ក្មួយប្រុសសំណព្វចិត្ត [ Ep 07 ] ការពិតខ្ញុំគ្រាន់តែជាក្មេងកំព្រា

140 21 0
                                    

ព្រឹកព្រលឹមស្រាងៗ អ៊ុនវ៉ុនដែលជាបងប្រុសរបស់យ៉ុនជុនភ្ញាក់ឡេីងពីដំណេក ក៏ដេីរមកគោះទ្វារបន្ទប់របស់ Soobin ។ មិនដឹងថាមានរឿងអ្វីទេទេីបមកគោះទ្វាបន្ទប់រាងតូចទាំងព្រឹកព្រលឹមបែបនេះ?

តុតុ!!!
Soobin ដែលកំពុងតែលង់លក់ជាមួយការគេងនោះក៏ភ្ញាក់ឡេីង នាយតូចស្មានតែជាលោកពូយ៉ុនជុនរបស់ខ្លួនក៏ស្ទុះពីលេីគ្រែដេីរសំដៅមកបេីកទ្វាហេីយក៏និយាយឡេីង។

< Good morning លោកពូ >ស្របពេលដែលពោលពាក្យចប់នាយតូចក៏ភាំងឈរត្រឹងខណៈដែលម្នាក់នោះមិនមែនជាយ៉ុនជុនតែបែរជាលោកពូអ៊ុនវ៉ុនដែលគេខ្លាចទៅវិញ។ នៅពេលឃើញSoobin ធ្វើខ្លួនមិនត្រឹមត្រូវបែបនេះអ៊ុនវ៉ុនក៏និយាយឡេីងទាំងញញឹមស្រស់មកកាន់រាងតូច

< ឯងស្មានតែជាយ៉ុនជុនមែនទេ? > អ៊ុនវ៉ុនសួរឡើងដែលធ្វើឲ្យរាងតូចតបវិញទាំងអោនមុខចុះ នេះខ្លាចលោកពូអ៊ុនវ៉ុនថ្នាក់នេះឬ? ទាំងដែលមេីលទៅអ៊ុនវ៉ុនក៏ស្រឡាញ់និងយកចិត្តទុកដាក់ជាមួយនាយតូចមិនអន់ជាងយ៉ុនជុនប៉ុន្មាននោះទេ

<បាទ!! ពូអ៊ុនមករកSoobinមានការអីទាំងព្រលឹមបែបនេះ? >រាងតូចសួរ

<កាលនៅបរទេសពូតែងភ្ញាក់ឡើងពេលព្រលឹមបែបនេះ ហើយក៏ដេីរកាត់បន្ទប់ឯងពូក៏គោះទ្វាទៅក្រែងល៎ឯងក៏ភ្ញាក់ហេីយ សុំទោសផងដែលរំខាន់ការគេងរបស់ឯង >អ៊ុនវ៉ុនតបហេីយក៏ដេីរទៅជិតរាងតូច Soobin ភ័យមិនស្ទើរទេពេលឃេីញអ៊ុនវ៉ុនដេីរមកជិតខ្លួនបែបនេះ....

<កុំខ្លាចអី >ពាក្យសម្តីបីម៉ាត់ឮឡើងពីមាត់របស់អ៊ុនវ៉ុនស្របពេលនាយដេីរទៅអោបSoobinយ៉ាងណែន។ ភ្លាមៗនោះលោកពូផ្តាច់ការរបស់ Soobin ក៏ដេីរមកដល់ចាប់ទាញអ៊ុនវ៉ុនចេញពីរាងតូចទាំងខឹង។

< បងធ្វើស្អីហ្នឹង? > យ៉ុនជុន

<កុំហួងហែងពេក គេក៏ជាក្មួយយេីងដូចគ្នា > អ៊ុនវ៉ុន

< នៅចាំអ្វីដែលខ្ញុំប្រាប់បងត្រូវទេ? បេីចាំហេីយជួយដកឃ្លាបន្តិចទៅ > និយាយរួចយ៉ុនជុនក៏អូសដៃរាងតូចចូលបន្ទប់

ចូលមកដល់បន្ទប់ភ្លាមយ៉ុនជុនក៏និយាយឡេីង ដោយទាញកន្សែងមួយមកបោះទៅឲ្យរាងតូច។

ក្មួយប្រុសសំណព្វចិត្ត [ 𝐘𝐞𝐨𝐧𝐁𝐢𝐧 ]Where stories live. Discover now