Ep02: អ្នកណាថាបងខឹងឯង

206 27 11
                                    

ថ្ងៃបន្ទាប់
« ងាប់ហើយ អ្នកណាគេអោយបងទី2ចូលចង្ក្រាន តិចបានឆេះភូមិគ្រឹះទៅដេកវត្តគ្រប់គ្នាហា៎ »

« កុំនិយាយតែផ្ដាសបងមិនមែនភ្លើទេអាទី6 »នាយតមាត់តកជាមួយប្អូនដែលកំពុងដើរចូលមកមើលគេធ្វើម្ហូប

« អោយខ្ញុំជួយឬអត់Hyung ? »បន្ទាប់ពីនិយាយឌឺដងបងហើយមកធ្វើជាល្អចង់ជួយវិញ

« មិនបាច់ទេ នៅអោយតែស្ងៀមៗទៅបងអ្នកធ្វើ »Jay

« ញុំាបានឬអត់នឹងបងប្រុស »Jungwon

« ប្រាកដជាបានឯងចាំមើលទៅ »Jay

« បងច្បាស់ហើយឬបងប្រុស អញ្ចឹងខ្ញុំមិនជួយទេណា ខ្ញុំទៅរៀបចំខ្លួនសិន »Jungwon

« អូខេ ហើយចុះបងធំរៀបចំខ្លួនហើយនៅ ? »និយាយតែមាត់តែដៃនឹងភ្នែកនៅជាប់នឹងកន្លែងធ្វើម្ហូប

« បងធំទៅមន្ទីរពេទ្យមុនខ្ញុំចូលមកផ្ទះបាយនេះឯង ណាមួយបងធំយកសម្លៀកបំពាក់ទៅអោយបងទី4ផង »Jungwon

« អញ្ចឹងឯងទៅរៀបចំខ្លួនទៅ ប្រាប់អាទី៥ផង បងរួចញដៃចាំទៅមន្ទីរពេទ្យ »Jay

«  បាទ បងប្រុស »jungwonនិយាយជាមួយបងគេរួចក៏ដើរចេញពីផ្ទះបាយឡើងសម្ដៅទៅបន្ទប់ដើម្បីរៀបចំខ្លួន ។

@មន្ទីរពេទ្យ
Heeseungស្រូតដំណើរដើរទៅរកបន្ទប់ដែលNikiសម្រាកព្យាបាល

« ប្រហែលជាបន្ទប់មួយនេះហើយ »នាយនិយាយតិចៗព្រមទាំងផ្ទៀងលេខលើក្រដាសដែលអ្នកគ្រូពេទ្យអោយមកជាប់ជាមួយ ។Heeseungរុញទ្វារចូលទៅក៏ឃើញSunghoonនៅទីនោះល្មម តែមិនមែនតែSunghoonទេ គឺមានទាំងNikiដែលគេងលើគ្រែបើកភ្នែកសម្លឹងមកគេហើយក៏ងាកចេញវិញ ។ Nikiគេទើបតែដឹងខ្លួននាពេលព្រឹកនេះឯង

« Nikiដឹងខ្លួនយូរហើយមែនទេ? »Heeseung

« ក៏ទើបតែដឹងខ្លួនទេបង »sunghoon

« Nikiអូនយ៉ាងម៉េចហើយ ? »Heeseungនិយាយសួរទៅប្អូនតែគេមិនឆ្លើយ
ទើបHeeseungដើរទៅជិតគេបំណងចង់ប៉ះប្អូន

« Nikiអូនឃ្លានឬនៅ ? »Heeseungសួរប្អូនហើយលើកដៃប៉ះដៃប្អូនតែNikiដកដៃចេញហើយគេងបែរខ្នងទៅម្ខាង

« ខ្ញុំចង់នៅម្នាក់ឯង »Niki

« Nikនៅខឹងបងមែនទេ ? »Heeseung

We Are Brother'sحيث تعيش القصص. اكتشف الآن