EP03 : បងស្រលាញ់ពួកឯង!

155 18 8
                                    

មួយសប្តាហ៍ក្រោយមក

មួយសប្តាហ៍កន្លងមកនេះ Nikiទទួលថ្នាំព្យាបាលពីពេទ្យអំពីការប្រើថ្នាំហួសកម្រិតរហូតដល់ជា សះស្បើយធម្មតាវិញ ចំណែកក្នុងគ្រួសារមួយនេះបងប្អូនល្អូកល្អើនមើលថែរ ប៉ុន្តែស្ដាយដែលអាទី3មិននៅកូរ៉េបើមិនដូច្នេះពួកគេអាចជុំគ្នាទាំងប្រាំពីរនាក់ហើយ ។ ភូមិគ្រឹះមើលពីក្រៅផ្ទះស្ងាត់ជ្រងំតែខាងក្នុងមានបងប្អូនប្រុសៗដែលកំពុងមមាញឹកនឹងការងាររបស់ពួកគេ ។

« អោយញាប់ដៃញាប់ជើងទៅណាអូនៗ »Jayដែលចុះពីខាងលើមកជាមួយថូរផ្ការនៅក្នុងដៃស្រែកប្រាប់ប្អូនដែលកំពុងរៀបចំនៅខាងក្រោម ។

« Jay Hyung ! ប៉ោងៗនៅឯណា »Sunoo

« បងម៉េចនឹងដឹង សួរអាទី6ទៅ ទៅទិញព្រឹកមិញអាទី6អ្នកកាន់ » Jayដាក់ថូផ្កានៅលើតុទើបឆ្លើយនឹងសំណួររបស់Sunoo ។ ដោយឮជJayប្រាប់ហើយSunooក៏ដើរតម្រង់ទៅផ្ទះបាយដើម្បីរកJungwon ។

« Jungwon Ahhh~~ឯងទុកប៉េងប៉ោងនៅឯណា ? »Sunoo

« aww!  Hyung ! ខ្ញុំទុកវានៅលើតុជាមួយនឹងមួកបងរកមើលទៅ នៅលើតុនឹង »Jungwonឆ្លើយតបមកកាន់បងទាំងដែលកំពុងធ្វើនំខេកមួយយ៉ាងផ្ចិតផ្ចង់ ។

« ឃើញនៅបង ! »

«  ឃើញហើយ »

« បងហុចទៀនអាយុអោយខ្ញុំបន្តិច »Jungwonបញ្ចប់ការធ្វើនំខេកទើបត្រូវការទៀនអាយុទុកដោតពេលក្រោយ ។

« ណេះ »Sunooដាក់ទៀនអាយុក្បែរនំខេកមួយដ៏ស្រស់ស្អាត

« បងយកប៉េងប៉ោងទៅផ្លុំនៅខាងក្រៅហើយ ឯងឆាប់មកជួយបងផង »Sunoo

« បាទ Hyung »sunooក៏ចេញទៅ ចំណែកឯJungwonក៏យកនំទៅដាក់នៅក្នុងទូរង់ចាំពេលមកដល់ចាំត្រឡប់មកយកវិញ នាយរៀបចំរួចរាល់ទើបប្រញាប់មកជួយបងៗដែលញាប់ដៃញាប់ជើងនៅបន្ទប់ទទួលភ្ញៀវ ។ បងប្អូនទាំង5នាក់នាំគ្នាតុបតែងក្នុងផ្ទះបានយ៉ាងល្អព្រោះថ្ងៃនេះជាថ្ងៃកំណើតរបស់បងធំនោះអី  អ្នកគ្រប់គ្នារៀបចំយ៉ាងសប្បាយរីករាយជាមួយគ្នា

+ពេលល្ងាច 
Heeseungត្រឡប់មកពីធ្វើការវិញ នាយចុះពីក្នុងឡានហើយយកដៃឈ្លីកញ្ចឹង.កប្រហែលជាហត់ខ្លាំង~
Heeseungដោះអាវក្រៅចេញហើយពាក់នៅដៃ នាយដោះស្បែកជើងរួចទើបឈានជើងចូលភូមិគ្រឹះ~

We Are Brother'sWhere stories live. Discover now