@. ក្លឹប
                              ជារៀងរាល់យប់នាពេលរាត្រីគឺតែងតែមានមនុស្សដែលទំនេរពីការងារឬក៏ពួក្មេងៗស្ទាវៗទាំងឡាយទៅដើរលេងលំហែអារម្មណ៍អ្នកខ្លះផឹកស៊ីរាំរែកសើចសប្បាយតាមតូបតាមក្លឹបអីអញ្ចឹងទៅ តែបើងាកមកមើលនាយកម្លោះមាហ្វៀឈាមត្រជាក់ឯនេះវិញពេលនេះកំពុងតែអង្គុយនៅនឹងតុផឹកស្រាតែម្នាក់ឯងមិនខ្វល់ពីអ្វីទាំងអស់ បន្តិចក្រោយមកនាយកម្លោះដែលជាម្ចាស់ក្លឹបនិងត្រូវជាមិត្តក៏ដើរមកដល់ដាកគូទអង្គុយក្បែរនាយមុននឹងបោះសំណួរមួយឡើងមក
"ឮកូនចៅរបស់យើងប្រាប់ថាឯងមកតាំងពីម៉ោង៧?"យុនហ្គីសួរទៅកាន់អ្នកជាមិត្តព្រោះពេលនេះម៉ោង៩ជិត១០ហើយធម្មតានាយមិនដែលមកយូរបែបនេះទេអស់ច្រើនណាស់មួយម៉ោងទៅវិញហើយ ហើយចុះនេះជាស្អីមកជិត៣ម៉ិងហើយថែមទាំងផឹករហូតទៀត
"គឺយើង ជួបគេហើយ"ជុងហ្គុក និយាយហើយក៏បន្តលើកកែវស្របន្តទៀតតែមើលទៅដូចជាមិនស្រវឹងបន្តិចសោះ
"ហើយឯងគិតចង់ធ្វើយ៉ាងមិចបន្ត"យុនហ្គី លើកកែវស្រមកក្រេបបន្តិចមុននឹងបោះសំណួរទៅកាន់មិត្តព្រោះគេដឹងថាមិត្តរបស់គេគឺពិតជាចង់ជួបនាក់ម្ខាងទៀតពិតមែនប៉ុន្តែក៏នៅមិនទាន់ហ៊ានប្រឈមមុខនៅឡើយ ហើយបើមកជួបភ្លាមៗបែបនេះទើបចង់ដឹងថាគេនឹងធ្វើអ្វីបន្តទៀត
"យើងក៏មិនដឹងដែរ ហើយយើងក៏ប្រហែលជាអស់ឱកាសដែលអាចផ្សះផ្សារវិញដែរ"ជុងហ្គុក ពោលប្រាប់ទៅមិត្តតាមចិត្តដែលកំពុងគិតគេប្រហែលជាអស់ឱកាសពិតមែនហើយព្រោះអ្នកម្ខាងទៀតប្រហែលជាមានគ្រួរសារហើយ
"ហេតុអ្វីក៏និយាយបែបនេះ តើមានរឿងអ្វីមែនទេ?"យុនហ្គី ឮគេនិយាយបែបនេះហាក់ដូចជាឆ្ងល់ព្រោះរាល់ដងជុងហ្គុកតែងតែមានសង្ឃឹមនឹងគោលបំណងចង់ផ្សះផ្សាទំនាកើទំនងជាមួយថេយ៉ុងជានិច្ចប៉ុន្តែហេតុអ្វីក៏ពេលនេះមកនិយាយថាលែងមានឱកាសទៅវិញ
"គេប្រហែលជាមានគ្រួសារហើយ"និយាយហើយក៏បន្តលើកកែវស្រាបន្តទៀត
                              ងាកមកមើលខាងថេយ៉ុងវិញម្តងពេលនេះកំពុងតែលួងលោកកូនឱ្យគេងព្រោះម៉ោង១១ហើយអាល្អិតម្នាក់នេះមិនព្រមគេងសោះរឿងនិទានក៏និយាឱ្យស្តាប់អស់ពីរបីរឿងហើយអានឡើងចង់គេងលក់ខ្លួនឯងហើយនៅមិនព្រមគេងទៀត
"លីវ៉ុនហ៎ា ប៉ាសុំអង្វរណាកូនគេងទៅបានទេពេលនេះប៉ាងងុយខ្លាំងណាស់ដឹងទេ"ថេយ៉ុង ពោលឡើងបង្អូសសម្លេងបែបសុំអង្វរតែមើលទៅទោះជានិយាយយ៉ាងណាក៏អាល្អិតនេះមិនព្រមដែរបើមិនធ្វើតាមសម្តីរបស់គេនោះ
"អត់ទេ កូនអត់គេងបើប៉ាមិនព្រមចុះកិច្ចសន្យាជាមួយលោកអ៊ុំនោះ"លីវ៉ុន និយាយដាច់ខាតគេមិនព្រមគេងទោះបីជាពេលនេះងងុយខ្លាំងដូចគ្នាក៏ដោយក៏ត្រូវតែទ្រាំឱ្យដល់ទីបំផុតដែរ ត្រូវហើយរឿងដែលនិយាយនោះគឺដោយសារតែកាលពីព្រឹកមិញថេយ៉ុងមិនបានចុះហត្ថលេខាជាមួយនឹងជុងហ្គុកនេះឯងទើបធ្វើឱ្យអាល្អិតម្នាក់នេះមិនព្រមគេងទោះបីជាថេយ៉ុងនិយាយយ៉ាងណាក៏មិនព្រមស្តាប់ មិនដឹងជាយ៉ាងមិចនោះទេតាំងពីដើមមកអាល្អិតម្នាក់នេះមិនដែលទៅស្និទ្ធស្នាលជាមួយអ្នកណាឬអ្នកណាមកស្និទ្ធជាមួយនឹងប៉ាគេដាច់ខាតសូម្បីតែលោកអ៊ុំដុងម៉ាន់ដែលមានប្រពន្ធកូបរួចហើយនោះក៏ដោយតែមើលអាល្អិតនេះធ្វើចំពោះជុងហ្គុកចុះមិនដឹងជាទៅស្និទ្ធស្នាលគ្នាតាំងពីពេលណាទេសុខចិត្តមកអត់ដេកអត់ពួនដើម្បីឱ្យប៉ាគេព្រមចុះហត្ថលេខាជាមួយនៀក(កូនគេចជួយឪ🤗)
"ប៉ាមានទាន់បានបដិសេធឯណា ប៉ាគ្រាន់តែគិតពិចារណាម្តងទៀតតើ"ថេយ៉ុង ព្យាយាមនិយាយហេតុផលប្រាប់ទៅកូនប្រយសតែដូចដឹងអ៊ីចឹងថាអាល្អិតនេះក្បាលរឹងប៉ុណ្ណាសុខចិត្តអត់ដេកអត់ពួនដោយសារតែរឿងនេះហើយមិចនឹងព្រមចង់បានត្រឹមតែពាក្យពិចារណានោះ ហើយម្យ៉ាងទៀតគេដឹងថាក្រុមហ៊ុននឹងពិតជាល្អហើយទើបព្រឹកមិញប៉ារបស់គេចង់ទៅចុះជាដៃគូរជំនួញជាមួយតែដោយសារមានរឿងទើបសុំយកមកពិចារណាវិញហើយអាល្អិតម្នាក់នេះថែមទាំងដឹងទៀតថាបើប៉ាគេនិយាយពាក្យនេះហើយប្រកដណាស់ថាជាការបដិសេធមិនខានទើបខំតស៊ូមកបែបនេះ
"ប៉ុន្តែកូនមិនចង់បានពាក្យនឹងទេកូនចង់ឱ្យប៉ាតូចព្រម ហើយទៅក្រុមហ៊ុននៅថ្ងៃស្អែកនេះបើមិនអ៊ីចឹងកូនមិនគេង"លីវ៉ុននិយាយមួយៗច្បាស់ៗដាច់ខាតគេមិនគេងទេបើប៉ាតូចគេមិនព្រម
"អូខេៗ ប៉ាព្រមក៏បានដែរ តែពេលនេះគេងបានហើយឬនៅ"ដោយអស់ជម្រើសទល់តម្រិះជាមួយនឹងលោកកូនមិនដឹងថាធ្វើយ៉ាងមិចឱ្យគេព្រមស្តាប់អញ្ចឹងមានតែយលើព្រមសិនចុះព្រោះក្រុមហ៊ុនជុងហ្គុកក៏ល្អជាក្រុមហ៊ុនធំហើយជាលំដាប់ទីមួយទៀតចំណែករឿងបុគ្គលិកប្រហែលជានាយចាត់ការរួចហើយមើលទៅ
"បាទ"អាល្អិតតបញឹមៗមុននឹងបិទភ្នែកគេងចំណែកថេយ៉ុងក៏គេងដូចគ្នាព្រោះងងុយខ្លាំងដែរ
                                      
                                   
                                              YOU ARE READING
គំនំុស្នេហ៍កូនភ្លោះ (ចប់)
Fanfictionជារឿងស្នេហាមួដែលកើតឡើងដោយសារការចងគំនុំព្រោះតែចន ជុងហ្គុកដែលត្រូវជាសង្សាររបស់ គីម យូរីន វាកើតឡើងព្រោះតែល្បិចកល់ធ្វើយ៉ាងណាឱ្យនាងព្រមទទួលធ្វើជាសង្សារតែអ្នកណាទៅដឹងថាស្នេហាដែលគេមានឱ្យមកនាងវាគ្រាន់តែជាល្បែងភ្នាល់មួយតែប៉ុណ្ណោះ រហូតធ្វើឱ្យនាងត្រូវមកឈឺចិត្តខ...
 
                                               
                                                  