Ep13:ឯងកំពុងស្រលាញ់គេ!!

5.2K 358 2
                                    

       ជុងហ្គុកចាប់ដៃថេយ៉ុងអូសទៅបន្ទប់នាយឯថេយ៉ុងព្យាយាមរើខ្លាំងណាស់រលាស់ផងយកដៃបេះផងតែនាយមិនកម្រើកថែមទាំងអូសគេកាន់តែលឿនថែមទៀត។

     "លោកលែងដៃទៅ..ខ្ញុំប្រាប់ថាមិនអីទេ!ខ្ញុំលាងខ្លួនឯងក៏បាន"ថេយ៉ុងដើរតាមនាយមិនចង់ទាន់ឈាមហូររហាមហើយនៅថាមិនអីទៀតជុងហ្គុកមិនមាត់តែក៏អូសដៃថេយ៉ុងទៅបន្ទប់នាយ

     +Jk Room

    *ព្រូស

     "អូយ៎!"ថេយ៉ុងត្រូវជុងហ្គុកបោះទៅលើពូកមួយទំហឹងឯនាយដើរទៅបិទទ្វារព្រោះខ្លាចគេឃើញថានាយបារម្មណ៍ពីក្មេងម្នាក់នេះរួចទើបដើរទៅយកប្រអប់ថ្នាំមកអង្គុយជិតថេយ៉ុងមុននិងទាញសំឡីដាក់អាល់កុល។ថេយ៉ុងពេបតាំងពីនាយបោះមកម្ល៉េះឈឺកដៃមិនទាន់បាត់ផងឥឡូវមកឈាមដៃនាយបោះមិនថ្នមទៀតមិនអាណិតគេទេឬ?(ណាប្រើអោយរឹង>.<ត្រូវខ្លះអោយរាង)

      "ដៃ!!"ជុងហ្គុកសម្លុតងើបមើលមុខថេយ៉ុងដោយប្រើកែវភ្នែកគួរអោយខ្លាចដូចកាលដែលនាយដាក់ទោសគេចឹង។ថេយ៉ុងព្រមហុចដៃអោយនាយទើបយំតាមក្រោយជុងហ្គុកយកសំឡីមកផ្តិត
អោយតិចជូតផងផ្លុំផងនាយដូចជាបារម្ភនិងថេយ៉ុងណាស់កាយវិការនាយថេយ៉ុងមើលផងយំផង

      "ហុឹកៗ"

      "ហ្វូ!!អាណាវៃ?!"ជុងហ្គុកផ្លុំហើយងើបមុខមកសួរថេយ៉ុងទាំងរឹងកំព្រឹសជ្រួញចញ្ចើមមើលថេយ៉ុងពេបយំដូចកូនក្មេង

     "ហឺៗ"ថេយ៉ុងមិនឆ្លើយតែគិតតែពីយំ

    "ន៎ែ!យើងសួរថាអាណាវៃបានជាយំដូចកូនក្មេង?!ខ្លួនអោយប៉ុនឃ្លោកចេះមកតួញដូចក្មេងទៅកើត"នាយចាប់ផ្ដើមក្រពុលមុខដោយសារថេយ៉ុងប្រៀបដូចជាក្មេងគួរអោយធុញ។ថេយ៉ុងតាំងពីធ្វើការមកគេកម្រយំណាស់ភាគច្រើនគឺដោយសារគ្រួសារឬធ្វើការភ្លាត់ស្នៀតតែតាំងពីនៅជាមួយជុងហ្គុកគេដូចជាយំញឹកដល់ហើយ។

     "បើនៅតែមិនបាត់យំយើងធ្វើឯងជំនួសលាងរបួសហើយ"ជុងហ្គុកនិយាយដូចធ្វើមុខនិងសម្លេងធម្មតាតែស្ដាប់ទៅគម្រាមច្បាស់ណាស់ឯថេយ៉ុងព្យាយាមខ្ជិបមាត់កុំអោយយំតែមិនដឹងហេតុអីបានជាគេយំខ្លាំងយ៉ាងនេះទេមកពីឈឺ?!

🔞🥀វង្វេងស្នេហ៍ម៉ាហ្វៀ🥀🔞[Completed✓]Where stories live. Discover now