ep4

87 7 5
                                    

ភាគ៤:

       Yinថាហើយក៏ចូលទៅខាងក្នុងវិញដើម្បីងូតទឹកសម្អាតខ្លួនព្រោះអស់ជម្រើស ដោយសារតែមិនទម្លាប់yin ងូតបណ្តើរស្រែកបណ្តើពេញបន្ទប់ទឹក រាងតូចដែលឈរចាំនៅខាងក្រៅឯណេះគិតតែពីអស់សំណើចនឹងអ្នកប្រុសតូចម្នាក់នេះជាខ្លាំង គ្រាន់តែងូតទឹកសោះស្រែកដូចគេវាយប៉ុន្មានដំបងអញ្ចឹង។ អ្នកខាងក្នុងវិញ ទម្រាំតែងូតរួចសឹងតែកកមនុស្សបាត់ទៅហើយ អាកាសធាតុក៏ត្រជាក់ឯទឹកនឹងក៏វាត្រជាក់ទៀត កម្មពិតៗ។ បន្ទាប់ពីរួចរាល់ហើយអ្នកទាំង២ក៏នាំគ្នាមកផ្ទះវិញដើម្បីញុាំអាហារពេលព្រឹកមុនទៅចំការ

      @Home

      តុអាហារ

      អាហារត្រូវបានរៀបចំរួចជាស្រេចនិងមានរបៀបរៀបរយល្អទៀតផងនៅចាំតែអ្នកមកញាំប៉ុណ្ណោះ 

     <អាវ៎ មកហើយហ៎កូន ចឹងអង្គុយចុះសិនទៅ តិចទៀតជេនលើកបាយមកហើយ>Mom's war

    <បាទ>war/yin ទាំង២នាក់ក៏រកកន្លែងអង្គុយរៀងខ្លួន

    <អេ៎ ម៉េចក៏មានចានតែ4ចឹងម៉ាក់ ក្រែងគ្នាមានដល់ទៅ5នាក់មិនចឹង>warក្រឡេកទៅចានដែលរៀបនៅលើតុរួចសួរទៅកាន់អ្នកជាម្តាយ

    <អ៎ ថ្ងៃនេះwin មិនបាននៅញុាំជាមួយទើបមានតែប៉ុណ្ណឹង>mom's war តបទាំងញញឹមតិចៗ

    <បាទ>war

    <មកហើយចាស៎>មីងជេន មកដល់ក៏ដួសបាយឲ្យគ្រប់គ្នាព្រមទាំងខ្លួនឯងផងដែរ

    <សុំញាំហើយណា>war ពោលរួចដួសម្ហូបដាក់ចានញុាំយកៗមិនជំពាក់អ្នកណាមួយរៀល😅 ខុសពី yin ដែលគិតតែពីអង្គុយសម្លឹងមើលចានម្ហូបទាំងនោះមិនព្រមញុាំទាល់តែសោះ

    <កើតអីកូន មិនចេះញាំមែនទេ>mom's war ដោយឃើញថាyinគិតតែពីមើលមិនព្រមញុាំអ្នកស្រីសាក៏ដាច់ចិត្តសួរ(កូនបាត់🌚)

    <បើញាំមិនកើត ចាំម៉ាក់ចៀនពងឲ្យក៏បានណា>អ្នកស្រីសា (អូយ៎!ម៉ាក់ទៀត😭)

    <មិនអីទេអ្នកមីង ខ្ញុំញាំបាន>yin តបដោយសើចមិនសមទៅរាងចំណាស់ និងចាប់ផ្តើមដួសម្ហូបដាក់ចាន  ហើយក៏ចាប់ផ្តើមញាំ បន្ទាប់ពីញាំបានមួយម៉ាត់ក៏មើលទៅដូចជាពិបាកលេបខ្លាំងណាស់ទៅហើយ ធម្មតាទេម្ហូបតាមស្រុកស្រែចំការមានតែប្រហុកមានតែត្រីចៀនអីប៉ុណ្ណឹងឯង ទើបកំលោះសង្ហារបស់យើងមិនចំណូលនឹងណា ធ្លាប់តែនៅទីក្រុងចូលហាងញាំតែអាហារស្រាប់ៗឆ្ងាញ់ៗ ដល់មកឲ្យញាំរបស់ចឹងៗពិបាកតិចហើយសម្រាប់គេ(កូនអ្នកមានចឹងមែនន៎><)

រឿង ចម្ការផ្កាស្នេហ៍🌸💗✨Where stories live. Discover now