បន្ទាប់ពីមកដល់ក្រុមហ៊ុនហើយថេយ៉ុងលើកបីអាល្អិតចេញពីឡានរបស់ជុងហ្គុកមកដាក់ក្នុងឡានរបស់ខ្លួនវិញព្រោះពេលញ៉ាំរួចចេញមកបានបន្តិចក៏គេងទៅតាមសារជាតិជាក្មេងនឹងឯងឆ្អែតហើយគឺដេក
"តើ លីវ៉ុនជាកូនរបស់បងមែនទេ?"ជុងហ្គុក ទីបំផុតក៏ដាច់ចិត្តសួរសំណួរមួយនេះទៅកាន់ថេយ៉ុង ចំណែកថេយ៉ុងឮបែបនេះហាក់ដូចជាគាំងដៃដែលប្រុងនឹងបើកទ្វារឡានមិញនេះក៏ត្រូវឈប់ងាកមកមើលនាយទាំងមិនយល់ហេតុអ្វីក៏ស្រាប់តែសួរសំណួរនេះឡើងមក នាយទៅដឹងអ្វីមកមែនទេ?
"លោកសួរសំណួរឆ្កួតស្អីនឹងគេជាកូនរបស់ខ្ញុំ គ្មានពាក់ពាន់នឹងអ្នកពាទាំងអស់ "ថេយ៉ុង និយាយទាំងខំប្រឹងទប់ទឹកភ្នែកមកសួរចំៗបែបនេះអ្នកណាមិនឈឺ តែទោះបីជាឈឺក៏គេមិនចង់ឱ្យជុងហ្គុកមកទទួលស្គាល់ឬពាក់ព័ន្ធជាមួយកូនគេព្រោះហេតុផលដូចដែលដឹងស្រាប់ហើយ
"តើពួកយើង អាចមានឱកាសដូចដើមវិញបានទេ?"ជុងហ្គុក និយាយឡើងពេលឃើញថេយ៉ុងប្រុងនឹងដើរចូលឡាន
"រឿងរវាងយើងវាចប់ហើយ កុំចង់បន្តទៀតធ្វីអី នៅត្រឹមឋានៈជាអ្នករួមការងារនឹងគ្នាគឺល្អបំផុតហើយ"ថេយ៉ុងដៀងភ្នែកនិងស្រាប់អ្នកខាងក្រោយខ្នងរួចក៏តបទៅវិញទាំងរលីងរលោងមកតិចៗហើយក៏ចូលទៅក្នុងឡានបើកចេញទាំងខំប្រឹងទប់ទឹកភ្នែកមិនឱ្យហូរខ្លាចថាអាល្អិតភ្ញាក់មកឃើញនឹងសួរនាំ ចំណែកជុងហ្គុកមិនអាចធ្វើអ្វីបាន បានត្រឹមតែឈរមើលឡានដែលបើកចេញទៅរហូតដល់មើលលែងឃើញទើបចូលទៅទាំងទឹកមុខសោកសៅហើយនឹងសោះកក្រោះ
"ចៅហ្វាយ យ៉ាងមិចហើយ?"បេមឃើញជុងហ្គុកចូលមកទាំងបែបនេះក៏ប្រញាប់ចូលទៅសួរក្រែងថាមានអ្វីមិនស្រួល
"យើងមិនអីទ ឯងជួយយកមួយនេះទៅពិនិត្យឌីអិនអេឱ្យយើងផង"ជុងហ្គុកនិយាយព្រមទាំងហុចកញ្ចប់មួយដែលមានសក់២សរសៃរដែលមួយជាសក់របស់គេនិងមួយទៀតជាសក់រស់លីវ៉ុនដែលលួចដក់មុននេះទៅឱ្យបេមដើម្បីពិនិត្យឌីអិនអេ ព្រោះគេដឹងច្បាស់ណាស់បើសួរថេយ៉ុងប្រកដជាបដិសេធថាមិនមែនជាកូនរបស់គេ
"បាទចៅហ្វាយ តែថានេះជា?"បេមទទួលមកមុននឹងសួរតែត្រូវជុងហ្គុកនិយាយកាត់ជាមុន
"ជារបស់យើង និងអាល្អិតលីវ៉ុន"ជុងហ្គុក និយាយហើយក៏ដើរទៅក្នុងអូហ្វីសបាត់ចំណែកនាយបេមគឺទៅធ្វើតាមអ្វីដែលជុងហ្គុកបានបញ្ជាមុននេះ
YOU ARE READING
គំនំុស្នេហ៍កូនភ្លោះ (ចប់)
Fanfictionជារឿងស្នេហាមួដែលកើតឡើងដោយសារការចងគំនុំព្រោះតែចន ជុងហ្គុកដែលត្រូវជាសង្សាររបស់ គីម យូរីន វាកើតឡើងព្រោះតែល្បិចកល់ធ្វើយ៉ាងណាឱ្យនាងព្រមទទួលធ្វើជាសង្សារតែអ្នកណាទៅដឹងថាស្នេហាដែលគេមានឱ្យមកនាងវាគ្រាន់តែជាល្បែងភ្នាល់មួយតែប៉ុណ្ណោះ រហូតធ្វើឱ្យនាងត្រូវមកឈឺចិត្តខ...
