Ep 28

1K 113 13
                                    

Ep 27

រាងកាយសង្ហារយោងខ្លួនលើកៅអីអគ្គនាយក នាយអោនក្បាលជ្រប់មុខអោនចុះទាំងស្គុគស្មាញបន្តិចបន្តួចជាមួយតួរលេខលោតលើអេក្រង់កុំព្យូទ័រ

រឿងតួរលេខការងារវាជារឿងម្យ៉ាងដែលនាយកំពុងពិបាក តែអ្វីដែលពិបាកបំផុតសម្រាប់គេនោះគឺ រឿងលេខសម្ងាត់នោះឯង គេនៅរកនឹកមិនទាន់ឃើញនៅឡើយទេ ដាក់តាមអ្វីដែលលោក Kim ប្រាប់គ្រប់យ៉ាងនៅតែដោះមិនទាន់ចេញ គេពិតជាទាល់ណាស់មិនដឹងថាត្រូវដាក់អ្វីទៀតទេ

នាយដកដង្ហើមធំងើបមុខងើបក្បាល ទម្រេតខ្លួនទៅក្រោយតាមកៅអីបត់បែន សម្រាកខួរក្បាលបន្តិចជាការលំហែមិនចង់នឹងគិតពីរឿងលេខកូដតទៅទៀតទេ ព្រោះម៉ោង 2 ល្ងាចនេះ គេត្រូវទៅជួបនឹងភ្ញៀវសំខាន់និយាយរឿងបណ្ដាក់ទុន

មកទល់ថ្ងៃនេះ វាជាថ្ងៃទី 5 ហើយនៃដំណើរការរកលុយកន្លះលានដុល្លារបស់គេ ហើយគេទើបតែរកវាបានពាក់កណ្ដាលទេ ភ្ញៀវម្នាក់នេះពិតជាក្ដីសង្ឃឹមមួយដ៏ធំសម្រាប់គេ

គាត់ជាវិនិយោគិនវ័យស្របាលប៉ាបង្កើតរបស់គេ ល្បីថាគាត់វិនិយោគទន់ម្ដងច្រើនៗណាស់ក្រុមហ៊ុនណាក៏ចង់បានគាត់មកវិនិយោគដែរ តែដែលសំខាន់គឺគាត់មិនព្រម លឺមកថាគាត់ដូចជារឹងទទឹងហើយយកតែចិត្តខ្លួនឯងខ្លាំងណាស់ពេលមកជួបជាមួយដៃគូរណាត់និយាយរឿងបណ្ដាក់ទុនម្ដងៗ

* Let me love .... Let me love you...... Ohhh it's you ..... baby it youuuuuuuu *

ជាសម្លេង ringtone លឺពីទូរស័ព្ទនៅលើតុក្បែរនឹងអំពូលភ្លើង Jungkook ដៀងភ្នែកមើលលេខបន្តិច រួចក៏បញ្ចេញស្នាមញញឹមមកទាំងមិនដឹងខ្លួន

" Yes baby ?? " លេខលើកវាមកនិយាយជាមួយសម្លេងផ្អែមរលួយញ៉ោះអោយអ្នក call មកមុខក្រហម

" បងញ៊ាំបាយថ្ងៃត្រង់ហើយរឺនៅ " Jiminie រុំខ្លួនក្នុងភួយសួរទៅគេទាំងក្រឡាប់ខ្លួនចុះឡើង ធ្វើដូចគេមិនធ្លាប់ហៅខ្លួនឯង baby ចឹង

" បងហ៎.... បង " Jungkook ស្ទាក់ស្ទើរមិនដឹងថាគួរឆ្លើយតាមត្រង់រឺអត់ ក៏គេនៅមិនទាន់បានញ៊ាំអីនៅឡើយទេ ការងារស្គុគស្មាញពេក ធ្វើមិនចេញ ញ៊ាំអីក៏ពិបាកចូល

My Fiancé 💖✨ • Jikook (ចប់) Where stories live. Discover now