Episode 14

130 13 0
                                    

#ភាគ​ទី​ដប់​បួន​

​ ក្រោយ​ពេល​ដែល​ជួប​ជុំ​សប្បាយ​ជាមួយ​គ្នា​រួច​រាល់​អ្នក​គ្រប់​គ្នា​
ក៏​បំបែក​ផ្លូវ​គ្នា​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​វិញ​ ណា​មួយ​នោះ​គឺ​ Jungwon និង​ Jungwoo ត្រូវ​ប្រញាប់​ទៅ​យក​ Evelyn ផង​ដែរ​ប្រពន្ធ​និង​
ម៉ាក់​គេ​មក​វិញ​មិន​ប្រញាប់​មិន​បាន​ទេ​ស្អែក​នេះ​ដេក​ក្រៅ​ផ្ទះ​ទាំង​ឪ​
ទាំង​កូន​នឹង​សយ​ធំ​តែ​ម្ដង​។ ចំណែក​ឯ​ Anna ពេល​នេះ​កំពុង​តែ​នៅ​
ក្នុង​ឡាន​ជាមួយ​នឹង Jaehyi និង​ Jaehyun​ ដែល​ជា​ឡាន​ទេីប​តែ​
ហែក​កេស​ថ្មីៗ​តែ​ម្ដង​ Jay និង​ Soyoung ពួក​គេ​អនុញ្ញាត​អោយ​
កូន​ជូន​មិត្ត​ទៅ​ផ្ទះ​ហេីយ​ក៏​បំបែក​ផ្លូវ​គ្នា​ទៅ​។
« បង​ប្រុស​!! ខ្ញុំ​មិន​ទាន់​ធ្វេី​លំហាត់​គណិតហេីយ​ទេ​ធ្វេី​យ៉ាង​មិច​ទៅ​
ស្អែក​គ្រូ​នឹង​ប្រាកដ​ជា​អោយ​ខ្ញុំ​ឈរ​មេីល​មេឃ​ទៀត​ហេីយ​ »
Jaehyi អង្គុយ​អោប​ដៃ​នៅ​ខាង​មុខ​ធ្វេី​មុខ​ជូរ​ហួញ​ ព្រោះ​តែ​រវល់​តែ​សប្បាយ​ភ្លេច​រឿង​លំហាត់​អោយ​ឈឹង​តែ​ម្ដង​ហេីយ​ គ្រូ​ដាក់​អោយ​តាំង​ពី​ម្សិល​។
« ចាំ​យក​របស់​បង​ទៅ​បង​ធ្វេី​ហេីយ​ៗ​!! » Jaehyun ងាក​មក​និយាយ​ជាមួយ​ប្អូន​ស្រី​ នាង​តូច​សប្បាយ​អរ​ពេក​លោត​មក​ថេីប​
ថ្ពាល់​បង​ប្រុស​មួយ​ខ្សឺត​ដូចជា​កូន​ក្មេង​។ Anna សម្លឹង​មក​ពួក​គេ​ទាំង​ក្រសែ​ភ្នែក​ស្ងប់ស្ងាត់​នាង​មិន​ដែល​ទទួល​អារម្មណ៍​សប្បាយ​
បែប​នេះ​ទេ​។
« មិន​មែន​នៅ​តែ​ពីរ​នាក់​ទេ​អែង​នេះ​!! »
« តាំង​ពី​តូច​ដល់​ធំ​បង​ថេីប​ខ្ញុំ​រហូត​មក​ធ្វេី​អែង​អី​ណា​!! វា​មិន​អយុត្តិធម៌​ទេ​មែន​ទេ​ Anna? » Jaehyi សម្លក់​ Jaehyun ថ្លែរ​តែ​ម្ដង​។
« អ្នក​ទាំង​ពីរ​បេី​មិន​ប្រាប់​ថា​បង​ប្អូន​ខ្ញុំ​ថា​ជា​សង្សារ​នឹង​គ្នា​ហេីយ​ »
សម្តី​របស់​ Anna ធ្វេី​អោយ​ Jaehyi សេីច​កាច់​រឹក​កាច់​រាង​ពេញ​
ឡាន​តែ​ម្ដង​ ឯ​ Jaehyun វិញ​មុខ​ដូច​គេ​បាញ់​។
SKIP

យប់​ណា​ស់​ទៅ​ហេីយ​កូន​ភ្លោះ​ទាំង​ពីរ​ទេីប​តែ​មក​ដល់​ផ្ទះ​ពួក​គេ​មក​ដល់​ភ្លាម​ក៏​ឡេីង​ទៅ​ខា​ង​លេី​ភ្លាម​មិន​ចេះ​អង្គុយ​លេង​ខាង​ក្រោម​អ្វី​ទេ​។ Jaehyun ទម្លាក់​កាបូប​ចុះ​ដេីរ​ចូល​បន្ទប់​ទឹក​មុន​ប្អូន​
ស្រី​ទៅ​ហេីយ​ ឯ​ Jaehyi វិញ​ក៏​ចេញ​មក​ខាង​ក្រៅ​វេរ៉ង់​ដា​ខាង​មុខ​
បន្ទប់​របស់​នាង​ស្រូប​យក​ខ្យល់​អាកាស​ខ្លះ​តែ​ក៏​បាន​ឃេីញ​ម៉ាក់​របស់​នាង​អង្គុយ​នៅ​ទី​នោះ​ផង​ដែរ​។
« ម៉ាក់​!! »
« Jaehyi .... មិន​ទាន់​គេង​ទេ​ឫ​កូន​? »
« នៅ​ទេ​ម៉ាក់​ទេីប​តែ​មក​ដល់​អម្បាញ់មិញ​នេះ​អែង​តែ​ម៉ាក់​មក​ដល់​
យូរ​ហេីយ​មិន​ទាន់​សម្រាន្ត​ទៀត​ឫ​ម៉ាក់​? » Jaehyi ដាក់​ខ្លួន​អង្គុយ​
ជិត​ម្តាយ​ជាមួយ​ម៉ាក់​របស់​នាង​ ពេល​វេលា​បែប​នេះ​វា​ខាន​មាន​យូរ​
មក​ហេីយ​ដែល​បាន​អង្គុយ​ជាមួយ​ម៉ាក់​នា​ពេល​យប់​ខ្យល់​ត្រជាក់​បែប​នេះ​។
« កូន​ធំ​ច្រើន​ណាស់​!! ពេញ​ក្រមុំ​ហេីយ​កូន​ម៉ាក់​ » សុខៗ​ទឹក​ភ្នែក​
របស់​ Soyoung ចាប់​ផ្ដើម​ច្រាល​ឡេីង​មក​ក្នុង​រង្វង់​ភ្នែក​សមីខ្លួន​
ខំ​ប្រឹង​ទប់​មិន​អោយ​កូន​ស្រី​ចាប់​អារម្មណ៍​។
« ម៉ាក់​!! កូន​ធំ​ដូច​តែ​បង​ប្រុស​ដែល​នឹង​ហា​ »
« ទេ​ខុស​គ្នា​ណា​កូន​ បង​ប្រុស​គេ​រឹង​មាំ​ណាស់​កូន​ស្រី​ម៉ាក់​ក៏​ត្រូវ​តែ​
រឹង​មាំ​អោយ​ដូច​បង​ប្រុស​ថ្ងៃ​ស្អែក​ថ្ងៃ​មុខ​បេី​អស់​ពី​ម៉ាក់​ទៅ​កូន​សន្យា​
ណា​ថា​នឹង​រស់​នៅ​អោយ​បាន​ល្អ​ធ្វេី​ជា​មនុស្ស​ល្អ​ណា​កូន​ណា​ »
Soyoung អង្គុយ​អង្អែល​មុខ​កូន​ទប់​ទឹកភ្នែក​មិន​ជាប់​នាង​ក៏​បញ្ចេញ​
មក​តែ​ម្ដង​ ធ្វេី​អោយ​ Jaehyi មាន​អារម្មណ៍​មិន​ស្រួល​នាង​ភ័យ​រាល់​ពេល​ដែល​ម៉ាក់​របស់​នាង​យំ​ គាត់​ជា​ស្រ្តី​ម្នាក់​ដែល​មិន​ងាយ​យំ​រឹង​មាំ​ខ្លាំង​ជា​ង​អ្វី​ដែល​គេ​រាល់​គ្នា​ឃេីញ​។
« ម៉ាក់​..​ម៉ាក់​មាន​រឿង​អ្វី​ទៅ​ម៉ាក់​? កូន​..កូន​សន្យា​ថា​ធ្វេី​ជា​មនុស្ស​
ម្នាក់​ដែល​មិន​អោយ​ម៉ាក់​អស់​សង្ឃឹម​នោះ​ទេ​ណា​ម៉ាក់​ណា​ » ឮ​កូន​
ឆ្លេីយ​មក​បែប​នេះ​ Soyoung កាន់​តែ​សប្បាយ​ចិត្ត​កាន់​តែ​យំ​នាង​
មិន​ចង់​អោយ​ពេល​មួយ​នេះ​កន្លង​ផុត​ទៅ​នោះ​ទេ​។ ម្តាយ​កូន​អង្គុយ​
យំ​ទាំង​ពីរ​នាក់​ Jaehyi ឃេីញ​ម៉ាក់​របស់​នាង​យំ​នាង​ក៏​យំ​គាត់​តែង​
តែ​នៅ​ក្បែរ​នាង​រាល់​ពេល​នាង​ពិបាក​ចិត្ត​តែ​ពេល​នេះ​គាត់​ពិបាក​ចិត្ង​ទោះ​នាង​មិន​ដឹង​ថា​ម៉ាក់​របស់​នាង​មាន​រឿង​អ្វី​ខ្លះ​ក៏​នាង​ត្រូវ​នៅ​ជាមួយ​គាត់​នោះ​ដែល។
« កូន​ស្រី​ម៉ាក់​..​..​ សឺត​!! » កែវភ្នែក​ក្រហម​សម្លឹង​មុខ​កូន​ទាំង​ទឹក​ភ្នែក​ងេីយ​ទេីប​ថ្ងាស​កូន​មួយ​ខ្សឺត​យ៉ាង​វែង​ដូច​ជា​ផ្តល់​ក្តី​ស្រលាញ់​មួយ​អោយ​កូន​ទៅ​ថ្ងៃ​ខាង​មុខ​យ៉ាង​អញ្ចឹង​ ។
« តោះ​ម៉ាក់​ទៅ​សម្រាន្ត​ទៅ​ម៉ាក់​យប់​ណាស់​ទៅ​ហេីយ​ » ពីរ​នាក់​
ម្តាយ​កូន​ក៏​បំបែក​ផ្លូវ​គ្នា​ចូល​បន្ទប់​រៀង​ៗខ្លួន​ ។ Soyoung ដេីរ​ចូល​
បន្ទប់​ឃេីញ​ថា​ Jay គេង​លក់​បាត់​ទៅ​ហេីយ​ តាម​ពិត​ទៅ​គឺ​ពួក​គេ​
គេង​បែក​គ្រែ​គ្នា​ ក្នុង​បន្ទប់​នេះ​គឺ​បែង​ចែក​គ្រែ​ជា​ពីរ​ផ្សេង​គ្នា​ដូច្នេះ​
ហេីយ​ពួក​គេ​គេង​បែក​គ្នា​តាំង​ពី​នៅ​ជាមួយ​គ្នា​ប្រហែល​មួយ​ឆ្នាំ​មក​
ម្ល៉េះ​ហេីយ​ Jay ក៏​មិន​បាន​បង្ខំ​ Soyoung អោយ​គេង​ជាមួយ​គេ​ដែល​។ Soyoung ដាក់​ក្បាល​ដល់​គ្រែ​បិទ​ភ្លើង​បិទ​ភ្នែក​ស្អែក​នេះ​
នាង​ត្រូវ​តែ​ងេីប​ឡេីង​ជា​នារី​ម្នាក់​ដែល​មាន​កម្លាំង​មាន​ចិត្ត​ធ្ងន់​ដេីរ​
ទៅ​មុខ​ទៀត​ដើម្បី​កូន​ទាំង​ពីរ​។

Just Because Where stories live. Discover now