Episode12:សំណព្វចិត្តខ្ញុំនៅឯណា?

2.1K 204 2
                                    

Taehyungសម្លឹងទៅមើលរាងក្រាស់ដែលកំពុងតែឈរសម្លឹងមកកាន់គេបូករួមជាមួយទឹកមុខស្មានមិនត្រូវ

"ដាច់ខាតខ្ញុំមិនប្តូរពាក្យសម្តីឡើយ"នាយតូចទម្លាក់ថ្មចុះសម្លក់រាងក្រាស់រួចក៏ចាប់ផ្តើមគេងទាំងកំពុងរសាប់រសល់នៅក្នុងខ្លួន

"ច្បាស់ក្នុងចិត្តហើយ?"បិទភ្នែកសំងំគេងតែបន្តិចពេលដែលបើកភ្នែកមកវិញគឺឃើញJungkookនៅឈរនៅពីមុខគេទៅហើយ

"......."Taehyungមិនខ្ចីឆ្លើយជាមួយនាយរួចក៏ខំធ្វើដូចជាធម្មតាទាំងដែលក្នុងខ្លួនក្តៅដូចមានគេចាក់ទឹកពុះពីខាងក្នុងខ្លួនមកយ៉ាងចឹង

"ទៅខាងក្នុង!"Jungkook

"........"

"លែងចេះនិយាយហើយហ្ហេស៎??"នាយសួរបញ្ជាក់ទៅរាងតូចម្តងទៀតទើបTaehyungក៏ងើបអង្គុយឡើង

"គ្រាន់តែមិនចង់និយាយជាមួយ!!"

"ចូលទៅខាងក្នុង!"រាងក្រាស់និយាយមួយពាក្យៗច្បាស់ៗប៉ុន្តែTaeនៅតែឌឺមិនព្រមស្តាប់ទើបនាយក៏ចាប់បីរាងតូចឡើងដោយមិនចង់និយាយច្រើនតទៅទៀត

"ឆាប់ដាក់ចុះវិញភ្លាម!!"

"ឃ្លានs3xដល់បែកញើសហើយ នៅចង់ប្រកែកទៀត"នាយគ្រហឹមដាក់រាងតូចដោយទឹកមុខមិនពេញចិត្តព្រោះចរិតរឹងរូសរបស់អ្នកម្ខាងទៀត

"ប្រាប់ថាមិនចូលទៅទេ ដាក់ចុះ!!"Taehyungរូលចុះពីដៃរាងក្រាស់ដូចដង្កូវកំពុងវាររហូតដល់Jungkookទ្រាំមិនបានក៏បោះរាងតូចទម្លាក់ចុះវិញស្ទើរតែបាក់ចង្កេះដោយគ្មានថ្នាក់ថ្នមអ្វីបន្តិចសោះឡើយ

"អ្ហា៎!!ឈឺ"នាយតូចយកដៃទប់ចង្កេះខ្លួនឯងព្រោះតែត្រូវរាងក្រាស់បោះគេទម្លាក់មួយទំហឹង Jungkookក្រោយល្អដាក់Taeមិនសុខចិត្តរួចហើយនាយក៏ដើរចូលត្រឡប់ទៅវិញ ឯTaehyungក៏សុខចិត្តនៅអង្គុយសំងំទាំងពិបាកនៅក្នុងខ្លួន ស្បែកខាងក្រៅរងាដោយសារមេឃរកភ្លៀងឯខាងក្នុងក៏ក្តៅរោលរាលដោយសារថ្នាំដែលរាងក្រាស់បញ្ច្រកគេនោះ

___________________

ខ្យល់បក់ចេះតែខ្លាំងទៅៗចំណែករាងតូចគឺមិនព្រមចូលទៅខាងក្នុងនោះទេរង់ចាំអស់រយៈពេល30នាទីក្រោយមកTaeក៏អាចធម្មតាមកវិញប៉ុន្តែមេឃក៏ចាប់ផ្តើមភ្លៀងធ្លាក់ចុះមកធ្វើឲ្យTaeដែលគេងនៅខាងក្រៅនោះក៏ចាប់ផ្តើមទទឹកខ្លួនជោគ

My daddy is a criminal♥️💫(ចប់)Where stories live. Discover now