ភាគ52 ដោះបំណុលប្រុសបិសាច

1.2K 24 0
                                    

ភាគ52

_ការពិតពីអតីតកាលត្រូវបានបង្ហាញ_

ពាក្យខ្លះសបញ្ចាក់ក្នុងរឿង"(អំណាចទឹកប្រាក់ពិតជាឃោឃៅ វាបបួងអោយមនុស្សមានភាពលោភលន់គ្មានទីបញ្ចប់រួចក៏ស្លាប់ដោយចាញ់អាត្មាខ្លួនឯង!!!មានប្រាក់មានកេរ្តិ៍ឈ្មោះក៏មិនប្រាកដថាអ្នកមានសុភមង្គលដែរ សុភមង្គលដែលអាចមានរូបរាងឡើងគឺចេញពីក្ដីស្រលាញ់សណ្ដោះប្រណីអោយគ្នា)"

•សូមរីករាយជាមួយការអានរបស់អ្នក🙏🏻✨💜

ភ្នែកមូលក្រឡង់ដូចដួងចន្ទ្រាពេញវង់ សម្លឹងទៅកាន់មាត់ទ្វារបន្ទប់សង្គ្រោះបន្ទាន់ដោយចិត្តអន្ទោះសារចង់ដឹងសុខទុក្ខអ្នកខាងក្នុងនោះយ៉ាងមិចហើយ។

"ហេតុអីក៏យូរយ៉ាងនេះ!"នាងតូចហើបមាត់បញ្ចេញសម្លេងតិចៗបែបអស់សង្ឃឹមក្នុងចិត្ត លាយជាមួយនិងចិត្តបារម្មណ៍

"មិនអីទេកូន jungkookគេប្រាកត់ជាអាចជំនះបាន"ដៃក្រាស៎ជ្រើសជ្រួញបែបមនុស្សចំណាស់លើមកកាន់ស្មារតូចៗជាការលើទឹកចិត្ត លោកsongជាឪពុកគ្មានអ្វីនិយាយក្រៅពីពាក្យលួងលោមអ្នកជាកូនស្រី អោយបាត់ភ័យបារម្មណ៍នោះទេក្នុងកាលៈទេសៈនេះ។

"លោកបងRokey,សើបដឹងហើយថាអ្នកដែលរងគ្រោះជាមួយហ្នឹងចៅហ្វាយជាអ្នកណាហើយ"កូនចៅក្រោមបង្គាប់របស់ជំនិតjungkookដើរមករាយការណ៍តាមការងារប្រាប់ទៅRokey បង្វែរការចាប់អារម្មណ៍របស់នាងតូចអោយមកប្រឈរនិងពួកគេទាំងពីរវិញដោយទឹកមុខ ចង់ដឹងចង់លឺពីហេតុការណ៍ដែលនាយសង្ហាបានជួប។

"ឆាប់និយាយមក ជាអ្នកណាហើយមានរឿងអ្វីទៅ!"Ji sun

"មនុស្សម្នាក់នោះជា Jeon Jungwoo ត្រូវជាបងប្អូនបង្កើតរបស់ចៅហ្វាយតែម្ដាយទីទៃ,ក្នុងការសើបបានអោយដឹងថា លោកjungwoo បានលួចចូលទៅក្នុងឡានរបស់ចៅហ្វាយ ហើយបានធ្វើសកម្មភាពវាយប្រហារទៅលើចៅហ្វាយ តែត្រូវចៅហ្វាយតបតវិញរហូត់ដល់រេចង្កូតធ្លាក់ទៅបែបនេះហើយពេលនេះលោកJungwooបានស្លាប់បាត់ហើយ" កូនចៅម្នាក់នោះរៀបរាប់ប្រាប់ទាំងអស់ពីអ្វីដែលគេបានសើបដឹងមក គ្រាន់តែលឺបែបនេះនាងតូចនៅស្ងៀមគិតមិនយល់ថារវាងJungwooនិងjungkookមានអ្វីកើតឡើងម្ដេចក៏ពួកគេទាំងពីរស្អប់គ្នាយ៉ាងនេះ!

ដោះបំណុលប្រុសបិសាច{ចប់}Where stories live. Discover now