Episode 15

132 14 0
                                    

#ភាគ​ទី​ដប់​ប្រាំ​

« កូន!! » មែន​ហេីយ​ក្មេង​ក្នុង​រូប​នេះ​គឺ​ជា​កូន​របស់​ Eunhye ដែល​
នាង​បោះ​បង់​គេ​ចោល​តាំង​ពី​ថ្ងៃ​ផ្តល់​កំណើត​អោយ​ក្មេង​មក​ម្ល៉េះ​
នាង​ឃេីញ​រូប​នេះ​ស្លុត​ចិត្ត​ខ្លាំង​ណាស់​ ដៃ​ញ័រ​ទទ្រើត​ខ្ទប់​មាត់​យំ​
ចេញ​មក​នាង​ពិត​ជា​ខុស​ពិត​មែន​ថ្ងៃ​ដែល​បោះ​បង់​ចោល​កូន​នោះ​
តែ​នាង​គ្មាន​ជម្រើស​។
« ហេតុអ្វី​អែង​បោះ​បង់​ចោល​កូន​? ខ្ញុំ​មិន​ដែល​គិត​ទេ​ថា​ម្តាយ​របស់​
ក្មេង​ថ្ងៃ​នោះ​ជា​អែង​!! » Soyoung ចាប់​ផ្ដើម​សួរ​បន្ត​ទៀត​ព្រោះ​
នាង​ចម្ងល់​មួយ​នេះ​យូរ​មក​ហេីយ​ ទម្រាំ​តែ​នាង​បាន​អាសយដ្ឋាន​មួយ​នេះ​មក​មិន​មែន​ដប់​នាទី​មួយ​ម៉ោង​នោះ​ឡេីយ​តាំង​ពី​នាង​ចូល​
ទៅ​នៅ​ផ្ទះ​របស់​ Jay មក​ម្ល៉េះ​។
« គឺ!! គឺ​...​ខ្ញុំ​..​ខ្ញុំ​គ្មាន​លុយ​ចិញ្ចឹម​កូន​ម៉ាក់​ត្រូវ​ការ​វះកាត់​ជា​បន្ទាន់​ថ្លៃ​
ពេទ្យ​ថ្លៃ​លេីស​លប់​ខ្ញុំ​គ្មាន​ជម្រើស​នោះ​ឡេីយ​ថ្ងៃ​នោះ​ខ្ញុំ​គ្មាន​លុយ​
សូម្បី​តែ​ទិញ​បាយ​ហូប​ខ្ញុំ​គិត​ថា​បេី​..​បេី​កូន​​នៅ​មណ្ឌល​កុមារ​កំព្រា​
កូន​អាច​រស់​នៅ​ល្អ​ជាង​នៅ​ជាមួយ​ខ្ញុំ​ » Eunhye និយាយ​ទាំង​មិន​
ហ៊ាន​មេីល​មុខ​របស់​ Soyoung នាង​ស្អប់​ខ្លួន​អែង​ខឹង​ណាស់​ដែល​
មិន​អាច​មេីល​សូម្បី​កូន​ម្នាក់​ជា​សាច់​ឈាម​របស់​ខ្លួន​។
« យំ​មក​!! » Soyoung ខិត​ទៅ​ជិត​ Eunhye ទះ​ស្មា​របស់​មិត្ត​តិចៗ​ជា​ការ​លេីក​ទឹក​ចិត្ត​នាង​មិន​បន្ទោស​បន្ថែម​នោះ​ឡេីយ​ រឿង​ទាំង​នេះ​អ្នក​ណា​ក៏​ធ្លាប់​ខុស​គ្រាន់​តែ​តិច​និង​ច្រើន​បេី​យេីង​មក​ជិះ​ជាន់​គ្នា​
បន្ថែម​ទៀត​គ្នា​មាន​កម្លាំង​ចិត្ត​ឯ​ណា​ទៅ​មុខ​ទៀត​។ Eunhye យំ​មក​
យ៉ាង​ខ្លាំង​នៅ​លេី​ស្មា​របស់​ Soyoung ចំណែក​ឯ​ Soyoung
វិញ​កំពុង​តែ​គិត​អ្វី​ម្យ៉ាង​ដែល​នាង​គិត​មក​រហូត​ថា​វា​ជា​ទៅ​ជា​យ៉ាង​ណា​ទៅ​ថ្ងៃ​អនាគត​។

« Soyoung .... !! » ក្រោយ​ពេល​ដែល​អារម្មណ៍​រៀង​ធូរ​ស្បើយ​
បន្តិច​ហេីយ​ Eunhye ក៏​ងេីប​មក​និយាយ​ជាមួយ​នឹង​ Soyoung វិញ​។
« ហ្ហឹម?! »
« ហេតុអ្វី​អែង​មាន​រូប​កូន​របស់​ខ្ញុំ​? »
« ថ្ងៃ​ដែល​អែង​បង្កេីត​ក្មេង​ម្នាក់​នេះ​ខ្ញុំ​ក៏​បាន​សម្រាល​កូន​ខ្ញុំ​ដែល​ »
Soyoung និយាយ​ធម្មតា​ៗ​ព្រោះ​នាង​គ្មាន​អ្វី​អោយ​ភ្ញាក់ផ្អើល​ទៀត​នោះ​ឡេីយ​។
« កូន​?!​ អែង​មាន​កូន​ដែល​ឫ​? »
« ពិត​ហេីយ​ខ្ញុំ​ខ្វះ​ការ​គិត​ក្មេង​ខ្ចី​ដូច​ជា​អែង​ដូច​គ្នា​ » Soyoung នៅ​
តែ​អាក់អន់ស្រពន់ចិត្ត​នឹង​អ្វី​ដែល​កេីត​ឡេីង​ដោយ​សារ​នាង​ខ្វះ​ការ​
ពិចារណា​ខុស​អស់​ជីវិត​មួយ​នេះ​។
« យេីង​ម្នាក់​ៗ​សុទ្ធតែ​មាន​កំហុស​វា​ហួស​ហេីយ​ពួក​យេីង​គួរ​តែ​
បំភ្លេច​វា​ចោល​ហេីយ​ដេីរ​ទៅ​មុខ​បន្ត​ទៀត​ណា​ » Eunhye ចាប់​ដៃ​
របស់​ Soyoung​ ញញឹម​ផ្តល់​ក្តី​សង្ឃឹម​អោយ​គ្នា​ទៅ​វិញ​ទៅ​មក​។
« អែង​ដឹង​ទេ​!! ខ្ញុំ​គ្មាន​ប្រាក់​ដូច​ជា​អែង​យ៉ាង​អញ្ចឹង​ពេល​នោះ​ខ្ញុំ​ត្រូវ​
បិទ​បញ្ចប់​ជីវិត​រៀន​សូត្រ​ត្រូវ​ធ្វេី​ការ​ចិញ្ចឹម​កូន​ទាំង​ពីរ​ពេល​នោះ​បេី​
មិន​បាន​ Jake ជួយ​មេីល​ថែរ​ក្មេង​ទេ​ខ្ញុំ​មិន​ដឹង​ថា​យ៉ាង​ណា​ទេ​ »
« Jake ? »
« អឹម​គេ​មិន​មែន​ជា​ឪពុក​ក្មេង​នោះ​ឡេីយ​តែ​គេ​ជួយ​ខ្ញុំ​ច្រេីន​ជាង​
ឪពុក​របស់​ក្មេង​ទៅ​ទៀត »
« ពិត​ហេីយ​ព្រោះ​ Jake ស្រឡាញ់​អែង​ » Eunhye ពោល​ឡេីង​
តិចៗ​ម្នាក់​អែង​។
« វា​អាច​នឹង​លេីស​ដែល​ទេ​? ដែល​ខ្ញុំ​សួ​អែង​ថា​ Jay ជា​ឪពុក​របស់​
ក្មេង​ទាំង​ពីរ​នោះ​? » Eunhye ងាក​មក​និយាយ​ជាមួយ​នឹង​ Soyoung​បន្ត​ ។
« មិន​លេីស​អ្វី​នោះ​ទេ​ខ្ញុំ​ពេល​នេះ​ជា​ប្រពន្ធ​របស់​ Jay ទេ​តេី​!! មែន​
ហេីយ​ពេល​នោះ​ខ្ញុំ​ស្រលាញ់​ Jay ណាស់​ »
« បាន​ន័យ​ថា​អែង​ត្រូវ​គ្នា​ជាមួយ​គេ​វិញ​ហេីយ​ឫ​? »
« ដេីម្បី​កូន!! ទម្រាំ​តែ​គេ​មក​វិញ​នោះ​ខ្ញុំ​ហត់​គ្រប់គ្រាន់​ទៅ​ហេីយ​
ណា​អែង​...​តែ​នេះ​អែង​ចង់​ឃេីញ​មុខ​កូន​របស់​ខ្ញុំ​ទេ​? »
« ពិត​ហេីយ​មេីល​អោយ​ខ្ញុំ​សុំ​មេីល​ផង​ថា​កូន​អែង​នឹង​ Jay ស្អាត​
កម្រិត​ណា​បេី​ពីរ​នាក់​អែង​ស្អាត​ព្រម​គ្នា​បែប​នេះ​ » Eunhye ញញឹម​ ស្រប​ពេល​ដែល​ Soyoung ទាញ​ទូរសព្ទ​ឡេីង​មក​បេីក​
រូប​ថត​ដែល​បាន​ថត​ជុំ​គ្នា​បួន​នាក់​កាល​ពី​យប់​មិញ​នេះ​ រួច​ហុច​អោយ​
Eunhye មេីល​។
« អូហូ​!! នេះ​កូន​អែង​ធំ​ស្មេី​ៗ​គ្នា​តែ​ម្ដង​ហេីយ​នៀក​ស្អាត​ទាំង​ព្រម​តែ​ម្ដង​ហេីយ​តេី​នេះ​ កូន​ប្រុស​របស់​អែង​កាត់​ទៅ​រក​ Jay មិន​ខុស​ទេ​ »
« ចុះ​កូន​ស្រី​? »
« គឺ​ញញឹម​ស្រស់​ហេីយ​តេី​នេះ​ »
« Eunhye !! ខ្ញុំ​ក៏​មាន​រូប​កូន​ស្រី​អែង​ដែរ​ណា​...​អែង​មិន​ចង់​ឃេីញ​
ពេល​គេ​ធំ​ធាត់​ឡេីង​ទេ​ឫ​? » Soyoung សម្លឹង​មេីល​មុខ​របស់​
Eunhye​ សួរ​បែប​នេះ​Eunhye​ ឆ្លេីយ​មិន​ចេញ​នោះ​ឡេីយ​ចិត្ត​ចង់​
ឃេីញ​ណាស់​ថា​កូន​មុខ​បែប​ណា​ទៅ​ហេីយ​ តែ​ចិត្ត​មួយ​ទៀត​ខ្មាស​
ដែល​បោះបង់​កូន​ហេីយ​នាង​មិន​គួរ​មាន​សិទ្ធិ​ឃេីញ​មុខ​កូន​ទេ​។
« ខ្ញុំ​មិន​សាកសម​នោះ​ទេ​ !! »
«​ នេះ​ហេីយ​!! » ដៃ​របស់​ Soyoung ទម្លាក់​លេី​មុខ​របស់​ Jaehyi
ធ្វេី​អោយ​ Eunhye ភ្ញាក់ព្រើត​ធ្លាក់​ទូរសព្ទ​ពី​ដៃ​ទៅ​ Soyoung
លេីក​ទូរស័ព្ទ​ឡេីង​មក​វិញ​អូស​រក​រូបដែល​នាង​បាន​ថត​ជាមួយ​
Jaehyi ជា​ច្រើន​នៅ​សួន​ច្បារ​មុខ​ផ្ទះ​អោយ​ Eunhye ឃេីញ​។
« ឃេីញ​ទេ​កូន​របស់​អែង​ស្រស់​ស្អាត​ដូច​ដែល​អែង​និយាយ​ចឹង​ »
« Soyoung-ahh » Eunhye ស្ទះ​ទៅ​អោប​ Soyoung ទាំង​
ទឹក​ភ្នែក​នាង​មិន​ដឹង​ថា​គួរ​និយាយ​បែប​ណា​ មិន​នឹក​ស្មាន​នោះ​ឡេីយ​ថា​ Soyoung ជា​អ្នក​ចិញ្ចឹម​កូន​របស់​នាង​មក​ដល់​សព្វ​ថ្ងៃ​។
« Jaehyi ជា​ក្មេង​ឆ្លាត​ចូល​ចិត្ត​ញាំ​ច្រេីន​ណាស់​ជា​ពិសេស​ការ៉េម​
តែ​ខ្ញុំ​ចិញ្ចឹម​គេ​មក​តាំង​ពី​កូន​ងា​មិន​ពិបាក​នោះ​ទេ​មាន​ក៏​ញាំ​គ្មាន​ក៏​មិន​
ញាំ​ មិន​ចេះ​ទាមទារ​ទេ​ស្រឡាញ់​បង​ប្រុស​របស់​នាង​ណាស់​អ្នកណា​ប៉ះ​មិន​បាន​ទេ​...មេីល​រូប​នេះ​ចុះ​ជិះ​ក​ របស់​ Jaehyun ឡេីង​
ស្រួល​តែ​ម្ដង​ » Soyoung កាន់​តែ​និយាយ​ Eunhye កាន់​តែ​យំ​
ចេញ​មក​ភ្នែក​សម្លឹង​មេីល​ស្នាម​ញញឹម​របស់​កូន​ស្រី​មេី​ល​ចុះ​នាង​
ញញឹម​ស្រស់​ណាស់​។
« ថ្ងៃ​នោះ​!! ខ្ញុំ​បាន​ឃេីញ​ក្មេង​ដូច​ជា​មាន​និស្ស័យ​ជាមួយ​ខ្លាំង​ណាស់​ទោះ​ខ្ញុំ​គ្មាន​ប្រាក់​ច្រើន​តែ​ខ្ញុំ​បាន​សម្រេច​ចិត្ត​យក​គេ​មក​ធ្វេី​ជា​កូន​ក្រោយ​ពេល​ដែល​គិលានុបដ្ឋាយិកា​ប្រាប់​ថា​គេ​គ្មាន​អាណា
ព្យាបាល​ទេ​ ទេីប​ពេល​នេះ​ Jaehyi ក្លាយ​ជា​បង​ប្អូន​ភ្លោះ​របស់​
Jaehyun កូន​ប្រុស​បង្កើត​របស់​ខ្ញុំ​ដល់​សព្វ​ថ្ងៃ​ណា​ ខ្ញុំ​ក៏​មិន​បាន​ដឹង​
ថា​ជា​កូន​របស់​អែង​ទេីប​ខ្ញុំ​តាម​រក​ដឹង​ថ្ងៃ​នេះ​ហេីយ​ »
« អែង​ធ្វេី​មិច​រក​ផ្ទះ​ខ្ញុំ​ឃេីញ​ទៅ​? »
« អែង​មាន​ដឹង​ទេ​? ខ្ញុំ​ជួល​គេ​តាម​រក​ពេទ្យ​ដែល​សម្រាល​កូន​នោះ​
ជា​ដប់​ឆ្នាំណា​អស់​មិន​តិច​ទេ​ ទម្រាំ​តែ​ជួប​ពេទ្យ​រិះ​រក​ឯកសារ​របស់​
អែង​នោះ​ទៀត​ ទេីប​តែ​រក​អាសយដ្ឋាន​ឃេីញ​ថ្ងៃ​នេះអែង​ »
« អឹម!ខ្ញុំ​មិន​ដឹង​ថា​អរគុណ​អែង​បែប​ណា​ល្អ​ទេ​ណា​ Soyoung ខ្ញុំ​
ជា​ម្តាយ​បែរ​ជា​មិន​បាន​ការ​បោះបង់​កូន​ចោល​តាំង​ពី​ថ្ងៃ​ដំបូង​ខ្ញុំ​នេះ​
អាក្រក់​ណាស់​ កូន​សំណាង​ណាស់​ដែល​បាន​អែង​ជា​ម្តាយ​ »
« កុំ​និយាយ​បែប​នេះ​អី​ Eunhye យ៉ាង​ណា​អែង​ជា​អ្នក​បង្កើត​គេ​មក​ផ្ទាល់​ពរ​ពោះ​គេ​មក​បង្កើត​អោយ​ឃេីញ​ពិភព​លោក​នេះ​គុណ​ដែល​
ល្អ​រក​មិន​បាន​ទៅ​ហេីយ​ណា​ »
« ហ្ហឹម!! »
« រឹង​មាំ​ឡេីង​ណា​ »
« Soyoung ចុះ​ Jay គេ​ដឹង​រឿង​ដែល​មែន​ទេ​? »
« អត់​នោះ​ទេ​!! ថ្ងៃ​ដែល​គេ​យក​កូន​ទៅ​ធ្វេី​តេស្ដ​ DNA ក៏​បញ្ជាក់​ថា​
កូន​ជា​កូន​របស់​គេ​តែ​ពេល​ដែល​ខ្ញុំ​យក​ទៅ​ធ្វេី​ដោយ​ខ្លួន​អែង​ម្ដង​ទៀត​មិន​មែន​នោះ​ឡេីយ​ទេីប​ដឹង​ថា​ថ្ងៃ​នោះ​ប្រហែល​មាន​ការ​
ច្រឡំ​អ្វី​ម្យ៉ាង​អាច​នឹង​សក់​របស់​ Jaehyun និង​ Jay ទាំង​ពីរ​ក៏​មិន​
ដឹង​ ទេីប​ខ្ញុំ​កុហក​ Jay មក​រហូត​ » Soyoung ពោល​ឡេីង​ Eunhye បាន​តែ​ងក់ក្បាល​ចាំ​ស្តាប់​បន្ត​ព្រោះ​នាង​គ្មាន​អ្វី​និយាយ​
នោះ​ឡេីយ​។
« ចុះ​ឪពុក​របស់​ក្មេង​? គេ​ទៅ​ណា​ទេីប​បណ្តោយ​អោយ​អែង​ពរ​ពោះ​តែ​ម្នាក់​អែង​កាល​នោះ​? » Soyoung នៅ​តែ​បន្ត​សួរ​សំណួរ​
ទៅ​កាន់​ Eunhye ទៀត​ព្រោះ​ពេលវេលា​នេះ​នាង​ចាំ​យូរ​ណាស់​
មក​ហេីយ​។
«​ ចំណង​កម្ម​ណា​អែង​!! កូន​គឺ​ Jaehyi កេីត​មក​ទាំង​មិន​បាន​ព្រៀង​ទុក​ជាមុន​វា​កេីត​ឡេីង​ដោយ​ចៃដន្យ​ថ្ងៃ​នោះ​ គេ​មិន​បាន​ទាំង​ដឹង​ផង​
ថា​ជា​ខ្ញុំ​ដែល​នៅ​ជាមួយ​គេ​ » Soyoung ជ្រួញ​ចិញ្ចើម​ឡេីង​ឆ្ងល់​
អ្វី​ដែល​ Eunhye និយាយ​ មិន​ដឹង​? មិន​ដឹង​អ្វី​ទៅ​? ទេីប​ចាំ​ស្តាប់​
Eunhye និយាយ​បន្ត​។
« ប្រហែល​ជា​ថ្ងៃ​តែ​មួយ​វាសនា​របស់​យេីង​ដេីរ​ទន្ទឹម​គ្នា​ម្នាក់​ៗ​ក៏​បែក​
ផ្លូវ​គ្នា​ Jay ក៏​នៅ​ជាមួយ​អែង​អ្នក​ដែល​សេសសល់​ខ្ញុំ​ក៏​ជួយ​គ្រា​ទៅ​
ហេីយ​ពេល​នោះ​ទេីប​ខ្ញុំ​មាន​វិបត្តិ​ដល់​សព្វ​ថ្ងៃ​នឹង​ហេីយ​ »
« ម្នាក់​ទៀត​? ថ្ងៃ​នោះ​គ្មាន​អ្នក​ណា​ដែល​នៅ​ក្រៅ​ពី​អែង​ខ្ញុំ​ Jay
ហេីយ​នឹង​....​កុំ​ប្រាប់​អោយ​សោះ​ថា​ជា​...? » Soyoung លេីក​ដៃ​
ខ្ទប់​មាត់​សឹង​មិន​ចង់​ជឿ​ក្រោយ​ពេល​ដែល​ Eunhye ងក់ក្បាល​តិចៗ​ញញឹម​ស្មេី​ៗ​ក្រវី​ក្បាល​ដូច​ជា​អស់​សង្ឃឹម​រាល់​ពេល​ដែល​នឹក​ឃេីញ​រឿង​នេះ​ម្ដង​ៗ​។
« ហេតុអី​អែង​មិន​ប្រាប់​គេ​? »
« ប្រាប់​ដោយ​របៀប​ណា​? យប់​នោះ​ខ្ញុំ​ក៏​ចេញ​មក​ទី​នេះ​តាំង​ពី​
មេឃ​មិន​ទាន់​ភ្លឺ​គេ​មិន​ដឹង​អ្វី​ផង​នឹង​ខ្ញុំ​ធ្វេី​អ្វី​មិន​ចេញ​ទេ »
« បាន​ហេីយ​អស់​អី​ហេីយ​ នេះ​ដូច​ជា​រឿង​មួយ​ដែល​យេីង​ទទួល​
ដឹង​ ស្គាល់​ពី​រស់ជាតិ​ជីវិត​មួយ​ដែល​យុវវ័យ​គិត​រាក់​មិន​ជ្រៅ​ទេីប​ទៅ​
ជា​បែប​នេះ​ពេល​នេះ​យេីង​ត្រូវ​តម្រង់​ទិស​អោយ​កូន​ចៅ​ជំនាន់​
ក្រោយ​មិន​អោយ​ដូច​យេីង​នោះ​ឡេីយ​ »
« ហ្ហឹម!! »
« តែ​ Eunhye!! ខ្ញុំ​នឹង​មិន​ប្រាប់​រឿង​នេះ​ដល់​អ្នក​ណា​នោះ​ឡេីយ​
លុះត្រាតែ​ Jaehyi ចូល​ដល់​សកល​វិទ្យាល័យ​ពេល​នោះ​ Jay នឹង​
បញ្ចូន​កូន​ទាំង​ពីរ​ទៅ​រៀន​បន្ត​នៅ​ស្រុក​ក្រៅ​ហេីយ​អែង​កុំ​បារម្ភ​តែ​
មិន​យូរ​ហេីយ​ក៏​មិន​ឆាប់​ខ្ញុំ​នឹង​ប្រគល់​ Jaehyi អោយ​អែង​វិញ​ណា​
កុំ​បារម្ភ​អី​ »
« ទេ​!ទេ! Soyoung នាង​មិន​អាច​ដឹង​ថា​ខ្ញុំ​ជា​ម្តាយ​របស់​នាង​ទេ​
នាង​ប្រាកដ​ជា​ស្អប់​ខ្ញុំ​ជា​មិន​ខាន​ទេ​ រឿង​នេះ​ខ្ញុំ​សុំ​អង្វរ​ទៅ​ចុះ​កុំ​អី​
អែង​ចិញ្ចឹម​នាង​មក​តាំង​ពី​តូច​ដល់​ធំ​បន្ត​ទៅ​ណា​ Soyoung ម្តាយ​
ដូច​ជា​អែង​ទេីប​សាកសម​ទទួល​បាន​ការ​គោរព​ »
« ខ្ញុំ​នឹង​ព្យាយាម​!! អែង​មិន​គិត​ចង់​ទៅ​ជួប​កូន​មុខ​កូន​ទេ​ឫ​? »
« ខ្ញុំ​ត្រៀមខ្លួន​មិន​ទាន់​ទេ​ »
« ហ្ហឹម...​តែ​ថា​ដំបូង​ពេល​ដែល​ខ្ញុំ​ដឹង​ឃេីញ​ថា​អែង​ជា​ម្តាយ​របស់​
Jaehyi ខ្ញុំ​ក៏​គិត​ថា​នឹង​ប្រាប់​ Jay មិន​ចង់​លាក់​គេ​ត​ទៅ​ទៀត​តែ​ថា​
បេី​សិន​ជា​ Jake ជា​ឪពុក​របស់​ក្មេង​សុវត្ថិភាព​វា​មិន​ខ្ពស់​ទៀត​ទេ​
អែង​ក៏​ដឹង​ថា​ Jay ស្អប់​ Jake កម្រិត​ណា​នោះ​ »
« ពិបាក​ដល់​អែង​ថែម​ទៀត​ហេីយ​ Soyoung »
« មិន​អី​ទេ​!! ខ្ញុំ​នឹង​ព្យាយាម​អោយ​អស់​ពី​សមត្ថភាព​តាម​ដែល​ខ្ញុំ​អាច​ធ្វេី​បាន​ណា​ »
« អរគុណ​!! អរគុណ​ពិត​មែន​ » Eunhye គ្មាន​ពាក្យ​អ្វី​ក្រៅ​ពី​អរគុណ​ដល់​ Soyoung នោះ​ឡេីយ​កាន់​តែ​និយាយ​គ្នា​នាង​កាន់​តែ​រអៀស​ចិត្ត​កាន់​តែ​ខ្លាំង​។
« និយាយ​អញ្ចឹង​ទី​នេះ​មាន​កន្លែង​លំហែ​ខ្លះ​ដែល​ទេ​? ខែ​នេះ​ Jaehyi និង​ Jaehyun​ ប្រឡង​ហេីយ​ពួក​គេ​ប្រាកដ​ជា​បាន​លេខ​
ល្អ​ចឹង​ហេីយ​ Jay នឹង​នាំ​ពួក​គេ​លំហែ​កាយ​ខ្ញុំ​ចង់​អោយ​កូន​មក​ជិត​
អែង​ »
« មាន​តេី​កោះ​នោះ​ឆ្លង​ទៅ​ប្រហែល​មួយ​ម៉ោង​ទី​នោះ​ស្អាត​ »
« អរគុណ​ច្រេីន​ណាស់​សម្រាប់​ថ្ងៃ​នេះ​ដែល​អែង​និយាយ​ប្រាប់​ខ្ញុំ​
រឿង​កន្លង​មក​កុំ​ពិបាក​ចិត្ត​អី​ កូន​អែង​សុវត្ថិភាព​ជាមួយ​ខ្ញុំ​ហេីយ​ខ្ញុំ​ទៅ​
សិន​ហេីយ​នេះ​ក៏​រៀង​រសៀល​ទៅ​ហេីយ​ » Soyoung គិត​ថា​ជា​
យូរ​ដែល​ហេីយ​ទម្រាំ​នាង​ជិះ​ទៅ​ seoul វិញ​ទៀត​នោះ​វា​ល្មម​ដែល​កូន​មក​ដល់​ផ្ទះ​វិញ​។
« ខ្ញុំ​ទៅ​វិញ​ទេ​ដែល​ត្រូវ​អរគុណ​អែង​នោះ​អរគុណ​ម្ដង​ទៀត​ណា​ »
« ខ្ញុំ​ទៅ​សិន​ហេីយ​ »
« ធ្វេី​ដំណេីរ​ដោយ​សុវត្ថិភាព​ »

To be Continue

Just Because Where stories live. Discover now