Episode01: នៅតែបារម្ភប្អូនដដែល

514 33 0
                                    

ក្នុងត្រកូល អភិជនមួយមានកូនប្រុស៧នាក់ ដែលត្រូវបានថ្នាក់ថ្នមបំប៉នពេញវ័យកម្លោះល្អស្រស់សង្ហា គន់មើលពីត្រង់ណាក៏ឥតទាស់ ហើយអាយុរបស់ពួកគេលើសខ្វះគ្នាតែមួយឆ្នាំប៉ុណ្ណោះ គ្រួសារធ្លាប់តែរីករាយ បែរជាជួបនូវរឿងអកុសល មច្ចុរាជឥតប្រណីផ្ដាច់យកអាយុសង្ខាររបស់ប្ដីប្រពន្ធមួយគូរដែលកំពុងចេញឡានពីក្រុមហ៊ុនរូតរះមកជួបជុំថ្ងៃកំណើតប្រុសធំ ប៉ុន្តែដំណើរអកុសលអ្នកទាំងពីក៏ត្រូវស្លាប់ដោយសារឡានដែលដឹកដែកស្រួចៗនោះនៅខាងមុខបែកកង់រេពេញផ្កូវរង្គឺដែកដែលដឹកខាងលើអោយរបូតធ្កាក់ចុះចុងស្រួចៗចាក់ទម្លុះឡានដែលបើកនៅពីខាងក្រោយទាំងប៉ុន្មានរួមទាំងប្ដីប្រពន្ធមួយគូរនេះផងដែរ ចុងដែកស្រួចៗបានចាក់ចំប្ដីប្រពន្ធបណ្ដាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែង។ តតាំងពីពេលនោះមកHeeseungដែលជាបងប្រុសច្បងក្នុងគ្រួសារទទួលការរ៉ាប់រងលើប្អូនៗទាំងអស់...។

« ឈប់ភ្លាមណាប្រុសពៅ នីគី នីគី "Heeseungរត់ចុះពីខាងលើមកតាមNikiដែលកំពុងរត់ចុះមកខាងក្រោមដូចគ្នាមិនដឹងថាមុននេះពួកគេមានរឿងអីទើបបានជាម្នាក់ៗមានទឹកភ្នែកហូរលើថ្ពាល់បែបនេះ

" nikiបងអោយឈប់ nikiកុំទៅ "

" បងកុំមកតាមខ្ញុំ ខ្ញុំស្អប់បង ស្អប់បងណាស់ឮអត់ "Nikiរត់បណ្ដើរនិយាយតបទៅបងប្រុសបណ្ដើរគេរត់ទៅទាញម៉ូតូបើកចេញទៅទាំងកំពុងភ្លៀង

" nikiកុំទៅអី បងសុំទោសមកវិញមក បងសុំទោសហឺៗៗ "Heeseungទន់ជង្គង់ល្អោកដួលព្រួសភ្នែកសម្លឹងមើលអ្នកដែលកំពុងចេញទៅ នេះខុសមកពីគេបើគេមិនទៅបន្ទប់Nikiក៏គ្មានរឿងបែបនេះកើតឡើងដែរ នេះមិនដឹងថាគេទៅណាផងបើគេមិនមកវិញគិតយ៉ាងម៉េច?

" បងសុំទោសមកវិញមក បង..បងសុំទោស "សម្លេងខ្សេវៗរបស់Heeseungឮតិចៗរហូត
ដល់លែងឮតទៅទៀតព្រោះគេសន្លប់បាត់ហើយ ។

Skip

"គ្រប់គ្នាមិនស្រលាញ់ខ្ញុំទេសូម្បីតែបងHeeseungបងក៏ហាមខ្ញុំដែរ ខ្ញុំស្អប់បងណាស់ហឺៗ.."Nikiអង្គុយទ្រប់មុខនឹងជង្គង់ ត្រូវហើយសូម្បីតែHeeseungក៏មិនស្រលាញ់គេដែរ សូម្បីតែHseeungក៏ហាមគេមិនអោយប្រើប្រាស់វាដែរ វាខុសអីទៅគ្រាន់តែសេពគ្រឿងញៀននោះ?

We Are Brother'sWhere stories live. Discover now