ភាគទី ៣៤ : មានតែមាត់ទើបប្រើមាត់ជំនួស !!!

1K 51 0
                                    

យ៉ុនហ្គីផ្តល់ឱកាសអោយជីមីននិយាយពីមនុស្សដែលគេសង្ស័យនោះយ៉ាងយូ តែស្ងាត់ទៅៗព្រោះតែជីមីនមិនព្រមហើុបមាត់ទាល់តែសោះដូចកំពុងតែស្ទាក់ស្ទើរមិនចង់និយាយចេញមកយ៉ាងអញ្ចឹង ។

     " ជាអ្នកណា !? ឆាប់និយាយមក " យ៉ុនហ្គីដាស់តឿនម្តងទៀត
     " ជា- "
     " ជាជនអាក្រក់ "
ចម្លើយរបស់ជីមីនធ្វើអោយយ៉ុនហ្គីដាច់ផ្ញារ !!! ជាជនអាក្រក់រឺនេះបើជីមីនមិនពន្យាពេលអោយគេឈរស្តាប់គេប្រហែលជាដាល់ជីមីនអោយទាល់តែសន្លប់នឹងកន្លែងហើយ ដូចជាវក់លេងសើចមិនសម្យទំនងសោះជនអាក្រក់តែបីម៉ាត់អ្នកណាក៏និយាយចេញមកបានដែល ។ 

     " អាចង្រៃយ៎ " យ៉ុនហ្គីជេរជីមីនព្រោះទ្រាំលែងបាន ថាបម្រុងនឹងលើកដៃដាល់ជីមីនជាលើកចុងក្រោយមួយដៃទៀតជាការបង្ហើយហើយ តែឈឺរបួសពេកឯឈាមចេះតែជ្រាបហូរទើបយ៉ុនហ្គីមិនដាល់វិញ ។

     " ផ្ញើរទុកសិនចុះឯង " យ៉ុនហ្គីលើកដៃចង្អុលមុខរបស់ជីមីន
     " ... "
ជីមីនសើចទាំងខ្លួនឯងឈឺគែមមាត់ហើយបន្ទាប់មកក៏ដើរត្រឡប់ចូលទៅក្នុងផ្ទះតាមយ៉ុនហ្គីពីក្រោយវិញ ! សម្រាប់សត្រូវមួយគូនេះទោះមិនបានសុីសាច់ហុតឈាមគ្នាខ្លាំងជួបមុខគ្នាបានត្រឹមតែដាល់មួយដៃក៏ចាប់ទុកថាជាការជម្រះកំហឹងហើយ ។

     " ពូយ៉ុន- ពូយ៉ុនឈាម "
     " ពូយ៉ុនត្រូវរបួសមេនទេពូយ៉ុន ? "
រ៉ាឆេលទឹកមុខព្រួយបារម្ភពីលោកពូកាលបើឃើញឈាមហូរឡើងជោគអាវរបស់លោកពូតែម្តង ចំណែកឯទឹកមុខរបស់លោកពូរួមទាំងបបូរមាត់វិញក៏ស្លេកទៅៗហើយ ។

     " ពូមិនអីទេ ឯងចេះបារម្ភពីពូ ពូលែងឈឺហើយ "
យ៉ុនហ្គីញញឹមព្រោះតែឃើញរ៉ាឆេលចេះសួរហើយក៏បារម្ភ កាលពីមុនអត់ទេណាពូក្មួយបង្កើតគេនេះជួបគ្នាពេលណាក៏ឈ្លោះគ្នាឥតល្ហែ ។

     " កញ្ចាស់ចង់សុីទាំងក្មួយខ្លួនឯង " ជីអុីនលួចពេបមាត់
     " ពូត្រូវនឹងអីមក !? " រ៉ាឆេល
     " មនុស្សខ្លះបង្កអោយទៅជាបែបនេះ ហើយមិនទទួលខុសត្រូវ "
យ៉ុនហ្គីមិននិយាយចំឈ្មោះនោះទេតែជីអុីនក៏រអៀសខ្លួនបែរមកសម្លឹងមុខរបស់យ៉ុនហ្គីជាមួយនឹងភ្នែកបើកសម្លក់ធំៗ ជីមីនឃើញដូចច្នោះហើយក៏សើចមុននឹងដើរទៅអោបចង្កេះប្រពន្ធហើយនិយាយ !!!

♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]Where stories live. Discover now