ប្រាវ!»

ប្អូនស្រីសម្អប់Where stories live. Discover now