Ep 12 : មិនជ្រុលទេព្រោះវាអ្នកបម្រើ

1.7K 144 15
                                        

ចំណាយរយៈពេល2/3ថ្ងៃរាងក្រាស់ក៏បានធូរស្បោយរួចក៏ត្រឡប់ទៅភូមិគ្រឹះវិញដោយក្នុងពេលប៉ុន្មានថ្ងៃនេះរាងតូចនៅមើលថែរាងក្រាស់រហូត

+ ភូមិគ្រឹះ

<< បងអង្គុយចុះទៅ...មើស៎យ៉ាងម៉េចហើយ >> Taehyung ក៏ទាញដៃរាងក្រាស់ឱ្យអង្គុយថ្នមៗរួចក៏សួរ

<< ចាំបន្តិចណា៎អូនយកទឹកមកឱ្យបងញុាំ >> Taehyung ញញឹមហើយក៏ដើរទៅផ្ទះបាយ

<< នេះទឹកបងញុាំទៅ >> Taehyung ក៏ហុចឱ្យនាយទាំងញញឹម

<< អរគុណណាស់...អូនហត់ហើយ..សឺត >> Jungkook ញញឹមហើយក៏យកទឹកមកផឹកទៅរួចក៏ទាញរាងតូចមកថើបថ្ពាល់

<< អូនមិ- >> រាងតូចនិយាយមិនបានប៉ុន្មានផងមានសម្លេងមួយហៅកាត់

<< Jung >> សម្លេងមនុស្សស្រីម្នាក់ដែលស្លៀករ៉ូបពណ៌ទឹកប៊ិចត្រឹមភ្លៅកំពុងញញឹមទៅកាន់រាងក្រាស់

<< Yu-nie ?? >> Jungkook បន្លឺឈ្មោះនាងទាំងភ្ញាក់ផ្អើល

<< ទីបំផុតបងក៏ចាំខ្ញុំ..ខ្ញុំនឹកបង >> Yu-nie ក៏ញញឹមហើយរត់ចូលទៅឱបនាយយ៉ាងណែន

<< បងក៏នឹកអូនដែរ Yu >> Jungkook ញញឹមហើយនិយាយយ៉ាងផ្អែមទៅកាន់នាងឯរាងតូចបានត្រឹមឆ្ងល់ផងប្រចណ្ឌផងឈឺចិត្តផង

( Kang Yu-nie អាយុ20ឆ្នាំជាកូនអ្នកមាននាងទើបតែមកពីបរទេសហើយនាងស្រឡាញ់ Jungkook មិនចាត់ទុកត្រឹមជាបងប្រុសឡើយចំណែកឯរូបរាងវិញស្អាតណាស់ហើយបើនិយាយពីចរិវិញគឺកាចឆ្នាស់ហើយនាងរួសរាយសម្រាប់តែរាងក្រាស់ប៉ុណ្ណោះ )

<< ចា៎..អូ..អ្នកបម្រើមែនទេ >> Yu nie ក៏ប្រលែងពីការឱបហើយក៏ក្រលេកឃើញរាងតូចរួចក៏សួរ

<< គឺ- ... >> Jungkook រកឆ្លើយហើយតែសាមីខ្លួនគេឆ្លើយតែម្តង

<< បាទមែនហើយ..អ្នកនាង >> Taehyung ញញឹមតិចៗហើយក៏ដាក់ខ្លួនអង្គុយនឹងការ៉ូ

<< អញ្ចឹងអញ្ជើញចេញឱ្យឆ្ងាយបន្តិចព្រោះខ្ញុំមិនចូលចិត្តអ្នកក្រទេ >> Yu nie និយាយចប់ក៏ជាន់ដៃរាងតូចដោយប្រើកែងស្បែកជើងញីខ្លាំងៗឯរាងតូចកំពុងទប់ទឹកភ្នែកកុំឱ្យហូរនឹងប្រឹងទាញដៃខ្លួនចេញ

You've reached the end of published parts.

⏰ Last updated: Jan 06, 2022 ⏰

Add this story to your Library to get notified about new parts!

Mafia ឃោរឃៅ ⛓️😈🔞Where stories live. Discover now