Part 10

298 27 2
                                    

កំពូលប្រពន្ធ
JK x JM

នៅព្រឹកបន្ទាប់ ជីមីននិងជុងហ្គុក បានចេញដំណើរមកកាន់ទីប្រលានយន្តហោះ ដោយពួកគេទាំងពីរនៅអង្គុយលើកៅអីដើម្បីរងចាំចំណតយន្តហោះរបស់ខ្លួន ចំណែកគូរស្នេហ៍ផ្អែមល្ហែម ថេយ៉ុងនិង ហូប៊ីឯនេះវិញពេលនេះ កំពុងតែនៅតាមផ្លូវធ្វើដំណើរឆ្ពោះមកកាន់ប្រលានយន្តហោះនេះផងដែរ។ មិនយូរប៉ុន្មានអ្នកទាំងពីរក៏បានមកដល់ និងអូសវ៉ាលីសំដៅមករកគូរស្វាមីដែលកំពុងរអង្គុយរងចាំជើងហោះហើរ

" ជីមីននី ....! " សម្លេះស្រួយស្រេសរបស់កម្លោះតូចហ៊ូប៊ី ហៅឈ្មោះរាងតូចដែលកំពុងតែអោបមុខចុះ អោយងាកមករកខ្លួន

" hyung ... នឹកណាស់ " ជីមីនងើបមុខឡើង ក្រោយពីបានឮអ្នកម្ខាងទៀតហៅឈ្មោះខ្លួន គេក៏ញញឹមឡើង និងងើបមកអោបហូប៊ី មួយសន្ទុះទើបប្រឡែងវិញ

" តើជើងហោះហើររបស់យើងមកដល់ឬនៅ ? នេះ hyung មកខកឬអត់នឹង មីន ? " រាងតូចសួរទៅជីមីន ព្រោះតែគេខ្លាចថាខ្លួនបានមកយឺតធ្វើអោយខកដំណើរក្រេបទឹកឃ្មុំរបស់ជីមីននិងជុងហ្គុក ព្រោះឃើញជីមីនមានទឹកមុខមិនរីក ចំណែកជុងហ្គុកដែលអង្គុយជិតនុងក៏មានទឹកមុខស្មើរៗ

" អត់ទេ hyungមិនបាន មកខកនោះទេ នៅមួយម៉ោងជាងទៀតទើបដល់វេនយើង " ជីមីន ពោលឡើងព្រមទាំងលើកនាឡិកាផ្ទៀងផ្ទាត់និងពេលវេលានៃជើងហោះហើររបស់ពួកគេរួច

" ចឹងបងគិតថាយើង ទៅ check in សិនទៅចាំមកវិញយើងទៅរកអ្វីញាំបន្តិច " ក្រោយមកដល់នៅឈរចាំស្តាប់រាងកាយតូចៗទាំងពីរចរចា សន្ទនាគ្នាមួយសន្ទុះថេយ៉ុងក៏ពោលឡើង

" អឹម ... ជីមីនបងផ្ញើរវ៉ាលីផងណា " ជីមីនមិនតប ប៉ុន្តែជំនួសមកវិញដោយការញញឹមនិងងក់ក្បាល

......

ក្រោយពីមកពីធ្វើការ check inវិញពួកគេក៏នាំទៅរកហាងលក់អារហាដែលមាននៅក្នុងប្រលានយន្តហោះ

" ឈ្លោះគ្នាមែនទេ បានធ្វើមុខបែបនឹង ?? " បន្ទាប់ពីជីមីន និងហូប៊ីនាំគ្នាទៅកម្ម៉ង់អារហារ ឆ្លៀតអ
ឱកាសនេះ ថេយ៉ុងក៏សួរទៅនាយជាមិត្តព្រោះតាំងតែពីខ្លួនមកដល់ គេសង្កេតឃើញថាជុងហ្គុកនាយរក្សាទឹកមុខស្មើរថេង ដែលទឹកមុខនេះគេកម្រនិងបង្ហាញវាឡើងណាស់

ចំណែកជុងហ្គុកក្រោយពីឮមិត្តសួរបែបនេះគេក៏ងាកទៅសម្លឹងទៅនាយតូចមាននាមជាភរិយាដែលកំពុងរងចាំយកអារហារបន្តិច រួចបែរមកសម្លឹងមុខរបស់ម្ចាស់សំណួរវិញហើយឆ្លើយ " hmm ... តិចតួចទេ " រួចហើយគេក៏អោនមុខចុះ

" ពួកឯងឈ្មោះគ្នារឿងអី ?? " Taehyung

" យើងមិនយល់នឹងអារម្មណ៍ខ្លួនឯង " ជុងហ្គុកប្រាប់តែប៉ុណ្ណេះ ក៏ថេយ៉ុងគេអាចកាត់ន័យយល់បានហើយថាពួកគេទាំងពីរមានរឿងអ្វី តែនាយក៏មិនបានសួរបន្តទៀតឡើយព្រោះ ជីមីន និងហូប៊ីកំពុងតែកាន់អាហារមកហើយ

......

SKIP!!

ពេលនេះអ្នកទាំងបួនកំពុងតែស្ថិតនៅប្រឡាយយន្តហោះនៅឯងប្រទេសជប៉ុនកំពុងឈរចាំឡានដែលនឹងកំពុងតែមកទទួលពួកគេ ក្រោយពីចំណាយពេលធ្វើដំណើរអស់រយៈពេលជាយូរ ។

" លោកប្រុសទាន " អ្នកបើកឡានប្រចាំនៅវីឡារបស់ជុងហ្គុកដែលស្ថិតនៅក្បែរនឹងកោះ Okinawa ក៏បានមកដល់ គាត់បានអោនគោរពអ្នកជាចៅហ្វាយហើយ ក៏បើកទ្វារឡាន ដើម្បីអោយអ្នកទាំងបួនចូលទៅអង្គុយចំណែកគាត់វិញនៅរៀបចំវ៉ាលីដាក់ទៅក្នុងគូរឡាន រួចទើបបើកឡានចេញទៅ

នៅតាមផ្លូវធ្វើរដំណើរមានមានសភាពអ៊ូអរអរ មានភ្លើងពណ៌តាមដងផ្លូវ មានមនុស្សម្នាក់ដែលចេញមកដើរលេងជាក្រុមៗ ចំណែកឯក្នុងឡានដែលកំពុងធ្វើដំណើរមួយនេះវិញមានលក្ខណៈស្ងប់ស្ងាត់ ព្រោះរាងតូចទាំងពីរ កំពុងលង់លក់នឹងដំណេកតាំងពីចេញដំណើរបានបន្តិចម្លេះ

.....

Writer by Jiminie ( sorry y'all this part is to short because i can't think anymore 🙏🥺)

You've reached the end of published parts.

⏰ Last updated: Jan 22, 2023 ⏰

Add this story to your Library to get notified about new parts!

♡︎កំពូលប្រពន្ធ♡︎Where stories live. Discover now