Part5

170 23 1
                                    

#កំពូលប្រពន្ធ
[ ជុងហ្គុក // ជីមីន ]
ភាគ5 : enjoy your reading😘

ជុងហ្គុកឈរនៅលើវាទិការ រងចាំកូនក្រមុំរបស់ខ្លួន ដោយមានអាចារ្យចំណាស់ម្នាក់ចាំធ្វើពិធីដល់ពួកគេ សម្លេងកោតសរសើររបស់ភ្ញៀវនៅទីនោះបន្លឺឡើងមិនដាច់ លោកផាកដឹកដៃកូនប្រុសបណ្តូលចិត្តតែមួយរបស់ខ្លួនចូលមកក្នុងកម្មវិធី ជុងហ្គុកឈរភ្លឹកសម្លឹងមើលជីមីនដែលផ្ទៃមុខត្រូវគ្រប់ដណ្តប់ដោយស្បៃពណ៍ស

< ជុងហ្គុកប៉ាសូមផ្ញើប្អូនផងណា សន្យានិងប៉ាមក បើកូនមិនស្រឡាញ់ប្អូនទេ សូមកូនយកប្អូនអោយមកប៉ាវិញ សូមកូនកុំឃុំឃាំងធ្វើបាបប្អូនអី គេប្រៀបបានជាកែវភ្នែកនិងអាយុរបស់ប៉ាយ៉ាងចឹង ប៉ាសង្ឃឹមថាកូននិងយល់ > លោកផាក ប្រគល់ដៃកូនប្រុសទៅជុងហ្គុក និងនិយាយប្រាប់គេ គាត់ពិតជាស្រឡាញ់កូនប្រុសរបស់គាត់ខ្លាំងណាស់ គាត់មិនអាចទ្រាំបានទេបើសិនកូនជាទីស្រឡាញ់ត្រូវរងនូវការធ្វើបាបនោះ ជីកលទឹកភ្នែករលីងរលោងសម្លឹងមកឪពុក ដោយរំភើចិត្ត

< បាទលោកប៉ា ខ្ញុំសូមសន្យា ខ្ញុំនិងមិនធ្វើអោយជីយំដោយក្តីឈឺចាប់នោះទេ ខ្ញុំនិងធ្វើអោយជីយំដោយសារតែក្តីរំភើបជារៀងរហូតទៅ > ជុងហ្គុកតប ។ លោកផាក ញញឹមជំនួសការឆ្លើយតប ហើយក៏ចុះមកខាងក្រោមអង្គុយនៅក្បែរប្រពន្ធនិងអ្នកដន្លងទាំងពីររបស់គាត់

លោកអាចារ្យចាប់ផ្តើមធ្វើតួនាទីធ្វើពាក្យសម្បថដល់គូរស្វាមីភរិយាដែលនៅចំពោះមុខ

ថេយ៉ុងញញឹមសម្លឹងមើលមក អ្នកដែលជាសង្សាររួចក៏និយាយ:

< ថ្ងៃណាមួយពួកយើងនិងរៀបការ បង្កើតគ្រួសារនិងរស់នៅជាមួយគ្នាជារៀងរហូត បងនិងធ្វើអោយអូនស្គាល់តែស្នាមញញឹមច្រើនជាងទឹកភ្នែក >

< ខ្ញុំក៏ដូចគ្នា ខ្ញុំនិងគ្មានថ្ងៃក្បត់លោកឡើយ ខ្ញុំនិងស្រឡាញ់លោកឡើយច្រើនៗ > ហូសុក និយាយចប់ក៏ត្រូវថេយ៉ុងបុរសសង្ហាជាសង្សារ ចាប់អោបយ៉ាងកក់ក្តៅ ខណៈពេលដែលជីមីន ត្រូវជុងហ្គុកថើបយ៉ាងផ្អែមល្ហែម ភ្ញៀវគ្រប់គ្នាស្រែកហៅញ កញ្ជ្រៀវអបអរសាទរពួកគេទាំងពីរ

♡︎កំពូលប្រពន្ធ♡︎Where stories live. Discover now