ភាគទី13

235 11 1
                                    

Dictatorship Love



ភាគទី ១៣



ព្រឹកព្រលឹមព្រហាមម៉ោងប្រហែលជាប្រមាណប្រាំពីរកន្លះបានឈានមកដល់សុរិយាលិចឡើងក៏បានជះបញ្ចាំងមកនូវពន្លឺព្រះអាទិត្យមកគ្របដណ្តប់មកលើផ្ទៃនៃផែនដី។បើក្រលេកមកមើលនៅក្នុងបន្ទប់មួយនៅជាន់ដែលខ្ពស់បំផុតនៃអគារក្រុមហ៊ុនកណ្តាលក្រុងយើងឃើញមានកម្លោះក្រមុំមួយគូរកំពុងតែគេងអាក្រាតកាយក្រោមភួយស្ទើរតែក្លាយជាកាយតែមួយហើយ។រាងក្រាស់បម្រះខ្លួនបន្តិចមុននឹងបើកភ្នែកបន្តិចម្តងៗទៅតាមកម្លាំងមនុស្សមិនទាន់អស់ងងុយស្រួលបួល។



"ហឹម"រាងក្រាស់ជុងហ្គុកក្រហឹមនៅបំពង់កបូករួមជាមួយនិងការបត់ពត់ពេនខ្លួនសម្រួលសរសៃនាពេលព្រឹកព្រលឹម។ជុងហ្គុកញញឹមបន្តិចពេលដែលនៅក្នុងដៃរបស់នាយមានអោបក្រសោបខ្លួនរបស់ស្រីតូចដែលកំពុងតែគេងលក់មិនដឹងអី។


"អឹប ក្រិប"រាងក្រាស់ទាញដៃពីខ្លួនរាងតូចមុននឹងបង្វែរខ្លួនឲ្យទៅក្រាបនៅនឹងពូកដើម្បីងាយស្រួលអោនទៅសម្លឹងមើលទៅរាងតូចអ៊ីស្ទេឡាដែលកំពុងគេងរួមពូក។


"សឺត"កម្លោះសង្ហារចន ជុងហ្គុកអោនទៅស្រង់ក្លិនក្រអូបដ៏សែនឈ្ងុយនៅលើថ្ពាល់របស់រាងតូចអ៊ីស្ទេឡាអស់មួយដង្ហើមធំ។


"អ៊ីស្ទេឡាម្នាក់នេះល្អគ្រប់យ៉ាង"រាងក្រាស់យកដៃទៅអង្អែលថ្ពាល់រាងតូចអ៊ីស្ទឡាថ្នមៗជាមួយនិងកែវភ្នែកនៃក្តីស្រឡាញ់ដែលកើតចេញមានពីបេះដូងពិតប្រាកដ។មែនហើយអារី អ៊ីស្ទេឡាម្នាក់នេះល្អគ្រប់យ៉ាងសម្រាប់គេទោះជានាងមិនបានមានចិត្តលើគេក៏ដោយ។អ៊ីស្ទេឡាជាមនុស្សម្នាក់ដែលមានចំណេះដឹងខ្ពស់ ហើយអ៊ីស្ទេឡាជាមនុស្សស្រីម្នាក់ដែលថ្លៃថ្នូរ រម្យទម សមសួន មិនត្រឹមតែប៉ុណ្ណោះនាងជាមនុស្សស្រីម្នាក់ដែលមានរូបឆោមល្អឥតខ្ចោះតាំងពីក្បាលដល់ចុងជើងមើលចុះត្រឹមតែមួយយប់មិញធ្វើឲ្យកម្លោះជុងហ្គុកម្នាក់នេះលង់ដកក្បាលលែងរួចទៅហើយ។បើរឿងមួយទៀតដែលរាងក្រាស់ក្រាស់រំពឹងនោះគេបានរំពឹងថាអ៊ីស្ទេឡាម្នាក់នេះមានសមត្ថភាពនិងសាកសមបំផុតដែលមកគ្រងបេះដូងរបស់គេហើយក៏សាកសមមកធ្វើជាអនាគតភរិយានិងអនាគតម្តាយរបស់គេផងដែរ។

Dictatorship LoveDonde viven las historias. Descúbrelo ahora