ភាគទី ៧៦ : ឆេល ! ពូសុំអង្វរកុំព្រងើយបែបនេះតើបានទេ ?

942 38 2
                                    

     " កូនប្រាកដរឺមួយក៏អត់ឆេលថាមិនមានពិតមេន ? "
     " ប្រចាំខែកូនមានបាត់ដែលទេក្នុងខែនេះ ? "
កូនស្រីមានគ្រួសារហើយក្នុងពេលនេះត្រូវតែសួរអោយដឹងច្បាស់ទើបអ្នកម៉ាក់សួរទៅកាន់កូនស្រីទាំងមិនខ្មាស់អៀន ! មនុស្សក្នុងគ្រួសារអាចមានសភាពរីករាយប្រសិនបើរ៉ាឆេលមានផ្ទៃពោះពិតប្រាកដ ។

     " កំពុងតែមាន ! "
     " អញ្ចឹងមិនមេនមានកូនទេ " លោកស្រីវុិចទ័រទឹកមុខក្រៀមក្រុំ
     " ពូប្រហែលឈឺដោយខ្លួនឯង " ជីមីនវិញក៏ទឹកមុខស្រពោនដូចគ្នា
     " ញាំសិនទៅ " រ៉ាឆេលនិយាយហើយក៏ហុចតែខ្ញីមួយពែងថ្មីអោយទៅជីមីន ជីមីនក៏ព្រមទទួលយកវាមកក្រេបតឹចៗ ។

     " ពូសម្រាកសិនទៅអូនទៅធ្វើបបរអោយញាំ " ព្រោះតែចង់ផ្គាប់ចិត្តលោកប៉ាអ្នកម៉ាក់ទើបនាងត្រូវដាក់ចិត្តដាក់កាយបម្រើស្វាមី ផុតពីក្រសែរភ្នែកប៉ាម៉ាក់ពេលណារ៉ាឆេលក៏ធ្វើទឹកមុខនឹងធឹងមិនញញឹមពិបាកអោយមើលចូលភ្នែកខ្លាំងណាស់ គេចចេញបានដូចផុតពីនរក អារម្មណ៍អម្បាញមិញនោះដូចត្រូវថ្មភ្នំមកសង្គត់ទ្រូងអញ្ចឹង ...។

     " អ្នកនាងចង់ធ្វើអីដែលចាំពួកខ្ញុំជួយ " អ្នកបម្រើ
     " មិនអីទេខ្ញុំអាចធ្វើដោយខ្លួនឯងបាន "
មនុស្សកំពុងតែអស់កម្លាំងក្អួតខ្លាំងពិបាកញាំអាហារជ្រើសអាហារដែលមានសារជាតិរាវច្រើនអោយគឺល្អបំផុត យកពេលរំងាស់ស៊ុបយូទើបរ៉ាឆេលធ្វើបបរគ្រឿងអោយជីមីនញាំវិញ អម្បាញមិញគេដូចជាចាញ់បង្កងអញ្ចឹងលើកនេះនាងត្រូវជៀសអោយផុតពីគ្រឿងសមុទ្រជៀសវាងជីមីនចាញ់ម្តងទៀតបែកការរឿងនាងកំពុងតែកុហក ។ ដោយហេតុនាងជាមនុស្សល្អអញ្ចឹងមិនជាន់គាត់នៅពេលដែលគាត់កំពុងតែឈឺឡើយ រឿងបេះដូងផ្លូវចិត្តបើធ្វើអោយឈឺត្រូវប៉ះប៉ូវដោយការឈឺបេះដូងនឹងគ្រាំចិត្តវិញដូចគ្នាទើបសាកសម្យ ...។ 

   មួយសន្ទុះធំក្រោយមក : 
បបរដែលរ៉ាឆេលបានរំងាស់ក៏ឆ្អិនល្មម វាយូក្រែលដែលហើយលោកប៉ាក៏ចេញទៅធ្វើការងាររបស់គាត់បាត់ចំណែកឯអ្នកម៉ាក់វិញក៏មានការងារដែលគាត់ត្រូវធ្វើដូចគ្នា ទើបរ៉ាឆេលមានឱកាសព្រងើយដាក់ជីមីនវិញដោយមិនចាំបាច់សម្តែងដូចអម្បាញមិញទៀត ។

♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]Where stories live. Discover now