Episode 17

204 19 4
                                    

#ភាគទីដប់​ប្រាំ​ពីរ​

​     យប់​អាទ្រាធ​កណ្តាល​យប់​មេឃ​ស្រាប់​តែ​បង្អុរ​ខឹង​ស្របាល​យ៉ាង​ខ្លាំង​ មាន​ទាំង​ផ្គរលាន់​រន្ទះ​ផុង​ផាំង​លាន់ឮ​ពេញ​ទី​លាន​។ ងាក​
មក​មេីល​ក្មេង​ស្រី​ដែល​កំពុង​គេង​នៅ​ក្នុង​បន្ទប់​មួយ​បិទ​ជិត​នេះ​វិញ​
ម្ដង​ គេង​ទាំង​មិន​សុខ​ក្នុង​ខ្លួន​រសាប់រសល់​បែក​ញើស​ជោក​ថ្ងាស​
រំពេច​នោះ​ផ្គរលាន់​ផាំង​ Jaehyi ស្រែក​វាស​ផ្អាល់​អស់​មួយ​ផ្ទះ​។
Jay និង​ Soyoung ប្រញាប់​ងេីប​ឡេីង​ស្រុះ​គ្នា​ក្នុង​ពេល​ដែល​កូន​
ប្រុស​របស់​គេ​ក៏​ដឹង​ខ្លួន​ឡេីង​ដែល​នៅ​គេង​មិន​ឆ្ងាយ​ពី​ Jaehyi ។
« Jaehyi កូន​...​hyi » បី​នាក់​ទាំង​ប៉ា​ទាំង​ម៉ាក់​និង​បង​ប្រុស​ចូល​មក​
បន្ទប់​របស់​កូន​ស្រី​ ចាប់​ទះ​មុខ​របស់​នាង​តិចៗ​ដេីម្បី​អោយ​ដឹង​ខ្លួន​
មេីល​ទៅ​នាង​យល់​សប្តិ​អាក្រក់​ជា​មិន​ខាន​ទេ​។ Jaehyi បេីក​ភ្នែក​
ឡេីង​សម្លឹង​មេីល​អ្នក​គ្រប់​គ្នា​ នាង​ស្រាប់​តែ​យំ​ យំ​ទាំង​គ្មាន​ហេតុផល​ Jay ភ័យ​ស្លន់ស្លោ​មិន​ដឹង​គួរ​ធ្វេី​បែប​ណា​ក៏​បាន​តែ​អោប​
កូន​ជាប់​អង្អែល​ខ្នង​លួច​លោម​កុំ​អោយ​នាង​ភ័យ​។
« ប៉ា​...​ប៉ា​...​កុំ​ទៅ​ចោល​កូន​អី​..​ហឹក​..​ហឹក​...​ប៉ា​ខ្ញុំ​ស្រឡាញ់ប៉ា​ណាស់​ណា​ប៉ា​ណា​ » Jaehyi មិន​ដឹង​ថា​យល់​សុបិន​ឃេីញ​អ្វី​នោះ​
ឡេីយ​ ទេីប​នាង​យំ​ខ្លាំង​យ៉ាង​នេះ​ឡេីងញ័រ​ខ្លួន​ទទ្រើត​ទៅ​ហេីយ​។
« អឹម​ប៉ា​នៅ​ទី​នេះ​ប៉ា​នៅ​ទី​នេះ​ណា​កូន​ណា​កុំ​យំ​កូន​សម្លាញ់​របស់​ប៉ា​...​កុំ​ភ័យ​...​កុំ​ភ័យ​កូន​...​ប៉ា​នៅ​ក្បែរ​កូន​ » Jay លួង​លោម​កូន​រហូត​ទាល់​តែ​គេង​លក់​វិញ​ភ្នែក​នាង​ឡេីង​ហេីម​ទៅ​ហេីយ​ ។
« Jaehyun នៅ​គេង​ជាមួយ​ប្អូន​មួយ​យប់​ទៅ​កូន​ »
« មិន​អី​ទេ​ទៅ​គេង​វិញ​ចុះ​កូន​ទុក​អោយ​ម៉ាក់​ជា​អ្នក​មេីល​ថែរ​ប្អូន​ »
Jaehyun និង​ Jay យល់ស្រប​នឹង​ម្តាយ​និង​ប្រពន្ធ​ក៏​នាំ​គ្នា​ទៅ​គេង​
ត​វិញ​ទៅ​។ Soyoung ឡេីង​អង្គុយ​លេី​គ្រែ​ក្បែរ​កូន​អង្អែល​សក់​
រលេីប​រលោង​របស់​កូន​ញញឹម​ស្ងួត​និយាយ​អ្វី​មិន​ចេញ​នោះ​ឡេីយ​។
SKIP

Just Because Where stories live. Discover now