" សម្លាប់គេម្នាក់នោះ!!!!"

318 16 0
                                    

Ex Wife
         16

   "ចាស៎....." ដាវ៉ាន់ ស្ងាត់ជ្រៀបបន្ទាប់ពីលឺជីមីនប្រាប់អោយស្ងាត់
   " ....." ជីមីនក៏បានធូរចិត្តបន្ទាប់ពីលេងថ្លង់និងរំខានដោសំឡេងរបស់ដាវ៉ាន់ រាងក្រាសចេះតែបើកបររហូតទៅដល់ផ្ទះរបស់នាង
   " ចុះទៅ"មួយម៉ាត់កំបុតៗ ធ្វើអោយអ្នកស្តាប់ឆ្អែតបាយតែម្តង ដាវ៉ានលឺហើយក៏ចោតសួរទៅគេវិញដូចគ្មានរឿងអី នាងពិតជាកំពូលមនុស្សហើយ

     "បងមីន មិនចុះទៅលេងប៉ា ម៉ាក់អូនទេឬ?" នាងដាវ៉ាន់ឆ្លើយយ៉ាងផ្អែមល្អូកល្អើនយ៉ាងខ្លាំងធ្វើដូចគ្មានរឿងអ្វីកើតឡើង

   " ទេ "
   "ចាស៎ " នាងលឺហើយក៏ងក់ក្បាលធ្វើទឹកមុខស្រពោនដាក់ ដូចជាការអន់ចិត្តនិងរាងក្រាសអញ្ចឹង ។នាងទាញកាបូបស្ពៀយរបស់ខ្លួនដើរចេញពីឡានតែម្តង

ផាប់! វឹង!
      សំឡេងបិទទ្វាឡានរបស់ដាវ៉ាន់បានបន្លឺឡើងមិនទាន់និងផុតស្រួលបួលផង សំឡេងឡានជីមីនចេញទៅដូចគ្នាស្ទើរតែកៀកនិងបិសនិងដួលទៅហើយ!

     "អាយយយយយយយ.. ខ្ញុំមិនសុខចិត្តទេ" ដាវ៉ាន់ស្រែកមួយទំហឹងកណ្តាលនៅមុខភូមិគ្រឹះរបស់ខ្លួនដោយចិត្តខឹងនិងនាយក្រាសជាខ្លាំង ដែលប្រងើយកន្ទើយដាក់នាងបែបនេះសព្វដងអោយតែជូនមកហើយគឺតែងតែចូលមកលេងប៉ាម៉ាក់នាងជានិច្ចតែលើកនេះគឺអត់ទេ
  "បងមីនហ៊ានហៅយើងស្រីកំដរ"
  "យើងមិនសុខចិត្តទេ ដោយសារតែនាងស្រីចង្រៃម្នាក់នោះហើយ !"

    " នាងនិងវាជាស្អីមិចក៏លោកផ្លាស់ប្តូរម្លេស?" ដាវ៉ាន់បន្ទាប់ពីស្រែកអស់អារម្មណ៍ហើយក៏សម្លឹងមើលឡានដែលចេញទៅនោះនិងគិត ថានាងនោះជានរណា
   " នាងជានរណា មកពីណាត្រូវជាអ្វីនិងជីមីន?"
   "ផាក ជីមីនត្រូវតែជារបស់ខ្ញុំ!!"
   ដាវ៉ាន់ឈរមខផ្ទះនិយាយតែ?ងដោយចិត្តគុំគួននងនាងតូចឥតឈប់ ក៏ព្រោះតែអារម្មណ៍ស្រឡាញ់ និងក្តីប្រាថ្នាទឹកលុយ!!

      ពេលយប់........
     ពន្លឺព្រះចន្ទក៏បានបានរះឡើងយ៉ាងស្រស់ស្អាត ធ្វើអោយអ្នកកំពុងតែមើលនឹកគិតដល់មនុស្សប្រុសជាទីស្រឡាញ់របស់ខ្លួនដែលបានជួបគ្នាកាលពីថ្ងៃមិញ មុខមាត់កាន់តែចាស់ជាងនៅជាមួយនាងឆ្ងាណាស់ តើគេមាននឹកនាងទេ? នាងចង់ប្រាប់ថានាងនឹកគេខ្លាំងណាស់

Ex wife|អតីតប្រពន្ធWhere stories live. Discover now