ភាគទី12

267 11 2
                                    

Dictatorship Love



ភាគទី ១២



រយះពេលជាច្រើនម៉ោងកន្លងផុតទៅក៏បានឈានមកដល់កណ្តាលអាធ្រាតយប់ប្រហែលជាខ្ពង់ម៉ោងដប់ពីររំលងអាធ្រាត។រាងតូចអ៊ីស្ទេឡាកំពុងតែបើកភ្នែកតិចៗរួចក៏បម្រះខ្លួនបន្តិចដោយឈឺខ្លួនយ៉ាងដំណំ។អ៊ីស្ទេឡាបើកភ្នែកឡើងទឹកភ្នែកក៏ចាប់ផ្តើមហូរស្រក់ចុះមកលើថ្ពាល់ពេលនេះនាងកំពុងតែស្ថិតនៅក្នុងបន្ទប់ឋាននរកដែលនាងបានចូលមកកាលពីរសៀល។ទឹកភ្នែកកាន់តែហូរមកមិនឈប់ឈរដោយសារតែនាងក្រលេកមើលទៅឃើញរាងកាយដែលទ្រុឌទ្រោមរបស់ខ្លួននាងផ្ទាល់មើលចុះវាសុទ្ធតែស្នាមក្រហមដុំៗនៅលើខ្លួនដែលរាងក្រាស់បានបន្សល់ទុកឲ្យឯមុខមាត់ក៏ហើមភ្នែកក្រហមនេះនាងធ្លាក់មកដល់ចំណុចសូន្យហើយឫ។កាន់តែអភ័ព្ទពេលដែលនាងងាកទៅម្ខាងក៏ឃើញរាងក្រាស់កំពុងតែគេងអាក្រាតកាយនៅក្រោមភួយយ៉ាងស្កប់ស្កល់ហាក់អស់កម្លាំងខ្លាំងជាមួយនិងដៃលើចង្កេះនាង។រាងតូចព្យាយាមទាញដៃរាងក្រាស់ចេញពីលើខ្លួនរបស់នាងឲ្យមានសេរីភាពឡើងវិញ។



"អូយ!"រាងតូចអ៊ីស្ទេឡាស្រែកឡើងកាលបើនាងព្យាយាមងើបឡើងតែងើបមិនរួចភាពឈឺចាប់ដែលស្ថិតនៅចន្លោះផ្លូវរបស់នាងស្ទើតែហែកខ្លួននាងជាពីរ។រាងតូចអោនទៅមើលខាងក្រោមក៏ឃើញស្នាមឈាមដែលបានបន្សល់ទុក។ទឹកភ្នែកដែលអ៊ីស្ទេឡាខំទប់អម្បិញមិញក៏ហូរស្រក់មកជាថ្មី។វាជាអ្វីដែលនាងខំរក្សាឲ្យមានសុវត្តិភាពអស់រយៈពេលម្ភៃមួយឆ្នាំទៅហើយតែវាមកត្រូវខ្ទេចទាំងអស់ជាមួយនិងបុរសម្នាក់ដែលគេងនៅជិតនាងឯនេះ។


"ហឹកហឹក"ធ្វើអ្វីមិនបានទៀតអ៊ីស្ទេឡាក៏ផ្តេកខ្លួនទៅលើពូកវិញជាមួយនិងភាពខ្លោចផ្សាអាណិតខ្លួនឯងជាទីបំផុត។


"ហឹកហឹក ប៉..ប៉ាម៉ាក់កូនសុំទោសកូនខុសហើយ"មនុស្សដែលអ៊ីស្ទេឡានឹកឃើញដឹងខុសមុនគេគឺជាប៉ាម៉ាក់ជាទីស្រឡាញ់របស់នាង។នេះប៉ាម៉ាក់របស់នាងទុកចិត្តស្រឡាញ់នាងណាស់ប្រសិនបើប៉ាម៉ាក់នាងដឹងឮរឿងនេះពួកគាត់ពិបាកចិត្តប៉ុណ្ណាទៅនៅពេលដែលកូនស្រីសម្លាញ់គាត់ស្ថិតក្នុងស្ថានភាពគួរឲ្យអាណិតខ្លោចផ្សាយ៉ាងនេះ។

Dictatorship LoveDonde viven las historias. Descúbrelo ahora