Episode38:ថ្ងៃរៀបការ

683 79 3
                                    

ថ្ងៃថ្មីក៏ឈានមកដល់ហើយវាក៏ជាថ្ងៃរៀបការរបស់ ថេយ៉ុង ជាមួយនិង ជុងគុក ផងដែលកូនកម្លោះទឹកមុខហាក់បីដូចជាមិនសូវសប្បាយចិត្តសោះក៏ព្រោះតែទើបសុីមួយកណ្ដាប់ដៃរបស់កូនក្រមុំ

« កូនកម្លោះញញឹមបន្តិចទៅ »លោកអាចារ្យងាកមកកេះនិយាយឲ្យនាយជាកូនក្រមុំញញឹមតែគេនៅតែធ្វើមុខស្មើរដដែល

« ចាប់ឯងអាករមួយឥលូវហើយអាកូនកម្លោះ »លោកចនដើរចូលមកកេះដៃ ជុងគុក តិចៗទាំងមិនឆ្លៀតនិយាយប្រាប់គេខ្សឹបៗ លោកសែនតឹងចិត្តនៅពេលឃើញកូនរបស់ខ្លួនធ្វើមុខស្មើរមិនដឹងថាមានរឿងអ្វីនោះទេ រំពេចនោះសម្លេងកណ្ដឹងបានបន្លឺឡើងមានន័យថាវាដល់ម៉ោងដែលកូនក្រមុំត្រូវដើរចេញមកហើយ ជុងគុក ញញឹមខ្ជឹបពេលឃើគរូបរាងដ៏ស្រស់ស្អាតរបស់អ្នកជាភរិយារបស់ខ្លួន

« ដល់អ៊ីចឹងទៅញញឹមបិទមាត់មិនជិត »ស៊ូហ្គា អោបដៃសម្លក់មុខលោកកូនកម្លោះទាំងខឹងចិត្ត ឃើញមុននេះនៅមុខងាប់នៅឡើយសោះដល់ពេលឃើញកូនក្រមុំដើរចេញមកមុខខ្លួនក៏ប្រែទៅជាញញឹមយ៉ាងស្រស់វិញ

     « កុំចេះ »ជីមីន លូកដៃមួលដើមដៃរបស់មីនស៊ូហ្គាមួយទំហឹងទាំងមិនភ្លេចខាំមាត់សម្លក់មុខគេផងដែល ហេតុអីប្រុសម្នាក់នេះមិនចេះស្ងាត់មាត់អ៊ីចឹង??ចេតចូយៗដូចឃ្មុំយ៉ាងអ៊ីចឹង។

     ពេលវេលាមង្គលការរបស់ពួកគេត្រូវបានបញ្ចប់ ថេយ៉ុង ធ្វើមុខស្អុយៗក៏ព្រោះតែចុកជើងនោះអី ពេញមួយថ្ងៃមកនេះគេដើរចុះដើរឡើងសឹងតែចុកជើងស្លាប់ទៅហើយ

     « ថីថេយ៍?! »ជុងគុក ដាក់គូទអង្គុយលើពូកសឹមលើកដៃទៅជួយរឹតជើងគេតិចៗទោះដឹងថាគេឈឺជើងក៏ខ្លួនឆ្លៀតសួរនាំដែលព្រោះមិនចង់ឲ្យគេគិតថាប្ដីខ្លួនគ្មានភាពផ្អែមល្ហែម

     « គឺឈឺជើងនោះអីបងមិនមើល? »ថេយ៉ុង ខាំមាត់សម្លក់មុខប្ដីខ្លួនទាំងគ្រឺតក្នាញ់មើលមិនឃើញឬធ្វើមើលមិនឃើញ?គេកំពុងតែឈឺជើងណា

     « បងឃើញហើយ គ្រាន់តែសួរនាំអូនខ្លះព្រោះដឹងច្បាស់ថាអូនពូកែអន់ចិត្តងក់ងរនោះអី »ជុងគុក យកប្រេងកូឡាមករឹតនៅលើជើងប្រពន្ធខ្លួនតិចៗ ថេយ៉ុង ខាំមាត់សម្លក់មុខរបស់ ជុងគុក ទាំងរាងខឹងខ្លះៗដែលក៏ដូចដឹងហើយថាមនុស្សមានផ្ទៃពោះអារម្មណ៍គេមិនសូវជានឹងនរនោះទេ

រឿង លោកប្ដីកំពូលឆ្នាស់💞(ចប់)Where stories live. Discover now