ក្មួយប្រុសសំណព្វចិត្ត [Ep 02]

245 22 0
                                    

បន្ទាប់ពីសូប៊ិននិយាយចប់ភ្ញៀវគ្រប់គ្នាក៏ស្រែកហោនិងទះដៃអបអរសាទរដល់គេ ចំណែកឯអ្នកជាពូដែលឈរនៅក្បែរខ្លួនឯនេះវិញស្តាប់ពាក្យសម្តីដែលរាងតូចនិយាយទាំងញញឹមពេញចិត្តជាខ្លាំង។

" សួរស្តី សូប៊ិន " ក្មេងប្រុសវ័យប្រហែលនិងសូប៊ិស្លៀកពាក់ខោអាវខ្មៅសង្ហារម្នាក់បានដេីរមកនិយាយជានិងសូប៊ិនពេលដែលនាយតូចដេីរចុះពីលេីឆាក

" លោក...លោកជាលីជីហាមែនទេ? " សូប៊ិនតបវិញដោយភ្ញាក់ផ្អេីល

" ត្រូវហើយខ្ញុំគឺលីជីហា រីករាយណាស់ដែលបានជួបឯងម្តងទៀតនៅថ្ងៃពិសេសបែបនេះ " នាយកំលោះតបវិញទាំងញញឹមបិទមាត់មិនជិត។ លីជីហាជាមនុស្សប្រុសដែលតាមស្រលាញ់សូប៊ិនតាំងពីពួកគេរៀននៅបរទេសជាមួយគ្នាឯណោះ ស្របពេលដែលពួកគេរៀនចប់សូប៊ិនក៏ត្រលប់មកកូរ៉េវិញមុនជីហាដេីម្បីបានមកឲ្យទាន់ថ្ងៃកំណេីតរបស់ខ្លួនដូច្នេះសូប៊ិនក៏ទេីបតែត្រលប់មកពីបរទេសវិញបាន2ខែជាងទេ។

" មែនហើយហេតុអ្វីក៏បងដឹងថានេះជាកម្មវិធីខួបកំណេីតរបស់ខ្ញុំ? " សូប៊ិនឈរនិយាយគ្នាជាមួយជីហាដោយមិនបានដឹងថាមានភ្នែកមួយគូរតាមសម្លឹងមេីលមកមិនដាក់ភ្នែក

" ខ្ញុំគឺជាកូនប្រុសអគ្គនាយកលីដែលជាភាគហ៊ុនរបស់លោកពូឯង ហើយក៏ត្រូវជាបងប្រុសរបស់យូណាដូចគ្នាហេតុនេះហេីយបេីខ្ញុំមិនដឹងវាប្រហែលជាចម្លែកណាស់ត្រូទេ? " ជីហាតបវិញទាំងសេីច

" ហិហិ ត្រូវហើយអញ្ចឹងបងមានអំណាយជូនខ្ញុំទេ? " សូប៊ិន

" ប្រាកដជាមានហើយ ថ្ងៃពិសេសរបស់មនុស្សដែលខ្ញុំស្រឡាញ់ទាំងមូលបេីគ្មានអំណោយជូនក៏ចម្លែកដែរហេីយ " និយាយចប់ហើយជីហាក៏ទាញប្រអប់បួនជ្រុងពណ៍ក្រហមតូចមួយចេញមក ហើយក៏ហុចឲ្យរាងតូចទាំងញញឹម។

" របស់ស្អីទៅណ៎.... " សូប៊ិនទទួលយកហេីយក៏បេីកប្រអប់នោះមួយៗ ហើយក៏ឃើញថាក្នុងប្រអប់នោះមានខ្សែដៃពណ៍ប្រាក់មួយយ៉ាងស្រស់ស្អាត។ រាងតូចឃេីញហេីយក៏ញញឹមញញែមបិទមាត់មិនជិតនោះទេព្រោះថាខ្សែដៃនេះជាខ្សៃដៃម៉ាកល្បីមួយដែលគេចង់បាន ហេីយក៏មិននឹកស្មានថាជេហាទិញឲ្យខ្លួនបែបនេះទេដូចជាដឹងចិត្តសូប៊ិនណាស់។

ក្មួយប្រុសសំណព្វចិត្ត [ 𝐘𝐞𝐨𝐧𝐁𝐢𝐧 ]Where stories live. Discover now