Ep05:ហាម?!!

5.3K 395 2
                                    

     

       បន្ទាប់ពីចេញពីបន្ទប់ជុងហ្គុកហើយថេយ៉ុងដើរគិតរហូតថាខ្លួនចាញ់បោកអោយមក
ទីនេះមែនដែរទេ?មេរបស់គេថាអោយចូលមកដោយវិធីនេះទើបគេមិនសង្ស័យហើយក៏សើបមានការងាយស្រួលនៅថាបញ្ឃប់អោយលោកដុងវូមកលេងល្បែងទៀតហើយតើរាងក្រាស់កុហកគេមែនទេ?សំណួរជាច្រើនហោះពេញខួរក្បាលរាងតូចដើរគិតវិញ្ញាណគិតតែពីរឿងនោះឡើងលែងចង់ដើរទៅមុខហើយ។ថេយ៉ុងដើររហូតមកដល់បន្ទប់ខ្លួនចង់ដឹងថាពិតឬក៏អត់សម្ដីដែលជុងហ្គុកនិយាយចង់ខលសួរសុងហូតែចិត្តស្ទាក់ស្ទើរបើថាបែបនោះមែនគេនិងរត់ចេញពីទីនេះដោយវិធីគេផ្ទាល់មិននៅនាំអោយស្លាប់ខ្លួនទេ។គ្រាន់តែពេញមួយថ្ងៃនេះគេអាចដឹងចិត្តនាយបាត់ទៅហើយបើគេនៅធ្វើចរិកពិតដែលរឹងរូសដូចនាយដាក់នាយមិនយូរទេគេនិងត្រូវក្លាយជាសាកសពយាមទីនេះមិនខាន។ថេយ៉ុងដាក់ទូរស័ព្ទចុះផ្ដេកខ្លួនគេងយ៉ាងស្ងៀមស្ងាត់មិនដឹងគិតអីខ្លះទេស្នាមថើមដំបូងបែរជាមិនបានថើបជាមួយមនុស្សដែលខ្លួនស្រលាញ់តទៅនិងអស់អីទៀត?!!ហើយនៅរឿងលោកយាយដែលខានជួបយូរមិនទាន់បានសងគុណ អរ!ត្រូវហើយគេភ្លេចអោយឈឹងថាគេបានជួយលោកយាយម្សិលមិញហើយឥឡូវគាត់យ៉ាងមិចហើយទេគ្រាន់តែគិតហើយថេយ៉ុងអោនមើលដៃដែលគាត់បានខាំគេសម្រេចចិត្តថានិងនៅសងគុណនិងមើលថែរគាត់សិនចាំចេញហើយក៏ត្រូវតែគេចមុខរាងក្រាស់ដែរគិតហើយរាងតូចក៏ក្រោកទៅបន្ទប់ទឹក។

      ប្រហែល20នាទីថេយ៉ុងក៏ចេញមកជាមួយសម្លៀកបំពាក់ថ្មីហើយក៏អង្គុយញុាំអារហារនិងនំដែលគេបានយកមកញុាំរួចលេបថ្នាំនិងប្ដូរបង់រុំថ្មីយ៉ាងល្អដូចគ្រូពេទ្យ។និយាយទៅថេយ៍ក៏ជាពេទ្យដែរពេលខ្វះអ្នករុំរបួសអោយទាហានគេនេះហើយជាអ្នកជួយអាចនិយាយបានថាសង្គ្រោះបឋម។ថេយ៉ុងចេញទៅបន់អោយតែកុំជួបជាមួយរាងក្រាស់គេចាប់ផ្ដើមស្អប់ហើយមនុស្សស្អីមុខមាត់សង្ហារតែចិត្តខ្មៅ។ថេយ៉ុងដើរសំដៅទៅបន្ទប់ដែលគេបានបីលោកយាយមកពីម្សិលមិញ តែមកដល់ក៏មិនឃើញ

       "គាត់ទៅណាបាត់ហើយ?"ថេយ៉ុងគិតក្នុងចិត្តទើបដើរទៅរកសួរម៉ែដោះ

      "ម៉ែដោះមានអីអោយខ្ញុំជួយដែរទេ?"ថេយ៉ុងចូលមកគួរសមគិតថាខ្លួនក៏ជាកូនបំណុលត្រូវតែធ្វើការងារខ្លះកុំអោយគេនិយាយដើមតែបំណងពិតគ្រាន់តែចង់ដឹងរឿងលោកយាយ

🔞🥀វង្វេងស្នេហ៍ម៉ាហ្វៀ🥀🔞[Completed✓]Where stories live. Discover now