Ep12:ប្រចណ្ឌ័!!

4.8K 378 2
                                    

       "អ៎រ!កូចុះមកហើយឬ?!ចុះឯណាចៅថេយ៍មិនឃើញតាំងពីម្សិលចៅប្រើគេអីក៏សម្បើមម្ល៉េះ!"លោកយាយចនគ្រាន់តែឃើញជុងហ្គុកចុះមកភ្លាមគាត់ក៏និយាយរាក់ទាក់ថែមពាក្យស្ដីអោយបន្តិចទាំងដែលដឹងហើយថាជុងហ្គុកមិនបានប្រើតែនាយថែទាំទៅវិញទេ។

      "បាទ!គេមិនទាន់ចុះមកទេឬ?ចៅអោយគេទៅបន្ទប់តាំងពីយប់មិញម្ល៉េះ"ជុងហ្គុកធ្វើជាភ្ញាក់ផ្អើលបែបមិនដឹងរឿងទាំងដែលនាយសម្ដែងមិនសម

      "អ៎ាវ!!យាយស្មានតែគេនៅជាមួយចៅចឹងទុកអោយយាយទៅមើលតិចគេឈឺដោយសារចៅប្រើគេពេញមួយថ្ងៃទៅ"គាត់ញញឹមអស់សំណើចនិងមុខជុងហ្គុកធ្វើមិនដឹងរឿងសមណាស់គាត់នៅបន្ថែមពាក្យស្ដីបន្ទោសរួចឡើងទៅខាងលើ

     "ខ្ញុំមិនបានប្រើគេធ្ងន់ធ្ងរដល់ម្លឹងទេលោកយាយ...!!"នាយរហ័សស្រែកប្រកែកទៅលោកយាយដែលឡើងទៅខាងលើនោះឯគាត់វិញចង់តែសើចអោយណាណីទេតែគាត់ធ្វើធម្មតាដើរឡើងទៅលើ

       "អូ៎!ចៅថេយ៍មកហើយហេស តោះទៅញុាំអាហារពេលព្រឹក"គាត់ដើរជិតដល់បន្ទប់របស់ថេយ៉ុងតែក៏ឃើញថាថេយ៉ុងកំពុងដើរមកល្មម

      "បាទ!លោកយាយ"ថេយ៉ុងញញឹមតបហើយក៏ដើរពីក្រោយគាត់ចុះទៅខាងក្រោម។មកដល់ឃើញជុងហ្គុកអង្គុយញុាំអាហារពេលព្រឹកតែឯងធ្វើព្រងើយលោកយាយចនក៏ចូលទៅអង្គុយរួមជាមួយតុឯថេយ៉ុងដើរវាងទៅផ្ទះបាយតែលោកយាយហៅអោយមកអង្គុយជាមួយ

        "ចៅថេយ៍ចង់ទៅណា?!មកអង្គុយទីនេះមក"

      "ខ្ញុំ..ខ្ញុំទៅផ្ទះបាយរកអីញុាំ"ថេយ៉ុងឆ្លើយរបៀបក្រែងចិត្តព្រោះតែរាល់ដងមិនដែលរួមតុជាមួយរឹតតែស្អប់មុខជុងហ្គុក

     "អង្គុយត្រង់នេះហើយ!ចៅមិនបាច់ធ្វើដូចពីមុនទេពីពេលនេះទៅចៅរួមតុជាមួយពួកយើង ចៅកូអនុញ្ញាតទេ?!"

      "តែ...."

      "សម្រេចតាមលោកយាយចុះ"ជុងហ្គុកធ្វើជាមិនខ្វល់ហើយញុាំអាហារខ្លួនឯងវិញ

       "សុំអនុញ្ញាតទាន!នេះឯកសារចៅហ្វាយ ថ្ងៃបន្តិចអ្នកនាងអ៊ែលលីហ្សាមកហើយ"ជេក៍មកដល់ឃើញថាគេកំពុងញុាំអាហារតែជុងហ្គុកញុាំរួចហើយទើបជេក៍សុំអនុញ្ញាតយកឯកសារអោយជុងហ្គុក។ជេក៍រាងចម្លែកចិត្តព្រោះថេយ៉ុងរួមតុជាមួយតែប្រហែលជាលោកយាយចនអោយអង្គុយជាមួយហើយមើលទៅ

🔞🥀វង្វេងស្នេហ៍ម៉ាហ្វៀ🥀🔞[Completed✓]Where stories live. Discover now