14

1.8K 65 0
                                    

«ឯងមកខុសពេលតែម្តងហើយ អាកូនប្រុស!!» គាត់ដកមុខចេញពី ស៊ូអើ ហើយធ្វើជាស្តីបន្ទោសកូនប្រុសក្នុងចេតនាលាក់គំនួច។

«ប៉ានិងស្រីម្នាក់នេះនាំគ្នាធ្វើអីទាំងកណ្តាលថ្ងៃបែបនេះ?»

«យើងប្រាប់ប៉ុន្មានដងហើយមែនទេថាមិនឲ្យឯងនិយាយស្តីមិនគួរសមដាក់ម៉ាក់តូចរបស់ឯង!» ស៊ូអើ ដែលនៅក្បែរនោះទៅជារឹងខ្លួននិយាយមិនចេញពេលបានលឺសំដីប៉ារបស់ ឡាន់ដូ ។

«ប៉ាឆាប់ទៅបន្ទប់របស់ប៉ាភ្លាមទៅ មុនពេលដែលខ្ញុំបញ្ជូនប៉ាទៅដើរលេងនៅឆ្នេរខ្សាច់សាហារ៉ាបន្ត!! ចំនែកនាង!!!ឆាប់មកតាមខ្ញុំ» ឡាន់ដូ បាញ់ខ្សែភ្នែកមច្ចុរាជទៅប៉ារបស់គេមុនពេលស្ទុះទៅកន្ត្រាក់ដៃរបស់ ស៊ូអើ ទៅខាងលើ។

ឡាន់ដូ រុញខ្លួនរបស់ស៊ូអើទល់និងជញ្ជាំងរួចសង្កត់ដៃម្ខាងក្បែរក្បាលរបស់នាងចំនែកដៃម្ខាងទៀតរបស់គេក៏ចាប់ភ្ងើយចង្ការបស់ស៊ូអើឲ្យប្រសព្វភ្នែកនិងគេព្រោះតាំងពីថ្ងៃដែលកើតរឿងគេមិនដែលឃើញនាងសំលឹងមើលគេចំទេ វាធ្វើឲ្យគេមួម៉ៅ។

«ខ្ញុំទេដែលគួរតែខឹងនាង!!!ហេតុអីបានជានាងមកខឹងខ្ញុំទៅវិញអ្ហាស៎» គេសំលឹងចូលជ្រៅទៅក្នុងកែវភ្នែកខ្មៅនិលរបស់នាងតែនាងនៅតែមិនព្រមឆ្លើយ។

«...» ស៊ូអើ នៅតែធ្វើមុខស្មើដដែល។

«នាងគហើយឬយ៉ាងម៉េច?» គេចាប់ផ្តើមស្រែកដាក់នាងព្រោះមិនអាចទ្រាំបាននិងឬកពារសោះកក្រោះរបស់នាងមកលើគេ។

«...» ស្ងាត់ឈឹង នៅតែគ្មានចំលើយ។

«បើនៅតែមិននិយាយធានាថាយប់នេះនាងនិងបានវារចូលបន្ទប់ទឹកជាមិនខាន!»

«នៅពេលដែលខ្ញុំចង់និយាយលោកបែរជាមិនចង់ស្តាប់ តែពេលខ្ញុំឈប់និយាយលោកក៏បង្ខំឲ្យខ្ញុំនិយាយទៅវិញ លោកគិតថាអ្វីដែលលោកចង់បាននិងបានដូចចិត្តរបស់លោកប៉ងអីចឹងមែនទេ?» ស៊ូអើ និយាយទាំងអួលដើមក ទឹកភ្នែកដែលទើបតែហូរក៏រកហូរម្តងទៀតតែនាងព្យាយាមទប់ព្រោះមិនចង់ឲ្យគេយល់ថានាងជាស្រីទន់ជ្រាយ ប៉ុន្តែនៅតែមានដំណក់ទឹកថ្លាៗដក់ក្នុងរង្វង់ភ្នែកនាងដដែល។

ជំពប់ស្នេហ៍សាតាន (ចប់)Where stories live. Discover now