ភាគទី ៣៧ : រៀបការស្អែកនេះជាមួយគ្នាល្អដែលទេ ?!?

1.5K 50 0
                                    

ព្រឹកឡើង !!!
កាលពីយប់មិញរួមរក្សមេត្រីជាមួយគ្នាខ្លាំងខ្លាពេកធ្វើអោយរាងស្តើងដេកអស់ខ្យល់មួយយប់ទល់ភ្លឺ ភ្ញាក់ដឹងខ្លួនហើយនៅតែដេកស្តិដូចមនុស្សអស់កម្លាំងក្រោកមិនរួចទៀត ។ លោកពូឃើញនាងបើកភ្នែករឹមៗលោកពូក៏លើកដៃច្បិចថ្ពាល់របស់នាង

     " ក្រោកឡើងនាងល្អិត កុំដេកជំទិតគូទ "
     " ក្លាយជាប្រពន្ធគេម្តាយគេស្អែកខានស្អែកហើយកុំស្ពឹកពេក " 
រ៉ាឆេលលឺដូចច្នោះក៏ក្រោកគ្រូកមិនដឹងជាបានកម្លាំងមកពីណា នាងដាល់ពោះរបស់លោកពូមួយដៃលឺសូរតែឌឹបអោយលោកពូឆ្អល់ មនុស្សតែខឹងដឹងតែមានកម្លាំងយក្សហើយ ។

     " ខ្មោចអីចូលទៅព្រលិម ? អូយយ៎ "
     " ពូមាត់អាក្រក់គេធំហើយនៅហៅគេនាងល្អិតទៀត "
     " យប់មិញអ្នកណាជាអ្នកធ្វើបាបអូន អ្នកណាបបួលអូនធ្វើស្អីអស់នោះម្តងហើយម្តងទៀតស្ទើរតែស្លាប់ទាំងខ្លួនទៀត ពូល្មោភកាមពូធ្វើបាបអូនកុំមកចោទអូនថាស្ពឹកគេងជំទឹតគូទ "
រ៉ាឆេលស្រែកដាក់លោកពូខ្លាំងៗជាមួយនឹងទឹកមុខឆ្នាស់ឆ្នើមធ្វើដូចខឹងលោកពូខ្លាំងណាស់អញ្ចឹង ជីមីនចាប់អារម្មណ៍ភ្លែតនៅពេលដែលឃើញអារម្មណ៍នាងប្រែប្រួលសង្ស័យតែនាង ...!!!

     " មួម៉ៅខ្លាំងម្លេះ ? "
     " មានកូនរឺបានមួម៉ៅយ៉ាងនេះ ? "
     " កូនក្បាលពូ ទះមាត់ខ្លួនឯងអោយបែកភ្លាម "
     " ឆ្នាស់ម្លេះ ?! "
ជីមីនទាញនាងមកអោបពេលនេះមិនមេនកូនឆ្មាស្រែកយំមែវៗតាមលោកពូដូចកាលពីមុនទេ ចូលវ័យ18ឆ្នាំភ្លាមអូនឆ្នាស់ដូចខ្លានិយាយតែបន្តិចបន្ធួចបើកភ្នែកធំៗសម្លក់ពូដូចចង់សុីសាច់ ។

     " ស្អប់ពូណាស់ " ខ្សើត ជីមីនថើបនាង
     " ស្អុយមាត់~~~ " រ៉ាឆេលលើកដៃវ៉ៃមាត់របស់ជីមីនតឹចៗ
     " រៀបការស្អែកនេះជាមួយគ្នាល្អដែលទេ ? " 
នាងល្មមដល់វ័យដែលអាចរៀបការបានហើយជីមីនអន្ទះសារខ្លាំងណាស់បើអាចរៀបការស្អែកនេះកាន់តែល្អ គេចង់បើកចំហអោយពេញលេញថាគេមានប្រពន្ធ ចង់រៀបការចង់ចុះអេតាសុីវិលជាមួយរ៉ាឆេលគេទ្រាំពីរខែជាងមកហើយមិនអាចទ្រាំបន្តបានទៀតនោះទេ ។

     " រៀប- រៀបការហ្អេសពូ ? "
     " ឃើញគ្រប់កន្លែងស្ទាបគ្រប់គន្លៀតអស់ហើយ "
     " ចាំដល់ពេលណាទៀត ? ពូបានរៀបចំគ្រប់យ៉ាងអស់ហើយមង្គល់ការរបស់យើងរៀបចំនៅក្នុងសណ្ឋាគារកណ្តាលទីក្រុង ចំណែកឯរ៉ូបរៀបការរបស់អូនពូបានកក់រួចហើយ ថ្ងៃនេះពូជួនអូនទៅល៎ "
ជីមីនល្អិតល្អន់ខ្លាំងណាស់មួយជាតិការបានតែម្តងជាមួយមនុស្សស្រីដែលស្រលាញ់ខ្លាំងពេញបេះដូងបែបនេះទៀតត្រូវតែរៀបចំអោយល្អឥដ្ឋខ្ចោះមិនអោយមានកន្លែងថ្លោះធ្លោយនោះទេ ។ គ្រប់យ៉ាងគេបានត្រៀមរួចតាំងពីខែមុនដែលនៅសល់គ្រាន់តែរងចាំកូនក្រមុំតែប៉ុណ្ណោះ

♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]Where stories live. Discover now