ក្មួយប្រុសសំណព្វចិត្ត[ EP8 ] កូនទន្សាយរបស់ពូ

187 24 9
                                    


ស៊ូប៊ិនរត់ចេញមកអង្គុយលេីទោងខាងក្រោយផ្ទះ ងងឹតឈឹងមានតែពន្លឺផ្កាយដែលរះបញ្ចេញពន្លឺមកភពផែនដី។

< ខ្ញុំគ្រាន់តែជាក្មេងប្រុសម្នាក់ដែលត្រូវឪពុកម្តាយបោះបង់ចោល ហើយក៏រស់នៅក្នុងមណ្ឌលកុមារកំព្រា។ ខ្ញុំគ្មានជាប់សាច់ឈាមជាមួយគ្រួសារនេះទេ > ស៊ូប៊ិនឈ្ងោកមុខចុះសំងំយំទួញសោកម្នាក់ឯង។ ស៊ូប៊ិនមិនដែលស្គាល់មុខឪពុកម្តាយសូម្បីតែម្តង គេមិនដឹងថាឪពុកម្តាយគេជាអ្នកណាមានរូបរាងបែបណាឡេីយ។

< តេីខ្ញុំគួរតែបន្តស្វែងរកឪពុកម្តាយបង្កើតរបស់ខ្ញុំដែលទេ? > កាយតូចអង្គុយលេីទោងសំងំយំខ្សឹបខ្សួលឡេីង គេពិតជាចង់ដឹងណាស់ថាឪពុកម្តាយជាអ្នកណា។ បេីនិយាយទៅមិនមែនថាមិនធ្លាប់ស្វែងរកទេ ប៉ុន្តែរាល់ព័ត៌មានដែលទាក់ទងនឹងកាលពីស៊ូប៊ិននៅក្មេងឬទាក់ទងនិងឪពុកម្តាយរបស់គេ ហាក់បីដូចជាមាននរណាម្នាក់បំបិទមិនឲ្យស៊ូប៊ិនដឹង។ ដូចនេះហើយទោះគេរកការពិតយ៉ាងណាក៏រកមិនឃេីញដែល។

មេឃកាន់តែយប់ជ្រៅឡើងហើយ មិនបន្តិចមេឃស្រឡះសោះនៅសុខៗក៏ស្រាប់តែបង្អុលភ្លៀងចុះមក។ ឯស៊ូប៊ិនដែលអង្គុយលេីទោងក៏ចេះតែសំងំយំអោបឋ្លួនឯងក្រោមដំណក់ទឹកភ្លៀង។

< ស៊ូប៊ិនទៅណាហេីយ មេឃភ្លៀងខ្លាំងណាស់គេខ្លាចភ្លៀង ហើយមិនទាំងទាន់ញាំអីទៀត ។ > យ៉ុនជុននិយាយដោយយកដៃញីមុខខ្លួនឯង បន្ទាប់ពីបរិភោគអាហាររួមគ្នាជាមួយលោកឆយរួច យ៉ុនជុនក៏ឡេីងទៅបន្ទប់រងចាំស៊ូប៊ិន ប៉ុន្តែរយៈពេល1ម៉ោងហេីយស៊ូប៊ិនមិនទាន់មករកគេទៀត។ ក្តីបារម្ភក៏កេីតមានឡេីង...

< ខ្ញុំឃើញអ្នកប្រុសតូចរត់ទៅក្រោយផ្ទះ > អ្នកបម្រើនិយាយ ចប់យ៉ុនជុនក៏រហ័សក្រោកពីលេីពូករត់សំដៅមកក្រោយផ្ទះ ហាក់ដឹងពីកន្លែងដែលរាងតូចកំពុងនៅ។

យ៉ុនជុនដេីរមកក្រោយផ្ទះទាំងមានកាន់ឆត្រមួយមកជាមួយ។ យ៉ុនជុនដេីរមកដល់ទោងយោលដែលរាងតូចកំពុងតែអង្គុយទាំងខ្លួនទទឹកភ្លៀងជោគ ខ្លួនប្រាណញ័រទទ្រើកដូចកូនឆ្មា។

< ស៊ូប៊ិន~~~ត្រលប់ទៅផ្ទះយេីងវិញ > យ៉ុនជុនទម្លាក់ឆាត្រចុះ ហើយក៏ទៅក្រសោបកាយតូចមកបីឡេីង

You've reached the end of published parts.

⏰ Last updated: Jun 18, 2023 ⏰

Add this story to your Library to get notified about new parts!

ក្មួយប្រុសសំណព្វចិត្ត [ 𝐘𝐞𝐨𝐧𝐁𝐢𝐧 ]Where stories live. Discover now