រឿង លោកប្ដីកំពូលឆ្នាស់❤️Ep11

1.7K 190 5
                                    

Ep11:ចង់កប់ភក់ម្ដងទៀតឬ?

     " អឺចាំបានហើយ " ជុងគុកឆ្លើយទៅវិញទាំងមុខស្អុយគេវីសនិងវៃនាងកប់ជញ្ជាំងម្ដងហើយថ្ងៃនេះ ខឹងអឺយសែនខឹងខំចេញមកមុខមកហួងហែងប្រពន្ធហើយតែប្រពន្ធបែរជាកាពារនាងទៅវិញស៊ាំមែន
     " ធ្វើមុខស្អុយម្លេះ??ជុងបងកើតអី??? " ថេយ៉ុងបែរខ្លួនទៅអង្គុយជិតជុងគុកវិញព្រោះមុខគេដូចជាមិនល្អសោះស្អុយប៉ែរដូចគេចាប់បាញ់
     " បងប្រុសថ្លៃប្រចណ្ឌ័បងទេដឹង???? " ថេរ៉ាបន្ថែមល្បោយពីក្រោយព្រោះមើលទៅបងថ្លៃម្នាក់នេះប្រចណ្ឌ័មិនធម្នតាទេអម្បាញ់មិញវីសវៃនាងកប់ជញ្ជាំងទៅហើយ
     " ប្រហែលហើយ " ថេយ៉ុងយកដៃទៅអង្អែលសើរៗនៅថ្ពាល់របស់ជុងគុកតែគិតឬថាគេឈប់ខឹង???នៅងរឡើងខ្ទើតនៅនឹងគ្មានបាត់ខឹងអីម៉ាបៀកទេ
     " បងប្រុសថ្លៃកុំងរច្រើនពេកប្រយត្ន័អូនលែងឲពាក់ពន្ធ័ជាមួយបងប្រុសអូន " នាងតូចថេរ៉ាលានអណ្ដាតឌឺដងដាក់បងប្រុសថ្លៃក្នុងន័យគម្រាមគេ
     " ចង់កប់ភក់ម្ដងទៀតឬ??? " ចុងក្រោយគេក៏ព្រមនិយាយមែនតែនិយាយចេញមកចុកឈាមទាំងថ្លុកសុទ្ធចង់វៃកប់ភក់ពុទ្ធោ
     " អឺ...ហាសហាសបងថ្លៃអូនទៅវិមានវិញហើយល្ងាចចាំទៅវិមានវិញផងម៉ាក់ចាំបាយ " នាងល្អិតស្ទុះងើបពីសាឡុងរត់ប្រុចចេញទៅក្រៅបាត់មិនសុំការអនុញ្ញាតពីបងប្រុសសិន
     " មកក៏លឿនទៅក៏លឿននាងល្អិតនេះ " ថេយ៉ុងក្រវីក្បាលហួសចិត្តទាំងងាគទៅមើលជំហាននាងតូចជាប្អូន
     " មើលមុខបង!!! " ជុងគុក ចាប់ទាញមុខថេយ៉ុងមកវិញឲ្យបែរមើលមុខគេម្ដង ព្រោះពួកគេអង្គុយនៅទល់មុខគ្នាស្រាប់
     " ថីបង????? " ថេយ៉ុងបែរមកវិញតាមសម្ដីតែបែរមកសម្លក់មិនមែនមើលមុខស្រួលបួលនោះទេ គឺសម្លក់ដូចភ្នែកក្ដាមយកតែម្ដង
     " ចង់ឲអូនលួង " ជុងគុក អោបដៃសម្លក់មុខអ្នកនៅចំពោះមុខដែលមិនឲចាញ់គ្នាឲតែបុិនសម្លក់គេសម្លក់វិញដែលចង់មិចឡូវនិង
     " លួងអីអូនបានធ្វើអីឲបងខឹង?? " ថេយ៉ុងធ្វើមិនខឹងមុនខ្វល់ញាក់ស្មារួចងើបចេញពីសាឡុងដើរទៅតុធ្វើការរបស់ខ្លួនវិញ
     " អូន- "
        ~តុ~តុ~
     ជុងគុកប្រុងនិងប្រកែកឈ្លោះជាមួយថេយ៉ុងទៀតទៅហើយតែសម្លេងគោះទ្វាក៏បន្លឺឡើងកាត់ចំពេលល្អណាស់
     " ថេហ៍អូនបើកទ្វាឲបង  "សម្លេងគ្រល័រមាំថេហ៍ចាំច្បាស់ថាជាសម្លេងអ្នកណាក៏រហ័សទាញជុងគុកយកទៅលាក់ក្នុងបន្ទប់ទឹក ផ្ទុះសង្គ្រាមផ្អើល office របស់គេឥឡូវហើយ
     " នែ៎ថេហ៍មិចក៏- "
     " ស្ងាត់ចាំល្ងាចអូនប៉ាវញ៊ាំអី " ថេយ៉ុងស្ទុះបិទទ្វាបន្ទប់ទឹកឲជិតហើយក៏បែរទៅតុធ្វើការរបស់ខ្លួនចុចបូតុងបើកគន្លឹសទ្វាឲអ្នកខាងក្រៅចូល
     " ហេតុអីបានជាយឺតម្លេះ??បងគោះឡើងចង់សឹកក្រចកដៃទៅហើយ " ជុងជូស៊ុកគេត្រូវជាគូរដណ្ដឹងរបស់ថេយ៉ុងតែថេយ៉ុងចាត់ទុកគេដូចជាបងប្រុសមិនមានអីលើសពីបងប្រុសនោះឡើយ
     " អ៎គឺ...គឺអម្បាញ់មិញទៅបន្ទប់ទឹក " ថេយ៉ុង សើចមិនសម់ព្រោះគេមិនដែលកុហកអ្នកណាម្នាក់ទេតែបែរជាមកកុហកអ្នកដែលខ្លួនចាត់ទុកជាបងប្រុស
     " បងមករកខ្ញុំមានការអី? " ថេយ៉ុង រៀបរាប់ឲស្រួលបួលវិញខ្លាចគេចាប់បានថាខ្លួនយកជុងគុកចូលដល់ office
     " គឺប៉ាឲបងនាំអូនទៅមើលជញ្ជៀនរៀបការ " ជូស៊ុកញញឹមយ៉ាងស្រស់ចំនែកថេយ៉ុងឯនោះវិញបែកញើសជោគថ្ងាសគេខំលើកថ្ងៃទៅនេះទៅនោះឥឡូវក៏មកចាប់អូសគេទៅម្ដងទៀត
     "( ជញ្ជៀនរៀបការហ្ហេស???) " ជុងគុកដែលសង្ងំលបស្ដាប់នៅក្នុងបន្ទប់ទឹកវិញប្រែរទឹកមុខពីញញឹមទៅជាជូចត់វិញរៀបការ????ហេតុអីមិនប្រាប់គេពីដំបូងបែរជានាំឲគេមកធ្វើជាមនុស្សទី3ជ្រៀតជ្រែកជីវិតប្ដីប្រពន្ធគេបែបនេះ???
     " ចាំស្អែកបានទេថ្ងៃនេះនៅឯកសារច្រើនណាស់...ណាណាចាំស្អែក " ថេយ៉ុងធ្វើចរិកញិកញក់លួងលោមឲអ្នកជាបងព្រមជាមួយខ្លួនហើយគេក៏ងក់ក្បាលព្រមពិតមែន
     " បងទៅផ្ទះមុនទៅណាអូនមិនចង់ឲបងហត់មកអង្គុយចាំអូនចេញពីក្រុមហ៊ុនទេ " ថេយ៉ុង ញញឹមដាក់ជូស៊ុកដេញគេឲទៅវិញសិនព្រោះមិនចង់ឲពិបាកមកចាំខ្លួនចេញពីធ្វើការ
     " មិនអីទេបងចង់ចាំ " ជូស៊ុកញញឹមយ៉ាងស្រស់ប្រុងនិងដាក់ខ្លួនអង្គុយលើសាឡុងទៅហើយតែរំពេចនោះទូរសព្ទ័របស់គេក៏រោទិ៍ឡើងទើបគេដាច់ចិត្តដើរទៅកន្លែងមួយដើម្បីលើកទូរសព្ទ័
     " អឺថេហ៍ហា៎បងមានការប្រញ៉ាប់បងសុំទៅសិនហើយណាកុំភ្លេចស្អែកបងមកយកអូននៅវិមានពេលព្រឹក " ថេយ៉ុងក៏ងក់ក្បាលហើយក៏លួចដកដង្ហើមធូរទ្រួងដែលគេដើរចេញទៅបាត់ រំពេចនោះជុងគុកក៏ចេញមកដូចគ្នាគេដើរសម្ដៅទៅទ្វាចេញដោយមិននិយាយរកថេយ៉ុងសូម្បីមួយម៉ាត់
     " ជុងបងទៅណា??? " ថេយ៉ុងស្ទុះទៅចាប់ទាញដៃជុងគុកមកវិញតែគេមិនព្រមបែរមកមើលខ្លួនសោះចេះតែស្ងាត់មាត់ឆឹងមិននិយាយអីមួយម៉ាត់
     " នៅទីនេះហើយអូនមិនទាន់ឲបងទៅណាទេ " ទោះគេមិននិយាយរកខ្លួនក៏ថេហ៍មិនខ្វល់ថែមទាំងទាញដៃជុងគុកឲមកអង្គុយនៅលើសាឡុងទៀតផង
     " បងយំហ្ហេស?? " ថេយ៉ុង យកដៃមេទៅជូតផ្ដិតទឹកភ្នែកនៅលើថ្ពាល់ជុងគុកឲអស់ហើយក៏ទម្លាក់ខ្លួនទៅអោបចង្កេះគេនិងជ្របមុខក្នុងដើមទ្រូងរបស់គេ
     " អូនដឹងថាបងស្ដាប់លឺការសន្ទនាអម្បាញ់មិញតែបងត្រូវចាំថាបេះដូងរបស់អូនគឺមានតែបងកៅអីមានតែមួយសម្រាប់បង " ចំនែកជុងគុកវិញក៏លើកដៃមកអង្អែលក្បាលអ្នកជាសង្សារដូចគ្នាអ្នកណាថានាយចិត្តដាច់នោះ???នាយគ្រាន់តែអន់ចិត្តហេតុអីមិនប្រាប់ខ្លួនពីដំបូងថាគេមានគូរដណ្ដឹងហើយ នេះមិនមែនជាសង្សារតែជាគូរដណ្ដឹងណារឿងអីដែលគេបំបែកចេញពីគ្នាបានហើយណាមួយក្រែងលោកគីមនិយាយថាចង់ឲកូនគាត់រៀបការជាមួយមនុស្សស្រីហេតុអីពេលនេះជាមនុស្សប្រុសទៅវិញ??
     " បងគិតថាពួកយើងគួរតែនៅឆ្ងាយពីគ្នាមួយរយៈពេលសិន "។
_______

រឿង លោកប្ដីកំពូលឆ្នាស់💞(ចប់)Where stories live. Discover now