ep1

130 10 5
                                    

ភាគ១:ផ្លាស់ទៅនៅចម្ការ

@ បាងកកម៉ោង11យប់☁🌃

នាពេលរាត្រីដ៏ស្រស់ត្រកាលនៃទីក្រុងបាងកកក៏ឈានចូលមកដល់

ភូមិគ្រឹះត្រកូល wong

នៅក្នុងភូមិគ្រឹះពិតជាមានសភាពស្ងប់ស្ថាត់ដូចចោរលួចសេះ ព្រោះអ្នកក្នុងនោះចូលគេងអស់ហើយ មួយសន្ទុះរាងក្រាស់ក៏មកដល់តែគេនៅខាងក្រៅមិនទាន់ចូលទេ

<បើចូលទៅប៉ានិងលោកតានិងប៉ាប្រាកដជាសួរហើយ គិតយ៉ាងម៉េច.....ទេនេះ....!!>yin នៅឈរអេសអុញមិនចូលទៅក្នុង ហើយលើកទូរស័ព្ទមកមើលម៉ោង(ដើរលេងម៉ាងៃហើយទើបមើលម៉ោង🌚)
<ម៉ោង11ហើយតើ>yin ថាហើយក៏បើកទ្វា

ងាក៎......! (សំលេងទ្វា)

<ងងឹតចឹងប្រហែលគាត់ចូលគេងបាត់ហើយ ធូរទ្រូងតិច.....! >yin គេយកដៃរឹតទ្រូងខ្លួនឯងរួចបានបោះជំហ៊ានចូលទៅ ចៃដន្យប៉ាគេចុះមកយកទឹកក៏ឃើញថាមានអ្នកចូលមកក៏លួចមើល

<អ្នកណាគេចេះវុី....តិចចោរទៅ>Dad's yin
រួចដើរលបៗទៅជិតកុងតាក់ភ្លើង ស្របពេលដែល yin ឡើងមកដែរ ទឺត...!
<វាយ៎ ខ្មោច......!ខ្មោចលង!!!>yin ផ្អើលនឹងមុខប៉ារបស់គេ ព្រោះគាត់បិទម៉ាស ហើយសមីខ្លួនកាលលឺកូនថាមានខ្មោចក៏ភ័យមិនស្ទើដែរ😌 គាត់ក៏ទៅតោងកកូនគាត់ពីក្រោយ
<ហាស៎ ខ្មោចហេស៎>Dad's yinឮបែបនេះក៏លោតទៅអោប_កកូនប្រុសខ្លួនភ្លាម
<ហឺយ...ម៉ែអ្ហើយ! ជួយកូនផង! ខ្មោចតោងក....!😱 >yin ភ័យពេករត់ចុះរត់ឡើងពេញភូមិគ្រឹះ ហើយពេលរត់នោះក៏ជ្រុះម៉ាសពីមុខប៉ារបស់គេ(សាកស្រមៃទិដ្ឋភាពមើលទៅ😂)

2 minutes later 👀

<ហឺយ ឈប់ឈប់ ឯណាខ្មោច ដែលឯងថា ប៉ាដូចមិនឃើញផង>Dad's yinចុះពីលើករាងក្រាស់
<ហាស៎...ខ្មោ៎...ហូយ៎,..,ប៉ា.....!> <ហើយ...លេងអីបែបនឹង...លួសព្រឹងអស់អាលីង>yin ពេលងាកទៅអ្នកខាងក្រោយទើបដឹងថាជាប៉ារបស់គេមិនមែនខ្មោច😂 ហើយឈរច្រត់ចង្កេះធ្វើមុខដូចគេចងបាញ់

~~ផូស~~

<អ៊ូយ! ប៉ា!!ឈឺ!!...>yinយកដៃអង្អែលក្បាល
<អាកូនចំកួតនេះ>
<យូរៗ ទៅលែងស្គាល់ឪខ្លួនឯង>Dad's yin
<ប៉ាលេងចេញមក ស្ងាត់ៗចឹងអ្នកណាមិនភ័យ>yin
<ហឺយ...ហត់ណាស់ទៅគេងហើយ>yin
<អេឈប់កុំទាន់ទៅ យើងភ្លេចប្រាប់>Dad's yin
<មានអីហែសប៉ា>yin
<ថ្ងៃស្អែកទៅជួបលោកតានៅបន្ទប់ ម៉ោង7 ហាមប្រកែក>Dad's yin
<តែ...ប៉ា....!>yin
<គ្មានតែគ្មានស្ករស្អីទេ>Dad' yin
<តែស្អែកខ្ញុំមិនទំនេរទេ ខ្ញុំមានណាត់>yin
<តែ លោកតាថាបើមិនទៅគាត់នឹង...>Dad's yin និយាយដល់ត្រឹមនេះគេក៏ដឹងថាលោកតារបស់គេនិយាយអីបាត់ហើយ(ដឹងតែខ្លួនឯងអត់ចែកគេដឹងផង-.-)
<បានហើយមិនបាច់និយាយទេប៉ាខ្ញុំដឹងហើយ.....ទៅដេកវិញល្អជាង>yin ថាហើយដើរទៅបន្ទប់បាត់
<ចំមែនហើយអាកូនមួយនេះ>Dad' yin

រឿង ចម្ការផ្កាស្នេហ៍🌸💗✨Where stories live. Discover now