ភាគ5

420 22 0
                                    

រាជនីម៉ាហ្វៀ ភាគ5

    អ្នកគ្រប់គ្នាអង្គុយរង់ចាំម្ចាស់ផ្ទះដាក់បទបញ្ជាផ្ទៃក្នុងសម្រាប់មនុស្សចំណូលថ្មី  ចាំបាត់ៗដល់ថ្នាក់ហូស៊ុកលើកកាហ្វេផឹកដែលវាជាកែវទី២ហើយនៅតែគិតពីសម្លឹងមុខគ្នាដដែល  បើថានិយាយក៏បង្ហើបវាចាមក ហើយនៅដល់អង្កាលទៀតឬចាំស្រមោចចោមរោមចេញជាស្ករតាំងម៉ែសិនទើបព្រមមែនទេ...។

    គេក៏ចង់ដឹងចង់ឮដែលមិនមែនតែឯងឯណាដោយសារច្នឹងទេកុំអីមិនមែនមកអង្គុយនិយាយគ្នាលែងស្រួលៗហេ៎  ការងារគរដូចភ្នំសុខចិត្តទុកចោលរត់មកដើម្បីចង់ដឹងរឿងគេ បើឲ្យម៉ាកនេះថ្ងៃក្រោយកុំឃឹមមកទៀតនោះដេកចាំទៅ...។ល។

« ណែ៎!!...ពេលណាម្ចាស់បងទ្រង់មានប្រសាសន៍នៀក៎  ខ្ញុំមានអារម្មណ៍ថាដូចឃ្លានបាយទៀតហើយ »
Jungkookធ្វើមុខជូរហួញលើកដៃអង្អែលពោះខ្លួនឯងពេបមាត់តិចៗរំអួយដាក់បងៗអាងខ្លួនជាប្រុសពៅ...។
« ហើយមិនទៅសីុអាមួយណាហ៊ានឃាត់ហែងអាពៅ » Jungkook និយាយចប់ភ្លាមTaehyungតបទៅវិញភ្លែតមិនចាំយូរអាចឲ្យនាយចុកឈាមបានយ៉ាងងាយ☹️
« ថេយ៉ុងឯងនិយាយជាមួយប្អូនអីអាក្រក់ៗស្ដាប់ម្ល៉េះហា៎អ្នកក្រៅស្ដាប់មកវាមិនសម ឯងហ៊ាវមែនជុងហ្គុក » Hoseok ដាក់កែវកាហ្វេចុះរួចស្ដីឲ្យទៅថេយ៉ុងផាំងៗដូចម៉ែប្រដៅកូនពេលមានកំហុសច្នឹង ហើយក៏ងាកទៅសួរជុងហ្គុបបន្ត~~~~~
« ..,....»Jungkook មិននិយាយទេតែងក់ក្បាលជំនួសវិញ
« ទើបតែដាក់ចូលមិុញសោះមិនទាន់នឹងឈឺជុះវិញផងវាឃ្លានទៀតហើយ ពៅបស់គេមែន....» ដំបូងខំធ្វើជាអន់ចិត្តឈឺចាប់ពេលដែលបងៗកាន់ជើងតែប្អូនពៅ Taehyungត្រូវងើបឈ្ងក់ដោយស្វយ័ប្រវត្ដិព្រោះឃ្លាចុងក្រោយរបស់Hoseokពេញចិត្តស្ដូកម៉ង🤗 វៃចិញ្ជើមឌឺទៅជុងហ្គុកឡើងឡូយអស្ចារ្យអីតែឯង ជុងហ្គុកវិញឃើញដូច្នេះក្ដាប់មាត់ងក់ងរដាក់គូថមួយទំហឹងលើកសាឡុងក្បែរជីន....។
« ហឺុយ!! ឈ្លោះគ្នាដូចកូនក្មេង ព្រួតគ្នាធ្វើបាបតែប្អូនពៅយើងហែងដឹងគេនៅក្មេងខ្ចីអត់ » Jin ឃើញសំណព្វចិត្តខ្លួនខឹងនឹង២នាក់នោះធ្វើបាបពេកក៏ចេញមុខការពារមិនច្នឹងទេខ្ញាល់ពិបាកលួងហើយ~~~~~
« អូនមិនសុខចិត្តហេ៎មួយៗថាឲ្យគេហូត គេក៏ចេះឈឺតាប់ដែលមានបេះដូងដូចគ្នាហ្អឹក...» បានចិត្តពេលដែលមានអ្នកចាំការពារផងរួមជាកូនពៅទៀតធ្វើរឹកម្ហិកៗដាក់គ្រប់គ្នា នរណាដែលហ៊ានប្រឆាំងនឹងបងធំនោះលោកប្រយ័ត្នគ្មានអ្នកឲ្យកន្លែងដេក~~~~
« ហ៎ៗ...គ្មាននរណាហ៊ានធ្វើបាបឯង បើបងនៅទីនេះហើយ » Jinលើកដៃអង្អែលខ្នងនាយជាប្អូនទុកជាការលួងលោម ធ្វើឲ្យជុងហ្គុកញញឹមបិតមាត់មិនជិតតែម្ដង ។
« អញជ្រេញឬកណាស់ហា៎គិតដូចខ្ញុំទេHyung  ងាប់ហើយដេកដូចខ្មោចងាប់ពីណាមករំលោភក៏មិនដែលមើលទៅ » ផុតពីHoseok , Taehyung  ចូលដល់Jiminម្ដងពេបមាត់ជ្រេញអើយសែនជ្រេញពៅពូជស្អីកូនដូចតែគ្នា  ចំណែកស៊ូហ្គាវិញដេកធ្វើប្រងើយគ្មានអារម្មណ៍ថាជំពាក់នរណាមួយរៀល ( ការដេកជាក្ដីសុខរបស់គាត់ពីណាមិចៗទៅខ្វល់ធ្វើអី🙃)  ។
« ឡើងទៅនិយាយគ្នានៅបន្ទប់ធ្វើការវិញល្អជាងធុញពួកអត់ប្រយោជន៍អស់ណាស់  អើុAh fen មកដល់ល្អហើយហៅកូនចៅ៤-៥នាក់មកនៅឈរយាមចាហ្វាយតូចចាហ្វាយធំពួកឯងទៅ ក្រែងលោរថប់ដង្ហើមងាប់អាណាទទួលខុសត្រូវ  ប្រយ័ត្នងាប់តៃហោងដោយសារអាការនិយាយហ្នឹងទៅ  មន្ទីរពេទ្យអាលូវស្ទះណាស់  » Namjoon ញីក្បាលខ្លួនឯងតប់ប្រម៉ល់ឲ្យជុំគ្នាម្ដងៗវ៉ល់ៗពេញនឹង បើមិនដាក់ឲ្យស្ងាត់ខ្លះទេច្បាស់ជាកើតរោគត្រឡប់ត្រឡិនជាមិនខាន~~~~~
« ហឺុយ...ចាហ្វាយខ្ញុំទើបតែមកពីផ្សងគ្រោះថ្នាក់រួចទេណា  ដកពាក្យប្រើហ្នឹងសិនទៅ  ខ្ញុំសូមបន្ទន់ភ្នែកបន្តិចសិន  » ហឹស...អាងខ្លួនឯងជាមេគេធ្វើអីក៏សមមែនទេ គេនៀក៎ក៏ចេះហាត់ចេះធុញដែរគ្មានយល់អារម្មណ៍គេផងហេ៎🥴
« អូហូ...លំបាកដល់ឯងហើយ រាល់ថ្ងៃយើងមិនបានដឹងពីទុកលំបាកពួកឯងសោះចាប់ពីពេលនេះទៅគ្មានរឿងនឹងកើតឡើងម្ដងទៀតទេយល់....» Namjoon និយាយទាំងញញឹមចុងមាត់ អាចធ្វើឲ្យពីរនាក់បងប្អូនញាប់ញ័របាន
« គ្មានអ្នកណាយល់ចិត្តជាងចាហ្វាយខ្ញុំទេហិ...» fen និយាយបែបលែងសើចដើម្បីបន្លប់ភាពភ័យខ្លាចក្នុងខ្លួនខិ~~~~
« មែនហើយប្អូនប្រុស លើកលោកនេះចាហ្វាយ Kim Namjoon ល្អជាងគេ  I love U So Much 😘 » ផុតពីប្អូនចូលបងវិញ អាខាងរឿងយកចិត្តយកថ្លើមនឹងទុកឲ្យលោកបងភ្លោះនេះចុះពិតមិនខកបំណង់ហេ៎😆
« យើងគិតថាពួកហែងមានសំណាងណាស់ ដែលមានយើងជាចាហ្វាយនោះ  បើសិនជាកូ នចៅSuga hyung វិញណា៎ប្រាកដក្ររហាមទាំងពូជមិនខាន » Namjoon និយាយដៀងភ្នែកទៅរកអ្នកដែលដេកស្រម៉ុកខុលៗយល់សប់ឃើញឡើងគ្រែបាត់ក៏មិនដឹង  មិនខ្ចីខ្វល់ខ្វាយពីក្បាលអាមួយណាសុខទុក្ខមិចៗទៅសំខាន់ដេកឆ្អែតសិនក្រោកមកចាំគិតតាមក្រោយ~~~~
« អ'ឆិះ...អាចង្រៃណាវានិយាយដើមអញហ្នឹងលោកអើយ អ'ឆិះ...» Suga កំពុងតែស្រមើុរស្រមៃមានក្ដីសុខជាមួយនារីសាច់ផ្អែមផងតែត្រូវរលំរលាយដោយសារអាមួយណាវាហ៊ានរំខានពេលវេលាដ៏កក់ក្ដៅរោលរាលបាត់😤 ។
( តុកតាប់នួសបងស៊ូ )
« លោកពូនិយាយនៅទីនេះក៏បានក្មួយចង់ដឹងដែរ » Alskal
« មែនហើយសំណព្វចិត្តខ្ញុំនិយាយត្រូវ hyung » Taehyung

រាជនីម៉ាហ្វៀ រដូវកាលទី១Where stories live. Discover now