Ep20:ត្រជាក់ខុសធម្មតា

640 104 7
                                    

"ហេតុអីក៏ថ្ងៃខែដូចគ្នាទាំងអស់ចឹង?"Tae

ដោយការចង់ដឹងចង់ឮរបស់គេ គេក៏រពឹសដៃទៅបើកក្រណាត់មួយទៀតមកមើលក៏ឃើញពាក្យដែរថ្ងៃខែដដែរខុសតែរូបទេ
(សូមអធ្យាស្រ័យដោយសារបាត់ទូរស័ព្ទទើបមិនបានដាក់រូប)

គេឆ្ងល់ក៏ដើរទៅបើកគ្រប់រូបទាំងអស់មិនឱ្យចន្លោះទេតែនៅតែដដែលគឺរូបខុសគ្នាប៉ុន្តែមនុស្សមិនខុសគ្នាទេ

"ហើយខ្ញុំមកទីនេះបានយ៉ាងម៉េច?"Tae

"ឬ...ឬ..ក៏មានអីនៅទីនេះ?"Tae

"តើនៅខាងលើមានអ្វីទៅ?"Tae

ដោយ Tae ជាមនុស្សដែលចេះចង់ដឹងក៏ដើរឡើងលើដោយមិនបានគិតរកវិធីទៅផ្ទះថែមទាំងបោះចោលគំនិតដែលឆ្ងល់មុននោះចោលអស់ថែមទៀត

នៅពេលដែលឡើងមកថល់ខាងលើគេក៏ឃើញមានបន្ទប់ប្រហែលជា5បន្ទប់នៅជាន់ទី1 និងមានវត្ថុមានតម្លៃជាច្រើនដូចជា រូបចម្លាក់ នាឡិកាធ្វើពីឈើដ៏មានតម្លៃគ្រាន់តែមើលពីក្បាច់រចនាក៏អាចស្មានដឹងថាវាមានតម្លៃថ្លៃខ្លាំង ចំណែកនៅមុខបន្ទប់នីមួយៗមានទ្វារដែលមានក្បាច់រចនាប្រណីតក៏អាចស្មានដឹងថាវាជារបស់មានតម្លៃថ្លៃខ្លាំងដែរ
(បញ្ជាក់វិមាននេះមាន5ជាន់មិនគិតជាន់ផ្ទល់ដី)

"ត្រជាក់ខុសធម្មតាខ្លាំងណាស់" Tae គ្រាន់តែឈានជើងមកដល់ភ្លាមគេក៏លាន់មាត់និយាយដោយភាពភ័យខ្លាចតិចៗសួរថាអ្នកណាមិនខ្លាចបើសុខៗមកដល់វិមានដ៏ចម្លែកមួយថែមទាំងត្រជាក់ខុសធម្មតាទៀតនោះ?

"មាន5បន្ទប់?ដើរមើលម្តងមួយៗល្អទេ?"Tae គេដើរបណ្តើរនិយាយបណ្តើរថែមទាំងយកដៃ
មកឱបរាងកាយឱ្យកក់ក្តៅថែមទៀតតែគិតហេសថាវាអាចធ្វើឱ្យអាកាសធាតុចុះមកធម្មតាវិញនោះ

ថារួចគេក៏ដើរទៅមួយៗទៅបើកបន្ទប់មួយដែលនៅជិតនឹងមាត់ជណ្តើរ

នៅពេលទៅដល់ក៏ឃើញថាមិនមានអ្វីគួរឱ្យចាប់អារម្មណ៍នោះទេ

មិនមានអ្វីគួរឱ្យចាប់អារម្មណ៍ទេ គួរតែដើរទៅបន្ទប់ផ្សេងទៀត

I'm back😭ពីភាពខ្ជិល😭
ខានសរសេរយូរភ្លាវៗម៉េចទេ😭

Vampire Waiting Love Ss2Where stories live. Discover now