Ending ❤️

1.8K 140 16
                                    

Ending ❤️

            កាយតូចគ្រងជាមួយឈុតពណ៌សមួយតួខ្លួនរួមជាមួយបូរពណ៌ខ្មៅតូចមួយចងជាប់ជាមួយកអាវ Jimin សម្លឹងមុខខ្លួនឯងក្នុងកញ្ចក់ដោយញញឹមសប្បាយចិត្តផង ភ័យផង បាតដៃវិញបែកញើសជោគទៅហើយ

ទីបំផុត ទីបំផុតថ្ងៃនេះក៏បានមកដល់ ថ្ងៃដែលគេបានរៀបការជាមួយមនុស្សដែលគេតាមស្រលាញ់មករហូត មនុស្សដែលមាឌតូចតែងតែលួចមើលពីចម្ងាយ ហើយមិនដែលនឹងសង្ឃឹមថាគេនឹងមកតបស្នងក្ដីស្រលាញ់អ្វីវិញនោះទេ តែថ្ងៃនេះ....ថ្ងៃនេះវាក៏បានមកដល់ វាជាថ្ងៃរៀបមង្គលការរបស់គេ និង Jeon Jungkook

" Wow Minie ឯងសង្ហ- អត់ទេ !! ស្អាតណាស់... " Hobi ដែលដើរចូលមកបន្ទប់តែខ្លួនជាមួយ Jin នោះក៏ស្រែកឡើងព្រមទាំងបើកភ្នែកធំៗសរសើរនឹងសម្រស់របស់មាឌតូច

*ផាច់*

" អូច....hyung !! " តែនិយាយមិនទាន់ផុតមាត់ស្រួលបួលផងក៏ត្រូវ Jin ទះស្មាលឺសូរផាច់

" Jiminie នេះ គេជាមនុស្សប្រុស ឯងត្រូវនិយាយថាសង្ហារទើបត្រូវណាយល់ទេ ?? " Jin ស្ដីអោយប្រាប់ពីហេតុផលដែយវាយស្មា Hobi មុននេះ

" Hyung មើលទៅ Minie តែងខ្លួនបែបនេះទៅ...ពិតជាស្អាតមែនណា....បើអោយសង្ហារគឺនិយាយមិនចេញទេ "

វាដូចដែល Hobi និយាយពិតមែន ថ្ងៃនេះ Jimin តែងខ្លួនមើលទៅពិតជាស្រស់ស្អាតណាស់ សក់ពីមុខផាយទៅចំហៀងនិងពីក្រោយធ្វើជាម៉ូតទឹករលកក្ដោបនឹងត្រចៀក នៅក្បែរភ្នែកឃើញថាតុបតែងថែមបារ៉តផ្លេកៗមើលទៅដូចជាគ្រាប់ពេជ្រ បបូរមាត់ផ្លាំធ្លាប់តែពណ៌ផ្កាឈូកស្រាល ពេលនេះក៏ប្ដូរមកជាក្រហមដិតជាងមុនរលោងៗគួរអោយចង់ថើប

" ក៏ត្រូវដែរ !! តែឈប់និយាយជាមួយឯងហើយ.... Jiminie.....ថ្ងៃនេះជាថ្ងៃពិសេសៗ.... Hyung ពិតជាសប្បាយចិត្តណាស់....សប្បាយជាងឯងទៅទៀត....អាយយយយ " Jin ចូលទៅអោបស្មា Jimin អន្រួនតិចៗដោយសប្បាយចិត្ត

" Hyung សប្បាយចិត្ត តែខ្ញុំវិញបែកញើសបាតដៃបាតជើងអស់ហើយ hyung "

" សម្រួលអារម្មណ៍ទៅ Minie កម្មវិធីជិតចាប់ផ្ដើមហើយ "

សម្ដីរបស់ Hobi មិនបានធ្វើអោយអារម្មណ៍ Jimin ប្រសើរជាងមុនទេ ផ្ទុយទៅវិញវាធ្វើអោយរាងតូចញ័រជើងជាងមុនទៅទៀត នេះចង់តែយំទេ...គ្រាន់តែរៀបការសោះមិចក៏អាបេះដូងនេះវាលោតញ៉ាប់ម្លេះ

My Fiancé 💖✨ • Jikook (ចប់) Where stories live. Discover now