" ខ្ញុំសុំទោស!"

492 23 0
                                    

#អតីប្រពន្ធ💫
ភាគ៥
"ឆេ! គិតដល់ណាហើយនិង ខ្លោចម្ហូបអីឡូវហើយ!" ជុងហ្គុកដើរមកពីក្រោយនាងតូចតិចៗនិងនិយាយប្រាប់នាងតូចដែលកំពុងតែគិតដល់ណាហើយ គេដឹងច្បាស់ណាស់ ថានាងកំពុងតែនឹកអតីតប្តីរបស់នាងហើយ ពេលខ្លះគេមានអារម្មណ៍ថាតូចចិត្តនិងខ្លួនឯងដែលមុនអាចយកបេះដូងនាងបាន គេមិនល្អត្រង់? ពាក្យសម្តីនេះវាដូចទៅនិងនាងតូចនិយាយកាលពីភាគដំបូងនាងមិនល្អត្រង់
"ប្រលឹងទៅដល់ណាហើយនិង? "រាក្រាសចងចញ្ជើមក៏សួរទៅនាងតូចដែលខ្លួនកំពុងតែជួយរៀបចាន ជួយគ្នាមួយដៃមួយជើងបែបនេះឯងវាជាទម្លាប់ទៅហើយ រស់នៅសឹងតែដូចប្តីប្រពន្ធទៅហើយ
" ហិ ហិ "នាងតូចមិននិយាយបានត្រឹមតែសើចអេសក្បាលតិចៗរបៀបថាអៀនខ្មាស ចេះតាមានហើយនឹកដល់គេរហូតម៉ង់
" ហឹស! បើនឹកគេទៅរកគេទៅ!" ជុងហ្គុកនិយាយឡើងដែលធ្វើអោយនាងតូចងាកមើលមុខគេដែលបម្រុងនិងដើរចេញទៅ វិញ

" អត់ទេ! ខ្ញុំមិនបាននឹកគេទេ បងយល់ច្រឡំខុសហើយ'' នាងតូចនិយាយឡើងទាំងទឹកមុខសាបស្លេម អោយតែនាងភ្លឹកៗជុងហ្គុកគេតែងតែនិយាយបែបនេះជានិច្ចនាងតូចនៅតែឆ្លើយដដែលថាអត់ ទោះក្តីស្រឡាញ់នាងមានលើគេដដែលក៏នាងមិនទៅម្តង មិនជួបភាពឈឺចាប់ដូចមុនឡើយ

"កុំគិតថាបងមើលចិត្តអូនមិនដឹងណាឆេ!"
ជុងហ្គុកនិយាយហើយដើរចេញទៅបាត់ទុកអោយនាងតូចសម្លឹងគេពីចម្ងាយ តាមពិតទៅជុងហ្គុកគេស្រឡាញ់នាងខ្លាំងណាស់ ហេតុអីក៏នាងមើលមិនឃើញតម្លៃរបស់គេអុីចឹង គេខំយកចិត្តទុកដាក់លើនាងមើលថែរនាងជានិច្ចនាងមើលមិនឃើញគេខ្លះទេឬ? សម្តីរបស់ជុងហ្គុកនិយាយប្រាប់អោយនាងទៅរកជីមីននោះគឺនិយាយទាំងចិត្តឈឺ ឈឺណាស់ តែបើនាងស្រឡាញ់គេដដែលគេនិងព្រមដោះលែងនាង ក្តីសុខរបស់នាងគឺជាក្តីសុខរបស់គេ មិនថាលះបង់យ៉ាងណាក៏គេព្រមដែលអោយតែវាជាតម្រូវការរបស់នាង! ក្តីស្រឡាញ់ពិតហ៊ានលះបង់គ្រប់យ៉ាងមិនថា មិនបាននាងនៅក្បែរពិត តែអោយតែនាងមានស្នាមញញឹមគេនិងព្រម ព្រោះក្តីសុខនាងក៏ដូចជាក្តីសុខគេ (បញ្ជាក់ :ខ្ញុំអត់ដែលមានស្នេហាទេ;))

" ការងារយ៉ាងមិចហើយ!" សំឡេងរបស់រាងក្រាសមាំបានបន្លឺឡើងមកយ៉ាងធ្ងន់ មើលទៅដូចជាតក់ប្រមុលដល់ហើយ មុខមាត់ក៏កាន់តែចាស់ជាមុនមួុយកម្រិតរូបរាងក៏មិនសង្ហាដូចមុនបន្ទាប់ពីបាត់វត្តមានរបស់នាងតូច!

"បាទចៅហ្វាយ! គ...គឺថា...អាត្រាចំនួនអ្នកទិញផលិផលរបស់យើងគឺកាន់តែធ្លាក់ចុះហើយចៅហ្វាយ ក៏ព្រោះតែផលិផលរបស់យើង...វាប៉ះពាល់និងប្រតិកម្មដល់អ្នកប្រើប្រាស់វា!" ឈឹមក៏និយាយឡើងទាំងអេអាក់ ដោយសារតែចៅហ្វាយរបស់គេគឺ ពិបាកមើលណាស់មិនយល់ថារាល់ថ្ងៃគេគិតអី ដើរតែលែង លែងតែស្រាផឹកតែស្រា ការងារមិនគិតថាផលិផលវាបែបមិច អាចថាមិនខ្វល់អ្វីសោះតាំងពីអ្នកស្រីចាកចេញពីគាត់ ពេលខ្លះស្រែកយំម្នាក់ឯងដូចមនុស្សឆ្កួត លោកតារបស់ជីមីនគាត់ប្រាប់ជីមីនអោយតាមរកនាងតូចរហូតតែជីមីនគេឌឺមិនព្រមឡើង ឌឺអោយក្រញ៉ាញ់មនុស្សចង់ឈ្នះគឺវាបែបនេះឯង( ភ្លេចប្រាប់ ថាឆេយ៉ុងមិនបាននៅកូរ៉េទេ នៅខាងអាមេរិកឯងណោះ ព្រោះពេលនិងជុងហ្គុកគេមកលែងគ្រួសាររបស់គេនិងណា ហើយក៏បានជួបនាងតូច គេមិនបានអោយអ្នកផ្ទះគេដឹងឡើយថាគេលាក់នាងតូច យល់ខ្ញុំនិយាយទេបើអត់យល់ក៏អត់ទៅ ខ្ញុំមិនដឹងថាភាគមុនប្រាប់ឬអត់ទេភ្លេចហើយ)

"ពុទ្ធោ អើយយយ" ជីមីននិយាយឡើងទាំងដៃញីសក់ក្បាលខ្លួនឯង រយះពេលប៉ុន្មានឆ្នាំនេះគេដូចជាភ្លើតភ្លើនណស់លោកតាគេតែងតែស្តីបន្ទោសអោយគជាញីកញាប់តែគេមិនព្រមស្តាប់ឡើយ នេះហើយជាលទ្ធផលរបស់មនុស្សចចេសមិនស្តាប់នរណា ចុងក្រោយក្រុមហ៊ុនធ្លាក់លឺសូរតែក្តុក

"ចៅហ្វាយ នៅអាទិត្យក្រោយនេះមាន កម្មវិធីបើក សំផូតសណ្ឋាគារថ្មីរបស់ត្រកូលចន ណាបាទ! ចៅហ្វាទៅទេ!?" ឈឹមសួរទៅចៅហ្វាយរបស់ខ្លួន ដែលធ្វើទឹកមុខស្មុកៗជាខ្លាំងគេគួរតែប្រែែខ្លួនហើយ

" ហឹម យើងដឹងហើយ! ចេញទៅ យើងត្រូវការនៅម្នាក់ឯង!" ជីមីនក៏ប្រាប់ទៅកូនចៅរបស់ខ្លួននិងដេញកូនចៅខ្លួនអោយចេញទៅវិញ ឈឹមលឺហើយក៏អោនងក់ក្បាលចាកចេញទៅបាត់

"ខ្ញុំនឹកនាង ឆេយ៉ុង ! នាងនឹកខ្ញុំទេ នាងប្រហែលជាមិននឹកទេ ព្រោះខ្ញុំអាក្រក់ដាក់នាងណាស់ "
ជីមីននិយាយឡើងដោយងើយក្បាលឡើងទៅលឺនឹកឃើញប្រតិត្តការណ៍ដែលខ្លួនធ្វើមិនល្អលើនាងជាពិសេសគឺកាលដែលគេនិងនាងរួមមេត្រីនិងគ្នាគេពិតជាអាក្រក់ណាស់គេមិនដឹងឡើងថាពេលនោះគេគិតអីគេស្អប់ខ្លួនឯងណាស់ដែលធ្វើរឿងឆ្កួតឡប់ទៅលើនាងទាំងដែលនាងមិនដែលធ្វើ្វអ្វីសោះលើគេ នាងមានតែមើលថែរគេទៅវិញ!

" ខ្ញុំសុំទោស!" តាំងពីនាងចាកចេញពីគេមកមិនដែលថាថ្ងៃណាគេមិននឹកនាងឡើយ គ្រប់យ៉ាងនៃក្នុងផ្ទះនោះ គឺឃើញតែស្រមោលនាង ដែលតែងតែញញឹម ដាក់គេទាំងដែលគេមិនដែលញញឹមដាក់វិញ ឃើញតែស្រមោលនាងធ្វើការមុនឈប់ រៀបចំនិងយកចិតនតទុកដាក់លើគេ ស្តាយណាស់ដែលគេមើមិនឃើញតម្លៃនាងពេលនោះ

Ex wife|អតីតប្រពន្ធDonde viven las historias. Descúbrelo ahora