ភាគទី០១ : ប៉ាម៉ាក់អាពូហ្គុកថើបកូន

13.8K 681 6
                                    

នៅក្នុងភូមិគ្រឹះដល់ធំស្គឹមស្កៃមួយដែលមានអ្នកបម្រើឆ្វេងស្ដាំចាំនៅបម្រើព្រោះតែម្ចាស់ភូមិគ្រឹះជាអ្នកមានមុខមាត់នៅក្នុងសង្គមដែលនរណាៗពេលនោះក៏បានឃើញស្ដ្រីចំណាស់ម្នាក់បានដើរកាត់ដៃកូនប្រុសរបស់ខ្លួនដែលពាក់ឯកសណ្ឋានសិស្សចុះមកខាងក្រោម

< ថេយ៍មកអង្គុយជិតម៉ាក់មក > អ្នកស្រីចន
ហៅក្មេងតូចដែលជាចៅប្រុសរបស់គាត់ហៅអោយមកអង្គុយជិតខ្លួនតែបន្តិចទៀតពេលគេធំនឹងក្លាយជាកូនប្រសាររបស់គាត់ហើយ

< បាទ > ថេយ៉ុង ញញឹមលិបភ្នែកហើយដើរទៅអង្គុយក្បែរគាត់គេមានអាយុទើបតែ8ឆ្នាំទេប៉ុន្តែគេគួរអោយស្រលាញ់ខ្លាំងណាស់ថែមទាំងគេក្មេងចឹងមែនតែគេឆ្នាស់ហើយហួសហែងខ្លួនប្រាណខ្លាំងណាស់អ្នកណាប៉ះមិនបានទេ

នៅពេលនោះក៏ឃើញនាយសង្ហាម្នាក់ដើរចុះពីបន្ទប់របស់នាយទាំងស្លៀកពាក់ខោអាវធ្វើការហើយគេម្នាក់នោះគឺជា ចន ជុងហ្គុក កម្លោះសំបូរស្នេហ៍នេះឯងនាយក៏ដើរទៅអង្គុយលើកៅអីកន្លែងរបស់ខ្លួនទល់ មុខក្មេងតូច ថេយ៉ុង

< សម្លក់អី? > ជុងហ្គុក ស្រដីសួរពេលក្មេងតូច
ថេយ៉ុង ដែលគិតតែអង្គុយសម្លក់សម្លឹងមុខខ្លួន

< មានបិទផ្លាកហាមទេ ?? > ថេយ៉ុង

< ថេយ៍មិចក៏កូននិយាយបែបនេះដាក់លោកពូចឹង? > អ្នកស្រីគីម និយាយស្ដីអោយកូនប្រុសព្រោះអោយតែពួកគេជួបគ្នាពេលណាគឺមិនដែលត្រូវគ្នាម្ដងណាឡើយ

< មិនអីទេម៉ាក់អ៊ំព្រោះខ្ញុំមិនប្រកាន់ក្មេងឈ្លើយ > ជុងហ្គុក ញញឹមញាក់ចិញ្ចើមឌឺរាងតូចក្នុងនាមជាអ្នកឈ្នះធ្វើអោយក្មេងដូចជា ថេយ៉ុង នេះឃើញហើយកាន់តែខឹង

< និយាយថាអោយអ្នកណាហា្ហស ?! > ថេយ៉ុង ស្រែកឡើងទាំងខឹង

< អូនមានខ្លួនក៏យកទៅ > ជុងហ្គុក ប្រាប់ដោយអោនញាំអាហាររបស់ខ្លួនធ្វើមិនដឹង

< អាពូឆ្គួតហ្ហឹកៗ > ថេយ៉ុង ធ្វើអីនាយមិនបានក៏ស្រែកយ៉ៃយំយកតែម្ដង

< អ៎ូ! នេះនិយាយមិនឈ្នះគេក៏យំ? > ជុងហ្គុក មិនលួងមានតែនិយាយធ្វើអោយរាងតូចកាន់តែយំថែម

គូរដណ្តឹងវ័យក្មេង 💞💫 (ចប់)Where stories live. Discover now