រឿង លោកប្ដីកំពូលឆ្នាស់♥️Ep6

2.2K 217 2
                                    

Ep6:យ៉ាងមិចលោកប៉ាក្មេង????

     បន្ទាប់ពី លោកគីម ដើរចេញទៅផុត ថេយ៉ុង ក៏បន្តរជំហានដើរទៅសម្រាកក្នុងបន្ទប់ទាំងទឹកភ្នែកដាមជាប់នៅលើរង្វង់ភ្នែក។
ថ្ងៃថ្មីម៉ោងប្រមាណ10ព្រឹក ជុងគុក ត្រូវ លោកគីម ហៅទៅពិភាក្សាទាំងព្រឹកមិនដឹងថារឿងអ្វីទេឬមួយក៏ហៅទៅជេ??ពុទ្ធោលេងល្បិចខ្លះទើបបាន សម្លេងស្បែកជើងវ័តទៅលើបេតុងការ៉ូបន្លឺសម្លេងតឹបៗមិនដាច់សូរ នេះមិនមែនហៅមកពិភាក្សានៅក្នុងក្រុមហ៊ុនទេគឺហៅទៅពិភាក្សាដល់វិមានគីមតែម្ដង
" ខ្ញុំមកដល់ហើយប៉ាក្មេង " សម្លេងឆ្នាស់ឆ្នើមបន្លឺមុនម្ចាស់រាងកាយចូលមកដល់ លោកគីម ងាគទៅសម្លក់នាយកម្លោះមួយដង្ហើមពេញដោយការគ្រឺតក្នាញ់មិនដឹងថា លោកចន ប្រដៅកូនបែបមិចទេបានជាកូននេះកំពូលឆ្នាស់ឆ្នើមលើលោកបែបនេះ
" អង្គុយ... " សម្ដីគ្មានក្បាលគ្នានកន្ទុយចោទទៅលើនាយកម្លោះធ្វើឲ ជុងគុក លើកដៃអេះក្បាលមិនយល់ន័យ អង្គុយ???ស្អីគេហៅអ្នកណាអង្គុយ?
" អីគេលោកប៉ាក្មេង??? " ជុងគុក ក្រពទ្ធ័ដៃទៅក្រោយនិយាយជាមួយមនុស្សចាស់យ៉ាងច្រឡឺម ឃើញកាយវិកាភ្លើៗរបស់លោកកូនប្រសារអាវ៎មិនមែនទេលោកក្មេងកំពូលស្អប់ច្រងេងច្រងាងធ្វើឲលោកសែនខឹងសឹងតែហក់ធាក់
" ឯងអង្គុយលើសាឡុងមក " លោកគីម សម្រួលអារម្មណ៍និយាយជាមួយក្មេងម្នាក់នេះយ៉ាងពិបាក សំណាងហើយដែលមិនកើតជាកូនគាត់បើជាកូនគាត់ប្រាកដណាស់គាត់វៃត្រង់កន្ទុយមិនខានឡើយ
" សម្ដីគ្មានក្បាលគ្មានកន្ទុយបែបនេះអ្នកណាស្ដាប់យល់??? " ជុងគុក ដាក់ខ្លួនអង្គុយទាំងរអ៊ូបន្លំប្រដៅប៉ាក្មេងឲស្ពឹកមុខផងចំជាកំពូលឪមែនអាយុច្រើនហើយនៅនិយាយសម្ដីដូចក្មេងគ្មានមេបាប្រដៅ
" ឯងចង់ប្រដៅក្បាលអ្នកណាហាស៎??? " លោកគីម ច្រឡោតតូងស្រែកឲនាយកម្លោះអស់មួយសម្លេងនាំឲអ្នកលបស្ដាប់ខាងនោះភ្ញាក់ឡើងប្រហោងពោះធ្លោ
" អឺគឺខ្ញុំនិយាយចោលបើលោកប៉ាមានខ្លួនទទួលយកចុះខ្ញុំអត់ហាមទេបាទរបស់គេចោលតាស៎លោកប៉ារើសយកទៅ " ជុងគុក លើកជើងគងទាក់ខ្លាឆ្លើយតរសម្ដីជាមួយមនុស្សចាស់មិនឲដាច់មួយម៉ាត់ត្រូវហើយបើចង់បានក៏រើសយកទៅគេនិយាយចោលទេតើ
" ឯង...ឯង " លោកគីម ស្ទើរតែគាំងបេះដូងស្លាប់ពេលបាននិយាយជាមួយក្មេងម្នាក់នេះសំណាងធំហើយដែលគាត់មិនពេញចិត្តឲក្មេងម្នាក់នេះយកកូនគាត់
" បើអស់អីនិយាយហើយខ្ញុំសុំលារទៅវិញសិនហើយ " មកអង្គុយមួយថ្ងៃមានតែឈ្លោះគ្នាអ៊ីចឹងមានតែលាទៅវិញមុនទើបបានខ្លាចមានសង្រ្គាមលោកលើកទី2ផ្ទុះពេញវិមាន
" អេឈប់....យើងប្រមានឯងមិនដឹងថាជាលើកទីប៉ុន្មានទេតែ- "
" ឈប់ពាក់ពន្ធ័និងកូនប្រុសយើងមែនទេ
ប៉ាក្មេង??? " ជុងគុក ទន្ទេញឃ្លាមួយនេះឡើងចាំអស់ទៅហើយមិនចាំបាច់ឲ លោកគីម មកនិយាយម្ដងទៀតទេទ្រលាន់សម្បើមណាស់
" ត្រូវហើយឈប់លឺទេ " លោកគីម ខាំមាត់ធ្វើមុខកាចៗដាក់ ជុងគុក ធ្វើមើលតែគេហ្នឹងជាកូនក្មេង គេខ្លាចមែនទេ??ឆឺស!ស្គាល់ម៉ាហ្វៀ ចនជុងគុក តិចពេកហើយមិនមែនក្មេងតូច ចនឃុកគី ឯណា??
" អត់ " សម្ដីមួយម៉ាត់ចុកដល់ក្រពះបន្លឺឡើងមកធ្វើឲ លោកគីម ត្រូវលើកដៃរឹតទ្រូងនិយាយមួយថ្ងៃហើយគេឆ្លើយមកវិញយ៉ាងហំហាន"អត់"តែមួយម៉ាត់នឹង??ពុទ្ធោព្រះអង្គអឺយ
" បើឯងមិនឈប់យើងនិងបញ្ជូនកូន ថេហ៍ ទៅ LA មិនឲឯងជួបមុខគ្នាជាដាច់ខាត " លោកគីមអោបដៃចូលគ្នាងើបដើរទៅឈរចិត្តអ្នកម្លោះដែលឈរបែរខ្នងពីគាត់គិតឬថាគាត់ឈប់បំបែកពួកគេ???មិនងាយទេតែតាមបំបែកហើយគឺបំបែកដល់ថ្ងៃស្លាប់
" ប្រយត្ន័កូនមានផ្ទៃពោះរកមុខប្ដីអត់ឃើញ " ជុងគុក អោបដៃឌឺទៅលោកឪក្មេងវិញម៉ាឆ្ងាញ់ធ្វើឲរាងចំណាស់ត្រូវលើកដៃរឹតទ្រូងម្ដងទៀតពុទ្ធោអឺយក្មេងម្នាក់នេះចង់ឲគាត់គាំងបេះដូងស្លាប់មែនទេទើបសម់ចិត្តគេ?
" កូនយើងជាប្រុសគេមិនអាចមានកូនបានទេឯងកុំចេះតែរកលេសចង់នៅជាមួយគ្នា » គិតចុះគិតឡើង លោកគីម ញញឹមចុងមាត់ព្រោះកូនគាត់មិនមែនស្រីតែជាប្រុសទៅវិញទេរឿងអីដែលត្រូវខូចខាតទោះធ្លាប់គេងជាមួយគ្នាហើយថ្វី
" តែ ថេហ៍ មានឈាមជាអូមេហ្កា90%គេមិនដែលប្រាប់ប៉ាទេឬ?? " ជុងគុក យកដៃមកកេះក្រចកធ្វើហីឆ្លើយជាមួយរាងចំណាស់យ៉ាងច្រឡឺសបឺស
" ស្អី???ឈាមជាអូមេហ្កា???ហេតុអីគ្រួសាយើងមិនមាន? " លោកចន បើកភ្នែកធំៗភ្ញាក់ផ្អើលមិនតិចទេហេតុអីគាត់មិនដឹងថាកូនគាត់មានឈាមនេះ??ពុទ្ធោអឺយគាត់បញ្ជូនគេឲទៅរៀនតាំងពីតូចគាត់មិនដែលបាននៅក្បែរគេផងមានតែម៉ែដោះប៉ុណ្ណោះដែលបាននៅក្បែរបែបនេះតើឲគាត់ដឹងតាមណាទៅ??ចំជាចង្រៃពិតមែន អេៗចុះបើកូនគាត់មានផ្ទៃពោះ??ស្លាប់ហើយៗមានផ្ទៃពោះរកមុខប្ដីមិនឃើញបាក់មុខជាងរៀបការជាមួយប្រុសដូចគ្នាទៀតធ្វើយ៉ាងណាទៅ??តែត្រូវតែប្រកាន់ភ្ជាប់មិនឲកូនគាត់រៀបការជាមួយក្មេងម្នាក់នេះជាដាច់ខាត
     " ជាឪពុកគេតែមិនបានដឹងអំពីកូន....ឈាមអូមេហ្កាអាចកើតទៅលើមនុស្សម្នាក់ណាក៏បានទោះបីគ្រួសារគ្មានជាប់ឈាមនេះថ្វី " ជុងគុក រៀបរាប់ប្រាប់មនុស្សចាស់យ៉ាងវែងអន្លាយថែមទាំងមានបង្កប់ន័យដៀលថែមទៀតផង
     " ហើយពន្យល់ឲស្រួលទៅថីចាំបាច់បន្លំដៀលក្បាល?? " លោកគីមលើក ចិញ្ចើមសម្លក់មុខនាយកម្លោះសង្ហារដែលធ្វើមុខមាំដាក់គាត់យ៉ាងប្រហើន
     " បើអស់អីហើយខ្ញុំសុំលាទៅវិញសិនហើយ " ជុងគុក អោនលាមនុស្សចាស់យ៉ាងគួរសម់មុននឹងដើរចេញទៅប្ដូរពីទឹកមុខមាំមកញញឹមយ៉ាងស្រស់គិតឬថាគេព្រមឈប់ទាក់ទង ថេយ៉ុង ដូចគាត់និយាយ??
     " សង្ហារណាស់ " យ៉ូនគីន លួចសរសើរអំពីសម្រស់ដ៏ស្រស់សង្ហាររបស់នាយកម្លោះម៉ាហ្វៀដែលទើបនឹងដើរចេញអំម្បាញ់មិញ នាងមិនបានស្ដាប់លឺថាពួកគេនិយាយអំពីអីទេលឺតែលោកគីមស្រែកស្អីឯងៗរហូត
     " នែ៎យ៉ូនគីន...កុំប្រាប់ណាថាឯងលួចស្រលាញ់គេ??? " យ៉ាគី បើកភ្នែកធំៗដាក់ប្អូនស្រីកុំប្រាប់ឲសោះណាថាប្អូនស្រីគេកំពុងលួចមានចិត្តទៅលើអាបុិហ្នឹង?ពុទ្ធោអឺយមិនបានទេៗ
     " យើងប្រាប់ឯងទៅចុះមុនដំបូងយើងក៏លួចមានចិត្តលើគេដែលតែយើងទៅហៅបង ថេហ៍ នៅក្លឹបប្រុសម្នាក់នឹងវៃយើងឡើងសន្លប់ណា "។
____

រឿង លោកប្ដីកំពូលឆ្នាស់💞(ចប់)Où les histoires vivent. Découvrez maintenant